we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......
Showing posts with label NEWS. Show all posts
Showing posts with label NEWS. Show all posts

Thursday, July 17, 2014

សាលាដំបូង​ កោះ​ហៅ​លោក កឹម សុខា សាកសួរ


ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅថ្ងៃព្រហស្បតិ៍នេះ ​ចេញ​ដីកា​កោះហៅ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សួរ​ក្នុងនាម​ជា​មេដឹកនាំ​គណបក្សនៅសប្តាហ៍ក្រោយនេះ ករណីហិង្សានៅក្បែ​ រទីលានប្រ​ជាធិ​បតេយ្យ​​
​​ដីកាកោះ​នេះ ​ធ្វើឡើងនៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៤នេះ ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ លោក កែវ មុនី​។ ក្នុង​ដីកាកោះ​នោះ​ បញ្ជាក់ថា អញ្ជើញ លោក កឹម សុខា ដែលជា​អ្នក​ទទួលខុសត្រូវ​ក្នុងនាម​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជាន់​ទី​៣ បន្ទប់ គ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង ៨:០០ ព្រឹក ដើម្បី​សួរ​បញ្ជាក់​ក្នុងនាម​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ក្រោយពី​មាន​ការចេញ​ដីកា​កោះ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នា​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​នេះ ជម្រាប​ដល់​សាធារណ​ជន តំណាង​ទូត និង​អ្នកសារព័ត៌មាន ជាតិ​-​អន្តរជាតិ ចូលរួម​សង្កេត និង​ឃ្លាំមើល​ផងដែរ​។​
​ទន្ទឹមនឹងនេះ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​បាន​អំពាវនាវ​ឲ្យ​សាធារ​ណជនចូលរួម​តាម​ដាន​​សា្ថនការណ៍ និង​ឃ្លាំមើល​ដំណើរការ​សាកសួរ​របស់លោក ។​
​ជា​ការកត់សម្គាល់ ដីកាកោះហៅ​លោក កឹម សុខា គឺធ្វើឡើងបន្ទាប់ពី​បេក្ខជនតំណាងរាស្ត្រ​ជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ ​៥​រូប​ទៀត​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ព្រៃ​សរង់ចាំ​សវនាការ​៕

Saturday, July 12, 2014

ប្រើ​ល្បិច​មាន​ផ្ទៃពោះ​គ្រូពេទ្យ​អត់​មើលទៅ​សុំទាន​ក្នុង​ផ្សារ​ផ្អើល​ក្រុម​អាជីវករ​ខេត្ដពោធិ៍សាត់​


p-13​ខេត្ដពោធិ៍សាត់​ ៖​ មានរឿង​រ៉ាវ​មួយ​ដែល​កើត​មាន​ឡើង​ក្នុង​ផ្សារ​ថ្មី​ខេត្ដ​ពោធិ៍​ សាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​ភ័ន្ដ​ ច្រឡំ​ពី​អាជីវករ​ផ្សារ​និង​ប្រជាពលរដ្ឋ​ ដោយ​ចោទប្រកាន់​ទៅ​អាជ្ញាធរ​និង​មន្ទីរ​ ពេទ្យ​ខេត្ដពោធិ៍សាត់​ថា​ គឺជា​កន្លែង​ ដែល​មិន​ទទួល​ព្យាបាល​ជំងឺ​ដល់​ជន​រង​ គ្រោះ​ដែល​គ្មាន​លុយ​ ព្រោះតែ​ស្ដ្រី​មាន​ ផ្ទៃពោះ​៧​ខែ​ម្នាក់​មិន​ចេះ​និយាយ​ តែ​ស្ដាប់​បាន​ជាមួយនឹង​កូនប្រុស​តូច​ម្នាក់​ បាន​ធ្វើ​ពុត​ជា​ចុកពោះ​អង្គុយ​នៅ​កណ្ដាល​ផ្យា​រ​សុំ​លុយ​ ហើយ​ចោទ​ថា​ គ្រូពេទ្យ​មិន​ មើល​រូបគេ​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៤​ នៅ​ផ្សារ​ថ្មី​ពោធិ៍សាត់​ ក្នុង​សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ។​ តែ​ធាតុ​ពិត​ស្ដ្រី​នេះ​មិន​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដពោធិ៍សាត់​ដូច​ការ​ចោទ​ ប្រកាន់​នោះ​ឡើយ​ ។​
​លោក​ ប៉ិច​ សុ​ផា​ន់​ នាយ​ប៉ុស្ដិ៍​នគរ​ បាល​រដ្ឋបាល​ផ្ទះ​ព្រៃ​បាន​ប្រាប់​នគរវត្ដ​ថា​ មាន​ស្ដ្រី​គ​តែ​ស្ដាប់​បាន​មាន​ផ្ទៃពោះ​ អត់​អត្ដសញ្ញាណ​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​ សម្បុរ​ស្រអែម​ស្លៀកសំពត់​ពណ៌​ក្រហម​ អាវយឺត​ខ្លី​ វាល​ក្លៀក​ រួម​ជាមួយនឹង​កូន​ ប្រុស​អាយុ​ប្រហែល​២​ឆ្នាំ​ បាន​មក​អង្គុយ​ នៅ​ក្នុង​ផ្សារ​ពោធិ៍សាត់​ហើយ​បាន​ធ្វើ​ ពុត​ជា​រមួលខ្លួន​ចុកពោះ​ដោយ​កាយ​ វិការ​ថា​ ជិត​កើតកូន​ហើយ​ក្នុង​ខ្លួន​នាង​ គ្មាន​លុយ​១៥​ម៉ឺន​រៀល​សម្រាប់​សម្រាលកូន​ទេ​ ។​
​ស្ដ្រី​រូ​បេ​នះ​បាន​ចោទប្រកាន់​ថា​ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ដពោធិ៍សាត់​គេ​មិន​មើល​នាង​ហើយ​ដេញ​នាង​ចេញ​ ទើប​នាង​មក​សុំ​លុយ​គេ​បែប​នេះ​ ។​
​លោក​ ប៉ិច​ សុ​ផា​ន់​ បន្ដ​ថា​ ខណៈ​នោះ​ក៏​មាន​អា​ជីករ​ផ្សារ​ពោធិ៍សាត់​រួម​ ជាមួយ​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​បាន​នាំ​គ្នា​ឱ្យ​លុយ​ស្ដ្រី​រូប​នេះ​ ហើយ​មានការ​ផ្ទុះ​កំហឹង​ស្រែក​ជេរ​ប្រមាថ​ មើលងាយ​ដល់​មន្ទីរពេទ្យ​ខេត្ដ​នោះ​គ្រប់​ បែប​យ៉ាង​និង​រាលដាល​ដល់​អាជ្ញាធរ​ ដែនដី​គ្រប់គ្រង​ទៀត​។​
​លោកនាយ​ប៉ុស្ដិ៍​ក៏​បាន​បន្ដ​ថា​ ភ្លាមៗ​នោះ​លេចឮ​ព័ត៌មាន​ដល់​អាជ្ញាធរ​ខេត្ដ​ និង​ប្រធាន​មន្ទីរពេទ្យ​ខេត្ដ​ចុះ​មក​កន្លែង​ កើតហេតុ​ហើយ​ដឹក​ជន​រង​គ្រោះ​នោះ​ ទៅ​មន្ទីរពេទ្យ​។​ ប៉ុន្ដែ​ពេល​ដែល​ទៅ​ដល់​ មន្ទីរពេទ្យ​ គ្រូពេទ្យ​ទាំងអស់​នាំ​គ្នា​ពិនិត្យ​គល់បញ្ជី​អ្នក​មក​ដេក​ព្យាបាល​មិនឃើញ​ មានឈ្មោះ​ស្ដ្រី​នេះ​សោះ​ ហើយ​ស្ដ្រី​នេះ​ក៏​ អត់​បាន​មក​ទី​នេះ​ដែរ​។​
​លោក​ ខូ​យ​ ឌី​ ប្រធាន​មន្ទីរ​សុខា​ ភិ​បាល​ខេត្ដ​ និង​លោក​ ចាន់​ សុខា​ អនុ​ប្រធាន​បាន​និយាយ​ថា​ ទោះជា​ស្ដ្រី​នេះ​ ចោទប្រកាន់​ដូច​ខាងលើ​ក្ដី​ក៏​ខាង​គ្រូពេទ្យ​ យើង​បាន​នាំ​ស្ដ្រី​នេះ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ នៅ​មន្ទីរពេទ្យ​ត្រឹមត្រូវ​ បន្ទាប់​ពី​នាង​ ប្រាប់​ថា​ នាង​មាន​ផ្ទៃពោះ​ទើបតែ​បាន​ ៧​ខែ​ប៉ុណ្ណោះ​ ។​
​លោកគ្រូ​ពេទ្យ​បន្ដ​ថា​ ពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​ឃើញ​៧​ខែ​ក៏​សួរ​នាង​ថា​ បើ​នាង​ឈឺ​ចុកចាប់​ខ្លាំង​ក្នុង​ពោះ​ យើង​គ្រូពេទ្យ​ព្យាបាល​ឱ្យ​ដោយ​មិន​យក​សេវា​អ្វី​ទាំងអស់​។​
​ពេល​នោះ​នាង​ស្ដាប់​បាន​ទាំងអស់​ ហើយ​នាង​ធ្វើ​ជា​កាយវិការ​ថា​ ប្រកែក​ ដាច់អហង្ការ​មិន​ព្យាបាល​អ្វី​ទាំងអស់​ ហើយ​សុំ​ចេញពី​មន្ទីរពេទ្យ​នេះ​វិញ​តែ​ ម្ដង​ ។​ នៅ​ក្នុង​មន្ទី​ពេទ្យ​នោះ​ដែរ​ មាន​ សាក្សី​ជា​ស្ដ្រី​ម្នាក់​មក​ពី​ស្រុក​ក្រគរ​ដែល​ ទៅ​មើលថែ​អ្នកជុំងឺ​ក្នុង​ពេទ្យ​នោះ​ នាង​ បាន​និយាយ​ថា​ ។​ នាង​ស្គាល់​ស្ដ្រី​នេះ​ទៅ​ បោកប្រាស់​ធ្វើ​វិធី​នេះ​នៅ​ផ្សារ​ស្រុក​ ក្រគរ​៣​លើក​ហើយ​ គឺ​ធ្វើ​ជា​មាន​ផ្ទៃ​ ពោះ​ដោយ​មាន​ក្មេង​ប្រុស​ដែល​អាយុ​ ជាង​២​ឆ្នាំ​កូន​នាង​នេះ​នៅ​ក្បែរ​ផង​។​
​ស្ដ្រី​រូប​នេះ​បន្ដ​ថា​ លើក​ទី​១​និង​ទី​២​ គឺ​នៅ​ផ្សារ​ក្រគរ​ចាស់​កាលពី​មិន​ទាន់​ធ្វើ​ថ្មី​ ហើយ​លើក​ទី​៣​ គឺ​ស្ដ្រី​ធ្វើ​ឈឺពោះ​សុំ​ លុយ​គេ​ចោទ​គ្រូពេទ្យ​អត់​មើល​នោះ​ នៅ​ ផ្សារ​ក្រគរ​ដែរ​ តែ​កាលនោះ​រើ​ទៅ​ដាក់​ បណ្ដោះអាសន្ន​លក់ដូ​នៅ​ទីតាំង​ស្នាក់​ការ​ គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ក្រគរ​ ។​
​លោក​ ប៉ិច​ សុ​ផា​ន់​ នាយ​ប៉ុស្ដិ៍​ រដ្ឋបាល​បាន​បញ្ជាក់​ចុង​ក្រោយ​ថា​ បន្ទាប់​ ពី​មាន​ហេតុការណ៍​នៅ​ពោធិសាត់​អំពី​ ស្ដ្រី​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ភ្លាម​នោះ​សមត្ថ​ កិច្ច​ដែល​នៅ​ខាង​ស្រុក​មោងឫស្សី​ខេត្ដ​ បាត់ដំបង​បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា​ កាលពី​ថ្ងៃ​ទី​៩​ ខែកក្កដា​ នោះ​ដែរ​នៅ​ ផ្សារ​មោងឫស្សី​ស្ដ្រី​នេះ​ក៏​ប្រើ​ល្បិច​នេះ​យក​លុយ​ពី​គេ​ដែរ​។​
​ជាមួយ​គ្នា​នោះ​ដែរ​ លោក​ ខូ​យ​ ឌី​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដពោធិ៍សាត់​ និង​ លោក​ ចាន់​ សុខា​ អនុប្រធាន​លោក​ ក៏​បាន​ប្រាប់​ថា​ អ្នក​ដែល​រង​គ្រោះ​នោះ​គឺ​ ខាង​មន្ទី​ពេទ្យ​ដែល​លោក​គ្រប់​គ្រង់​ និង​ អាជ្ញាធរ​ខេត្ដ​ ដោយសា​តែ​ស្ដ្រី​ម្នាក់​នេះ​ គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ មិន​គិត​ពី​ ផល​ប៉ះពាល់​ដល់​សង្គម​ទាល់តែ​សោះ​ ។​ ដូច្នោះ​ប្រជាពលរដ្ឋ​ទាំងអស់​ ទាំង​អ្នក​ អស់​រង​គ្រោះ​ឬ​មិន​រង​គ្រោះ​ក៏​ដោយ​ ខាង​ មន្ទីរពេទ្យ​យើងខ្ញុំ​មាន​គ្រូពេទ្យ​ ប្រុស​ស្រី​ នៅ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ ដើម្បី​ចាំ​បម្រើ​ប្រជាពលរដ្ឋ​ដែល​គ្រោះ​ ថ្នាក់​នៅ​ឧប្បត្ដិហេតុ​ផ្សេងៗ​គ្រប់​នាទី​ ។​
​ដោយ​មិន​គិត​ពី​អ្នក​អត់​លុយ​ឬ​មាន​លុយ​ឡើយ​ខាង​មន្ទី​មន្ទីរពេទ្យ​យើង​ក៏​ មិន​ដែល​ដេញ​អ្នកជំងឺ​ឬ​ទុក្ខ​ចោល​ដូច​ ការ​ចោទប្រកាន់​នោះ​ទេ​ ហើយ​ប្រ​សិន​ ជា​មាន​បញ្ហា​គ្រូពេទ្យ​ណាមួយ​ ដែល​ ដេញ​ជន​រង​គ្រោះ​មិន​ព្រម​មើលថែរ​ សូម​ប្រញាប់​រាយការណ៍​មក​រូប​លោក​ ទាំង​ពី​ភ្លាម​ដើម្បី​ចាត់ការ​ជូន​ ។​ សួ​ម​ រំលឹក​ផង​ដែរ​ថា​ ករណី​ដែល​ស្ដ្រីភេទ​ខាង​ លើ​ធ្វើ​ទ​ង្វើ​ឱ្យ​មានកា​ភាន់ច្រឡំ​ធ្ងន់ធ្ងរ​ ដល់​ពលរដ្ឋ​ជា​ច្រើន​និង​អា​ជីករ​ខឹង​នឹង​ មន្ទីរពេទ្យ​រួម​នឹង​អាជ្ញាធរ​នេះ​មិនមែន​ កើត​មាន​តែ​នៅ​ខេត្ដពោធិ៍សាត់​នោះ​ទេ​ សូ​ម្បី​នៅ​រាជធានី​ភ្នំពេញ​ក៏​មាន​ច្រើន​ លើក​រួច​ទៅ​ហើយ​ដែរ​ ៕

Wednesday, July 9, 2014

Google បានបញ្ចូលភាសាខ្មែរ​ទៅ​ក្នុង​សេវាកម្ម Gmail​

Gmail គឺជាសេវាកម្ម សារ​អេឡិច​ត្រូនិច​ដ៏​ឈាន​មុខ​គេ​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​មនុស្ស​រាប់​ពាន់​លាន​នាក់​កំពុង​តែ​ប្រើ​ប្រាស់។ Gmail មិន​ត្រឹម​តែ​មាន​រចនាបថ​សាមញ្ញ ល្បឿន​លឿន និង​មាន​លក្ខណៈ​ទូលំទូលាយ​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាជន​ទូទាំង​ពិភព​លោក​ផង​ដែរ ក្នុង​ការ​ប្រើ​ប្រាស់​ជា​ភាសា​ផ្សេងៗ​ទៅ​តាម​តំបន់។ នៅ​ក្នុង​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Google បាន​បន្ថែម​ភាសា​ទៅ​ក្នុង​សេវា​កម្ម Gmail នេះ​ចំនួន 13 ភាសា​បន្ថែម​ទៀត ហើយ​អ្វី​ដែល​ជា​ដំណឹង​ល្អ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​យើង​នោះ វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​ភាសា​ខ្មែរ​ផង​ដែរ។
អ្នកដែលកំពុងតែប្រើប្រាស់សេវាកម្ម Gmail នៅ​លើ​កុំព្យូទ័រ រឺ​ទូរស័ព្ទ​ដៃ​និង​ថេប្លេត ជា​លក្ខណៈ Desktop Mode (លក្ខណៈ​កុំព្យូទ័រ) ប្រាកដ​ជា​ភ្ញាក់​ផ្អើល​និង​ជម្រើស​ថ្មី​នៅ​ក្នុង​ការ​ប្រើ​ប្រាស់ Gmail ដែល​មាន​លក្ខណៈ​ជា​ភាសាខ្មែរ។ អ្នក​ទាំង​អស់​គ្នា​អាច​ចូល​ទៅ​ផ្លាស់​ប្តូរ​ភាសា​បាន​ដោយ បើក​វេប​សាយ​នេះ រឺ​ក៏​ចូល​ទៅ​កន្លែង Setting ហើយ​ផ្លាស់​ជ្រើស​រើស​យក​ភាសាខ្មែរ ដែល​ស្ថិត​នៅ​ក្រោម​គេ និង​ចុច​រក្សា​ទុក (Save) ជា​ការ​ស្រេច។ បន្ទាប់​ពី​ផ្លាស់​ប្តូរ​ភាសា​ហើយ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ឃើញ​ចំណុច​ទាំង​អស់​នៃ​សេវា​កម្ម Gmail នឹង​បង្ហាញ​ជា​ភាសាខ្មែរ​តែ​ម្តង ដែល​នេះ​គឺ​ជា​ភាព​ងាយ​ស្រួល​បំផុត​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ណា​ម្នាក់ ដែល​មិន​ចេះ​ភាសា​អង់គ្លេស។
គូសបញ្ជាក់ផងដែរថា មកដល់​ពេល​បច្ចុប្បន្ន​នេះ ភាសា​ដែល​មាន​នៅ​លើ Gmail គឺ​មាន​ចំនួន 71 ភាសា​ហើយ ដែល​មាន​ដូចជា​ភាសា​អាហ្វ្រិក, អាមិននៀ, អាហ្សេបៃហ្សង់, ចិន​នៅ​ហុងកុង ជា​ដើម។ ការ​ដាក់​បញ្ចូល​ភាសាខ្មែរ​នៅ​លើ Gmail នេះ គឺ​ជា​ដំណឹង​ល្អ​ថ្មី​មួយ​ទៀត​ហើយ​របស់ Google សម្រាប់​ប្រជាជន​កម្ពុជា​យើង ព្រោះ​អី Google ក៏​បាន​ដាក់​បញ្ជូល​ពុម្ព​អក្សរ​ខ្មែរ ក្តារ​ចុច​ខ្មែរ និង​ភាសាខ្មែរ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android ដែរ។ ទន្ទឹម​នឹង​នេះ​ដែរ Google ក៏​ទើប​តែ​ដាក់​បញ្ចូល​តំបន់​អង្គរ​ទៅ​ក្នុង Street View របស់​ខ្លួន​ផង​ដែរ ដូច្នេះ​យើង​អាច​ដើរ​ទស្សនា​តំបន់​អង្គរ​បាន​ដោយ​ផ្ទាល់​នៅ​លើ​ទូរស័ព្ទ រឺ​កុំព្យូទ័រ​របស់​អ្នក។
សូមចូលរួមអភិរក្ស និងគាំទ្រ​នូវ​ភាសា​ជាតិ​របស់​យើង​ទាំង​អស់​គ្នា ដោយ​ប្រើ​ប្រាស់​ភាសាខ្មែរ​អោយ​ធំ​ទូលំ​ទូលាយ​ជាង​មុន ដូច​ជា​ការ​ប្រើ​ប្រាស់​អ៊ីម៉ែល​ជា​ភាសាខ្មែរ​នេះ រឺ​ក៏​ទំនាក់​ទំនង​ជាមួយ​មិត្តភក្កិ​ជា​ភាសាខ្មែរ​ជា​ដើម។ ការ​ប្រើ​ប្រាស់​ភាសាខ្មែរ​នៅ​លើ​អ៊ីម៉ែល​នេះ ដូច​ជា​មាន​ភាព​លំបាក​បន្តិច​នៅ​ពេល​ដំបូង​ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​នឹង​ស៊ាំ​ក្នុង​ការ​ប្រើ​ប្រាស់ នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​ជាក់​ជា​មិន​ខាន។

ប្រភពៈ​ Gmail

Friday, June 27, 2014

លោក ហ៊ុន សែន គាំទ្រ​មេដឹកនាំ​យោធា​ថៃ​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​គាំទ្រ​មេដឹកនាំ​យោធា​ថៃ ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​វិញ ដើម្បី​ឲ្យ​ពលករ​មក​ធ្វើ​ឯកសារ​ស្រប​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ឬ​នៅ​ប្រទេស​ដទៃ​ទៀត។
អ្នក​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​ការពារ​សិទ្ធិ​ពលករ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គ្រាន់តែ​ជា​រឿង​នយោបាយ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ថា ពលករ​កម្ពុជា នឹង​ប្រឈម​នឹង​បញ្ហា​លំបាក​ដោយសារ​វិបត្តិ​គ្មាន​ការងារ​ធ្វើ​នេះ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា មេដឹកនាំ​យោធា​ថៃ បាន​ផ្ញើ​លិខិត​ជូន​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដើម្បី​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ក្លាយ​ទៅ​ជា​ពលករ​ស្រប​ច្បាប់។
 image
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារីអគ្គិសនី​ស្ទឹង​អាតៃ ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៤។
លោក ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ថ្ងៃ​ទី​២៦ មិថុនា ថា លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) មេដឹកនាំ​យោធា​ថៃ បាន​ផ្ញើ​លិខិត​មក​លោក​ដែល​មាន​ខ្លឹមសារ​ថា ថៃ​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​វិញ​នេះ ថៃ​ពុំ​មាន​បំណង​បណ្ដេញ​ពលករ​អន្តោប្រវេសន៍​ចេញ​ពី​ប្រទេស​ថៃ នោះ​ទេ គឺ​គោលបំណង​ពង្រឹង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ទទួល​បាន​ការពារ​គាំពារ​ពី​ប្រទេស​ថៃ និង​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ដោយ​ស្រប​ច្បាប់។
លោក ហ៊ុន សែន លើក​ឡើង​ថា លោក​បាន​ផ្ញើ​លិខិត​ឆ្លើយ​តប​ទៅ​វិញ គាំទ្រ​ចំពោះ​សកម្មភាព​របស់​មេដឹកនាំ​យោធា​ថៃ​នេះ៖ «ហេតុ​អី​បាន​ជា​យើង​គាំទ្រ​នូវ​វិធានការ​ក្រុម​ដឹកនាំ​របស់​ប្រទេស​ថៃ ដោយសារ​តែ​ប្រទេស​ថៃ មិន​ទាន់​មាន​នាយករដ្ឋមន្ត្រី​ទេ។ កន្លង​មក​មាន​គេ​សរសេរ​សំបុត្រ​ទៅ​លោក ចាន់អូចា ជា​នាយករដ្ឋមន្ត្រី ដែល​គាត់​កំពុង​ដឹកនាំ តែ​គាត់​កំពុង​កាន់​អំណាច​ដូច​នាយករដ្ឋមន្រ្តី​មួយ​ដែរ»។
ទាក់ទង​នឹង​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​របស់​ពលករ​វិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា បើ​សិន​ជា​ពលករ​បាន​ទៅ​ចុះ​ឈ្មោះ​តាម​រយៈ​ក្រុមហ៊ុន​ច្បាស់លាស់ គឺ​អាច​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​ដោយ​ឥត​គិត​ថ្លៃ គ្រាន់តែ​ចេញ​ថ្លៃ​ថត​រួប ៤​ដុល្លារ​ទេ។ លោក​បន្ថែម​ថា ចំពោះ​សិស្ស​និស្សិត​ដែល​មាន​ឯកសារ​បញ្ជាក់​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ថា បាន​ជាប់​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​នោះ គឺ​ទទួល​បាន​ធ្វើ​លិខិត​ឆ្លង​ដែន​ដោយ​ឥត​គិត​ថ្លៃ​ដែរ៖ «ចំពោះ​ពលករ​ម្នាក់​ចាំបាច់​បង់​រូបថត ៤​ដុល្លារ ហើយ​ខ្ញុំ​សូម​បញ្ជាក់ បើ​ពលករ​ម្នាក់ៗ​មាន​រូបថត​ហើយ​នោះ​មិន​បាច់​បង់ ៤​ដុល្លារ​នេះ​ទេ»។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា បញ្ជាក់​ថា ពលករ​ដែល​បាន​ចុះ​ឈ្មោះ​ទៅ​ធ្វើ​ការ​នៅ​បរទេស​នោះ ក្នុង​មនុស្ស​ម្នាក់​ត្រូវ​ចំណាយ​លុយ​ចំនួន ៤៩​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​រួម​មាន ប័ណ្ណ​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​បរទេស​ចំនួន ១០​ដុល្លារ លិខិត​ឆ្លង​ដែន​ពលករ​ចំនួន ៤​ដុល្លារ ទិដ្ឋភាព​ការងារ​នៅ​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា ចំនួន ២០​ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉ោយប៉ែត ១០​ដុល្លារ ប្រាក់​អាហារ​តាម​ផ្លូវ​ធ្វើដំណើរ ៥​ដុល្លារ​សហរដ្ឋអាមេរិក។ ការ​បង់​ប្រាក់​ត្រូវ​ធ្វើ​តាម​ដំណាក់កាល​នីមួយៗ​ តាម​ការ​ជាក់ស្ដែង។
ប្រធាន​អង្គការ​ខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ បាន​លើក​ឡើង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ អាច​ថា ជា​ការ​ត្រូវរ៉ូវ​ផ្នែក​នយោបាយ​ណា​មួយ​ជាមួយ​ភាគី​ថៃ។ លោក យ៉ា ណាវុធ សង្កត់​ធ្ងន់​ថា សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ​នេះ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​អំពី​នីតិវិធី​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ថៃ​នោះ៖ «ពលករ​ត្រូវ​ធ្វើ​ប័ណ្ណ​អនុញ្ញាត​មួយ​ទៀត (Work permit) ហើយ​នឹង​ត្រូវ​មាន Insurance card (ប័ណ្ណ​ធានា​រ៉ាប់រង) មួយ​ទៀត មួយ​ឆ្នាំ​១៣០០ បើ​ធ្វើ​ការ​ពីរ​ឆ្នាំ ២.៦០០​បាត។ work permit មួយ​ឆ្នាំ ១.៨០០ ពីរ​ឆ្នាំ ៣.៦០០ ហើយ​ការ​ដឹក​ជញ្ជូន​ពី​ប៉ោយប៉ែត ទៅ​បាងកក និង​ទៅ​ខែត្រ​ផ្សេងៗ​ទៀត តើ​អ្នក​ណា​ជា​អ្នក​ចេញ?»។
image (1)
សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។ RFA/Soun Sophalmony
លោក ហ៊ុន សែន បាន​បង្ហាញ​របាយការណ៍​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថា ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​បរទេស​មាន ៤៩​ក្រុមហ៊ុន។ លោក​បញ្ជាក់​ថា ចំពោះ​ពលករ​ដែល​អាច​ឆ្លង​កាត់​ទៅ​ប្រទេស​ថៃ ឬ​ប្រទេស​ផ្សេងៗ លុះ​ត្រា​ណា​មាន​ឯកសារ​ស្របច្បាប់ មិន​អាច​គ្រាន់​តែ​មាន​លិខិត​ឆ្លងដែន​ហើយ​អាច​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​តាម​ចិត្ត​ទេ។ លោក​បន្ថែម​ថា ការ​ធ្វើ​លិខិត​ឆ្លងដែន​គឺ​ពង្រីក​ធ្វើ​នៅ​ខែត្រ​កំពង់ចាម ព្រៃវែង ស្វាយរៀង កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពត តាកែវ និង​អាច​ពង្រីក​ធ្វើ​នៅ​ទូទាំង ២៥​ខែត្រ​ក្រុង​នៅ​ពេល​ខាង​មុខ។
របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ឲ្យ​ដឹង ថា ថៃ​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ​មាន​ជាង ២​សែន​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជាង ៧​ម៉ឺន​នាក់ កុមារ​ជាង ១​ម៉ឺន​នាក់។
លោក ស៊ូប៊ែឌី សំដែង​ពី​ក្ដី​កង្វល់​ចំពោះ​ការ​ស្លាប់​ពលករ​ក្នុង​ការ​បញ្ជូន​មក​វិញ​នេះ ដោយ​លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ គួរ​ស៊ើប​អង្កេត​ចំពោះ​ការ​ស្លាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ និង​បង្ហាញ​ពី​មូលហេតុ​ស្ថិត​នៅ​ក្រោយ​ការ​បញ្ជូន​មក​វិញ​ភ្លាមៗ និង​ច្រើន​សន្ធឹក​សន្ធាប់​របស់​ពលករ​កម្ពុជា។
ក្រៅ​ពី​បញ្ហា​ពលករ​នេះ លោក សុរិយា ស៊ូប៊ែឌី ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ ស៊ើប​អង្កេត​ការ​ស្លាប់​របស់​អ្នក​កាប់​ឈើ​ជា​ជនជាតិ​ខ្មែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ដែរ ដែល​នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​លោក។
លោក​បញ្ជាក់​ថា ដោយសារ​តែ​ពលករ​នៅ​ទី​ជនបទ​ពឹង​លើ​ប្រាក់​ចំណូល​ពី​ការ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​លោក​មាន​ការ​រីករាយ​ចំពោះ​រដ្ឋាភិបាល​ទាំង​ពីរ​មាន​ឆន្ទៈ​សម្របសម្រួល​តាម​ផ្លូវ​ច្បាប់​ចំពោះ ការ​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ចំពោះ​ពលករ​ទេសន្តរប្រវេសក៍​ណា​ដែល​ចង់​ទៅ​វិញ ក្នុង​របៀប​មួយ​ដែល​បង្កើន​ការ​ការពារ​ប្រឆាំង​និង​ការ​ជួញដូរ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត៕ ប្រភពពត៌មាន ៖ RFA

គ្រូ​វាយ​កូនសិស្ស​អាយុ​១៣​ឆ្នាំ​រហូត​ស្លាប់ ព្រោះតែ​ខឹង​និយាយ​តមាត់​

កូនសិស្ស​ប្រុស​អាយុ ១៣ ឆ្នាំ​ម្នាក់ រស់នៅ​ទីក្រុង Leizhou ខេត្ត Guangdong ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា ត្រូវបាន​គ្រូ​វាយ​រហូត​ស្លាប់ក្រោយពី​ក្មេង​នេះ​បាន​និយាយ​តមាត់​ជាមួយ​គ្រូ ក្នុងអំឡុងពេល​រៀន ។​
​​តាមការឲ្យដឹង នោះក្មេងប្រុស​មានឈ្មោះ Huang Pi-guang គឺជា​សិស្ស​ថ្នាក់​ទី​៤ រៀន​នៅ​សាលាបឋមសិក្សា Bei Zai បាន​កំពុង​ប្រឡែង​លេង​ជាមួយ​មិត្ត​រួម​ថ្នាក់ ក្នុងអំឡុង​ម៉ោង​រៀន​មុខវិជ្ជា​គណិត ហើយ​ហេតុការណ៍​ហិង្សា​រវាង​គ្រូ និង​សិស្ស​ក៏បាន​កើតឡើង​នៅពេលនោះ​តែម្តង ។ យោងតាម​របាយការណ៍ Apple Daily បាន​ឲ្យ​ដឹងថា Huang ត្រូវបាន​គ្រូ​ត្រកូល Chen ស្តីបន្ទោស​ឲ្យ ជាហេតុ​នាំ​ឲ្យ​សិស្ស​រូបនេះ និយាយ​តមាត់​ទៅ​គ្រូ Chen វិញ និង​ជេរប្រមាថ​ប្រព័ន្ធ​របស់គាត់ ។ ដោយ​ទប់​កំហឹង​ពុំបាន លោកគ្រូ Chen ទះកំភ្លៀង Huang ១​ទំហឹង បណ្តាល​ឲ្យ​សន្លប់​ឈឹង​តែម្តង ។
boy_slapped_to_death2​តាម​របាយការណ៍​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា ក្មេង​នេះ​បន្ទាប់មក ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ។​
​យោងតាម​មិត្ត​រួម​ថ្នាក់​របស់ Huang ដែល​បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​ភ្នែក បាន​និយាយថា លោកគ្រូ Chen បាន​ទះកំភ្លៀង និង​វា​មុខ​, ជើង និង​ក្បាល របស់ Huang ។ Huang បន្ទាប់មក បានឃើញ​បែកពពុះមាត់ និង​មាន​ឈាម​ហូរ​តាម​មាត់ និង​ច្រមុះ ។​
​យ៉ាងណាមិញ ឪពុកម្តាយ​របស់ Huang ក៏បាន​រកឃើញ​ស្នាម​ជាំ​ទាំង​ដុំៗ នៅលើ​រាងកាយ និង​បាន​សង្ស័យថា វា​ត្រូវ​វាយ​យ៉ាងធ្ងន់ធ្ងរ​មុនពេល​ស្លាប់ ។  ចំណែក​បណ្តា​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​ត​ចិន បាន​និយាយថា ឪពុកម្តាយ​របស់ Huang បានដាក់​សាកសព​កូន​របស់​ពួកគេ បង្ហាញ​ឲ្យ​ឃើញ​ជា​សាធារណៈ​នៅ​ពីមុខ​សាលារៀន ដោយ​ទាមទារ​ឲ្យ​មានការ​បំភ្លឺ​ឲ្យ​បាន​ច្បាស់ សម្រាប់​ការស្លាប់​របស់ Huang ខណៈ​លោកគ្រូ Chen ត្រូវបាន​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បី​សួរនាំ​ក្នុងករណី​ស្លាប់​កូនសិស្ស​របស់ខ្លួន ៕​
boy_slapped_to_death1boy_slapped_to_death3

Thursday, June 26, 2014

បទសម្ភាសន៍៖ ការ​ទទួល​ពាន​រង្វាន់​និង​យុទ្ធនាការ​​ប្រឆាំង​ការ​បណ្ដេញ​ចេញ

បទសម្ភាសន៍៖ ការ​ទទួល​ពាន​រង្វាន់​និង​យុទ្ធនាការ​​ប្រឆាំង​ការ​បណ្ដេញ​ចេញ

2014-06-25

យ៉ោម បុប្ផា ៦១០

ស្ដាប់ ឬ ទាញ​យក​សំឡេង 
ស្តាប់សំឡេង ថតសំឡេង
សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា លើក​បង្ហាញ​ពាន​រង្វាន់ ក្នុង​​​ឱកាស​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​២៥ មិថុនា ២០១៤។ Photo: RFA
សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ជា មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​បន្ត​បេសកកម្ម​ស្វែង​រក​ការ​គាំទ្រ​ពី​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ប្រឆាំង​នឹង​ការ​បង្ខំ​បណ្ដេញ​ចេញ​នៅ​កម្ពុជា។
កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា​ មជ្ឈមណ្ឌល​អន្តរជាតិ​ស្ដីពី​ជម្លោះ​អហិង្សា (International Center on Nonviolent Conflict) បាន​ប្រគល់​ពាន​រង្វាន់​ឈ្មោះ​ថា James Lawson Award ដល់​អ្នកស្រី យ៉ោម បុប្ជា ជា​ការ​លើក​ចិត្ត​ដល់​យុទ្ធនាការ​អហិង្សា​ជួយ​ដល់​សហគមន៍​តំបន់​បឹងកក់ ពី​ការ​បង្ខំ​បណ្ដេញ​ចេញ។
សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក យន់ សាមៀន និង​អ្នកស្រី យ៉ោម បុប្ជា ស្ដីពី​យុទ្ធនាការ​នៅ​សហរដ្ឋអាមេរិក ប្រឆាំង​នឹង​ការ​បង្ខំ​បណ្ដេញ​ចេញ​នៅ​កម្ពុជា៖

​ក្រសួង​សុខាភិបាល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំងឺឆ្លង​ថ្មី​ពីរ​ប្រភេទ​​

មន្ត្រី​ក្រសួង​សុខាភិបាល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​ប្រភេទ​ថ្មី H7N9 និង​ជំងឺ​ផ្លូវដង្ហើម​នៅ​មជ្ឈឹម​បូព៌ា ខណៈ​ដែល​ជំងឺ​នេះ កំពុង​រាតត្បាត​ធ្វើឲ្យ​ពិភពលោក​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​។​
​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លងនៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ប្រភេទ​ជំងឺ​ថ្មី H7N9 នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នា​ថ្ងៃ​ទី​២៣ ខែ​មិថុនា​នេះ​ថា ជំងឺឆ្លង​ប្រភេទ​ថ្មី H7N9 និង​ជំងឺ​ផ្លូវដង្ហើម​នៅ​មជ្ឈឹម​បូព៌ា គឺជា​ប្រភេទ​ជំងឺ​ថ្មី​មួយ ដែល​ពិភពលោក​កំពុង​មាន​ការព្រួយបារម្ភ​ជាខ្លាំង​។ លោក​ថា ជំងឺ​ប្រភេទ​ថ្មី​នេះ មាន​អាការៈ​ដូចជា គ្រុ​នក្តៅ ក្អក រងារ​ញាក់ ឈឺ​បំពង់ក ឈឺ​សាច់ដុំ និង​ឈឺសន្លាក់​ជាដើម ហើយ​ជំងឺ​នេះ មិនទាន់​មាន​អ្នកវិទ្យាសាស្ត្រ អាច​រក​វិធី​ព្យាបាល​បាន​ឡើយ គឺមាន​តែ​វិធី​បង្ការ​ប៉ុណ្ណោះ​។​
​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ទាំង​ពីរ​ប្រភេទ​នេះ ដោយ​ប្រញាប់​ប្រញាល់​​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ដើម្បី​ជៀសវាង​ការ​រាតត្បាត​ធ្ងន់ធ្ងរ និង​ត្រូវ​បង្ការ​ជំងឺ​នេះ តាមរយៈ​ការ​លាងដៃ​នឹង​សាប៊ូ ក្រោយ​ចាប់​កាន់​សត្វ និង​ជៀសវាង​ការប៉ះពាល់​សត្វ​ឈឺ​ជាដើម ហើយ​ការ​បរិភោគ​សត្វ​ឆៅ មិន​ទាន់​ឆ្អិន​ល្អ ឫ​ទឹកដោះគោ ក៏​អាចប្រឈម​ខ្ពស់ចំពោះ​ជំងឺ​នេះ​ផង​ដែរ​។​
​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី H7N9 បាន​រកឃើញ​ដំបូង​គេ​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៣ ដែល​ភាគច្រើន​ឆ្លង​ទៅ​លើ​មនុស្ស​ចាស់ អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ហើយ​៦៧​ភាគរយ​ជា​បុរស​។ ចំណែក​ជំងឺ​ផ្លូវដង្ហើម​នៅ​មជ្ឈឹម​បូព៌ា​វិញ គឺ​ជា​ជំងឺ​ផ្លូវដង្ហើម ដែល​រកឃើញ​មុនគេ​បង្អស់​នៅ​ប្រទេស​អា​រ៉ាប៊ី​សា​អូឌី បន្ទាប់មក​បាន​រាតត្បាត​ដល់​ប្រទេស​អឺរ៉ុប អា​ហ្រ្វិក និង​អាស៊ី​។ វីរុស​នេះ បាន​រកឃើញ​នៅលើ​សត្វ​អូ​ដ្ឋ និង​សត្វ​ប្រចៀ​វ ដែល​នឹង​អាច​បណ្តាលឲ្យ​មាន​រោគ​សញ្ញាពី ស្រាល​ទៅ​​ធ្ងន់ និង​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​សា(Sars)៕

មន្ទីរពេទ្យ​រុស្ស៊ី​នឹង​ព្យាបាល​ជំងឺ​បាត​ភ្នែក​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម​ដោយ​ឥត​បង់​ថ្លៃ

មន្ទីរពេទ្យ​រុស្ស៊ី​នឹង​ព្យាបាល​ជំងឺ​បាត​ភ្នែក​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម​ដោយ​ឥត​បង់​ថ្លៃ

ដោយ ឡេង ម៉ាលី
2014-06-17
RFA

លោក​វេជ្ជបណ្ឌិត នី ថារ័ត្ន កំពុង​ពិនិត្យ​ភ្នែក​អ្នក​ជំងឺ​នៅ​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី១៩ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Leng Maly
លោក​វេជ្ជបណ្ឌិត នី ថារ័ត្ន កំពុង​ពិនិត្យ​ភ្នែក​អ្នក​ជំងឺ​នៅ​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី១៩ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Leng Maly
គ្រូពេទ្យ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ជូន​ដំណឹង​ថា នៅ​មន្ទីរពេទ្យ​នេះ​នឹង​មាន​ផ្ដល់​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​បាត​ភ្នែក សម្រាប់​អ្នក​កើត​ទឹក​នោម​ផ្អែម​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ពុធ ទី​១៨ ដល់​ថ្ងៃ​សុក្រ ទី​២០ ខែ​មិថុនា។
គ្រូពេទ្យ​ផ្នែក​ជំងឺ​ភ្នែក នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត អ្នកស្រី​វេជ្ជបណ្ឌិត ឱ ធីតា ថ្លែង​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​ជា​កិច្ចសហការ​រវាង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត និង​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ភ្នែក​មក​ពី​ប្រទេស​អូស្ត្រាលី។
គ្រូពេទ្យ​ជំនាញ​ឯកទេស​ផ្នែក​ជំងឺ​បាត​ភ្នែក លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ មាន​ប្រសាសន៍​ថា ជំងឺ​បាត​ភ្នែក​ដែល​ជួប​ភាគ​ច្រើន​ជា​ផល​វិបាក​របស់​ជំងឺ​ទឹក​នោម​ផ្អែម។ លោក​បញ្ជាក់​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​បាត​ភ្នែក​ឥត​បង់​ថ្លៃ​រយៈពេល ៣​ថ្ងៃ​នេះ គឺ​កំណត់​ត្រឹម​តែ ២០​នាក់​ទេ​ក្នុង​មួយ​ថ្ងៃ៖ «ចំនួន​ដែល​យើង​ត្រូវ​ពិនិត្យ​ហ្នឹង​មាន​កំណត់ ព្រោះ​អ្នក​ជំងឺ​ត្រូវ​ការ​ពេល​យូរ ចំណាយ​ពេល​យូរ​ក្នុង​ការ​ពិនិត្យ ហើយ​ពេល​ហ្នឹង​រង់ចាំ។ អ៊ីចឹង​មួយ​ថ្ងៃ​អាច​ពិនិត្យ​យ៉ាង​ច្រើន​បាន​តែ ២០​នាក់​ទេ សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាត​ភ្នែក ព្រោះ​យើង​មិន​អាច​មក​ដូច​ជំងឺ​ឡើង​បាយ​វះ​ស្រួលៗ​ទេ។ អា​ហ្នឹង​ពិបាក ព្រោះ​ត្រូវ​ការ​ពេល​ពិនិត្យ​ហ្នឹង​ជាង​ជំងឺ​ភ្នែក​ទូទៅ​ធម្មតា»។
អ្នកស្រី​វេជ្ជបណ្ឌិត ឱ ធីតា ថ្លែង​ថា ជា​ធម្មតា​ថ្លៃ​ព្យាបាល​ដោយ​បាញ់​កាំរស្មី​ឡាស៊ែរ​សម្រាប់​ជំងឺ​បាត​ភ្នែក​នេះ មាន​តម្លៃ ៥០​ដុល្លារ។ ប៉ុន្តែ នៅ​ក្នុង​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ គឺ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ក្រុម​គ្រូពេទ្យ​ឯកទេស​នឹង​ផ្ដល់​ជូន​ដោយ​ឥត​បង់​ថ្លៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Operation Smile វះកាត់​មាត់​ឆែប នឹង​ពិនិត្យ​ភ្នែក​ដោយ​ឥត​បង់ប្រាក់​នៅ​មន្ទី​រពេទ្យ​ខេត្ត​ស្វាយរៀង​​

មើលរូបភាពបន្ថែម
(រូបថតពី ៖ operationsmile.org)
អង្គការ​អន្តរជាតិ អ៊ុប​ពើ​រ៉េ​ហ្សុន​ស្មាយ​ (Operation Smile) នឹង​ចុះ​ជួយ​ពិនិត្យ​ព្យាបាល និង​វះកាត់​ជំងឺ​ឆែបមាត់ ជំងឺ​ភ្នែក និង​ព្យាបាល​ធ្មេញ ដល់​កុមារ​នៅ​ខេត្ត​ស្វាយរៀង ដោយ​ឥតគិតថ្លៃ នៅ​ដើម​ខែ​កក្កដា​ខាងមុខនេះ​។​
​សេចក្តីជូនដំណឹង​របស់​អង្គការ Operation Smile ចុះផ្សាយ​ថា អង្គការ​នេះ​សហការ​ជាមួយ មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង នឹង​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក មាត់ ធ្មេញ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​បង់ប្រាក់ នៅ​មន្ទី​ពេទ្យ​ខេត្ត​នេះ ដោយ​ការវះកាត់​ឆែប​មាត់ និង​ក្រអូម ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៩ ខែកក្កដា ពិនិត្យ​ភ្នែក ថ្ងៃទី​០៥ ដល់​ថ្ងៃ​ទី​០៦ ខែកក្កដា ព្រមទាំង​ព្យាបាល​ធ្មេញ នៅ​ថ្ងៃ​ទី​០៦​ខែកក្កដា ឆ្នាំ​២០១៤។​
សេចក្តីជូនដំណឹង​ឲ្យដឹងថា ប្រជាពលរដ្ឋ​អាចទាក់ទង​ព័ត៌មាន​បន្ថែម​តាមរយៈ​ទូរស័ព្ទ​លេខ ០២៣ ២១១ ៤០៥ /០៧៧ ៨៣៨ ៤៧៣ /០១០ ២៧៩ ៣២២.០១២៨៤២៥២០ ឬក៏​អ៊ីម៉េល tmok@operationsmile.org ៕

ប្រវត្តិ សេនាប្រមុខ លន់ នល់

លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍ យោធាកម្ពុជា (សេនាប្រមុខ) ដែលធ្លាប់កាន់ តំណែងជា នាយករដ្ឋមន្ត្រី កម្ពុជា ២លើក និង ជារដ្ឋមន្ត្រី ការពារជាតិ ។ គាត់បានដឹកនាំ រដ្ឋប្រហារ យោធា ទម្លាក់សម្តេច នរោត្តម សីហនុ និង ជាអ្នកបង្កើតរបប សាធារណរដ្ឋខ្មែរ និង ជាប្រធានាធិបតី សាធារណរដ្ឋនេះ។ គាត់ក៏ជាមនុស្ស ទី១ ដែរ ដែលចេញមុខ ប្រកាសសង្គ្រាម បណ្តេញយួន ខាងជើង និងវៀតកុង ចេញពីទឹកដីខ្មែរ ។

ដោយ៖ ខឿន សាឃៀន
Wednesday 03 April 2013
The Free Press Magazine
លោកសេនាប្រមុខ លន់ នល់ (១៩១៣- ១៩៨៥)
លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន ។ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន, គាត់ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូន ១០នាក់ ដែលក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្ស ដែល មានតួនាទី សំខាន់ក្នុង ប្រវត្តិសាស្ត្រ នយោបាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និង ការបង្កើត របប សាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ ក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការ អប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅ សាលាយោធា កម្ពុជា ។
លន់ នល់ ជាមន្ត្រីស៊ីវិល ក្នុងសម័យ រដ្ឋាភិបាល អាណានិគម បារាំងនាឆ្នាំ ១៩៣៧ ។ គាត់បាន ក្លាយជា អ្នកកាន់អំណាច រដ្ឋបាល ហើយក៏បានធ្វើ ខ្លួនឱ្យក្លាយជាអ្នក ប្រតិបត្តិការ ដ៏មានប្រសិទ្ធភាព របស់បារាំង ប្រឆាំងបង្ក្រាប ចលាចល ជាបន្តបន្ទាប់នៃ ការប្រឆាំង នឹងអាណា និគមបារាំង នាឆ្នាំ១៩៣៩ ។ លុះដល់ឆ្នាំ ១៩៤៦ គាត់បានក្លាយជា ចៅហ្វាយខេត្ត ក្រចេះ ។ គាត់បានក្លាយ ជាសហការី របស់សម្តេច សីហនុ ហើយនៅក្នុង អំឡុងចុង ទសវត្សរ៍ឆ្នាំ ១៩៤០ នៅពេលដែល គាត់បានបង្កើត ចលនាស្តាំនិយម, រាជាធិបតេយ្យ ជាក្រុម នយោបាយ គាំទ្រឯករាជភាព ដែលធ្វើឲ្យ គាត់ជាប់ពាក់ព័ន្ធ នឹងរឿង នយោបាយ ប្រទេសកម្ពុជា ខ្លាំងឡើងៗ ។ គាត់បានចូល បម្រើកងទ័ព នៅឆ្នាំ១៩៥២ ហើយគាត់ បានដឹកនាំ ប្រតិបត្តិការ កងទ័ព ប្រឆាំងវៀតមិញ ។
បន្ទាប់ពីប្រទេសកម្ពុជា ទទួលបាន ឯករាជ្យ ពីបារាំង គណបក្ស កំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ (រួមនឹងគណបក្ស ស្តាំនិយមតូចៗ ដែលដឹកនាំ ដោយ សម សារី និង ដាប ឈួន ) បានក្លាយជា គណបក្សស្នូល របស់ គណបក្ស សង្គមរាស្ត្រនិយម របស់ សម្តេច នរោត្តម សីហនុ សម្រាប់ប្រជែង ការបោះឆ្នោត ឆ្នាំ១៩៥៥ ។
លន់ នល់ ត្រូវបានតែងតាំង ជានាយសេនាធិការ កងទ័ពនៅឆ្នាំ ១៩៥៥ និង ជាអគ្គមេបញ្ជាការ កងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជា រដ្ឋមន្ត្រីក្រសួង ការពារជាតិ ផងដែរ ។
នៅពេលនោះ គាត់ជាអ្នកគាំទ្រម្នាក់ដែលទទួលបានការទុកចិត្តពីសម្តេច សីហនុ ។ ឆ្នាំ១៩៦៣ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុង បំណងបញ្ចៀស ប្រទេសរបស់ ព្រះអង្គពីការ ប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។
នៅឆ្នាំ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាចចំពោះ លន់ នល់ និង សមាសធាតុស្តាំនិយមរបស់គណៈបក្សសង្គមរាស្ត្រនិយម នៅពេលដែលបេក្ខជនអភិរក្ស និង ពួកស្លាបស្តាំត្រូវបានជ្រើសរើសយ៉ាងច្រើន។ លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយ គាត់គឺជាមនុស្សដែលប្រកៀកស្មាគ្នាជាមួយសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត ។ ជាក់ស្តែង នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវ បានញុះញង់ដោយពួកកុម្មុយនិស្ត ។ ការបះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឱ្យកងទ័ពកុម្មុយនិស្តយួនដែលដើរប្រមូលទិញក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មាន ការប្រយុទ្ធ ប្រដាប់អាវុធ និង មានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនិស្ត។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស១.០០០ ក្លាយជាជន រងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ លន់ នល់ ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះដែរ ។
លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និង ត្រូវបានបង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅឆ្នាំ១៩៦៨ គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅឆ្នាំ១៩៦៩ គាត់ បានក្លាយជា នាយករដ្ឋមន្ត្រី ជាលើកទី២។
ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ត្រូវបានគេចាត់ទុក ថាជាមេក្លោង ម្នាក់ ក្នុងចំណោមមនុស្ស សំខាន់បំផុត ទាំង៣រូប ក្នុងការទម្លាក់ សម្តេច សីហនុ ពីតំណែងជា ព្រះប្រមុខរដ្ឋ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែ ព្រះសីហនុ ជាទីដែល អាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូន ដោយលួចលាក់ សម្រាប់ពួកវៀតកុង ទៅឱ្យកងទ័ព វៀតណាមខាងជើង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់ លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យ រដ្ឋាភិបាលក្រុង ហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធជាទីខកចិត្តយ៉ាងខ្លាំង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូល ឱ្យ រដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកខ្មែរ ។
ដោយសំអាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរកំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀប ផ្សេង គ្នាតែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើឱ្យគេឆ្ងល់ថាហេតុអ្វីបានជាព្រះអង្គបញ្ចេញប្រតិកម្មបែបនេះទៅវិញ ។
ស្ថានភាពនៅកម្ពុជាពុំមានភាពស្រាកស្រាន្តសោះឡើយ ។ ទឹកចិត្តរបស់រាស្ត្រខ្មែរកាន់តែពោរពេញទៅដោយកំហឹងខ្លាំងឡើងៗចំពោះកងទ័ពវៀតណាមខាងជើង និង ពួកវៀតកុង ។ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះចោទប្រកាន់ឥស្សរជនស៊ីវិល និង យោធាមួយចំនួនពីបទសមគំនិតជាមួយវៀតណាមកុម្មុយនិស្ត៍ ដែលមនុស្សទាំងនោះសុទ្ធជាមនុស្សក្នុងរាជវង្ស ឬ ក៏ជាអ្នកស្និទ្ធនឹងអ្នកម្នាងម៉ូនិក ដូចជា អ៊ុំ ម៉ាណូរិន្ទ ជាដើម ។
ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានចាប់ផ្តើមកញ្ជ្រោលឡើងម្តងទៀត ។ សភាបានបន្តការប្រជុំតាមការគ្រោងទុក ។ ការចោទប្រកាន់ចំពោះសម្តេចកាន់តែមានភាពជូរចត់ឡើងៗ ។ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។
យោងតាមឯកសារខ្លះ “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីលោកសេនាប្រមុខ លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេច នៅឡើយ ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមានមន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់សេនាប្រមុខ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុង ជោគជាំ ដោយជលនេត្រឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច” ។
ថ្វីត្បិតតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែមានបំណងដកហូត សម្តេច នរោត្តម សីហនុ ពីអំណាចកំពូលក្នុងប្រទេសខ្មែរ ដោយសារតែសម្តេចជាស្រឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែយើងយល់ថា ការអះអាង ខាងលើនេះ មិន សូវទំនងឡើយ គឺយើងយល់ថាព្រះអង្គម្ចាស់ សិរិមតៈ មិនហ៊ានធ្វើបែបនោះចំពោះ លន់ នល់ ឡើយ។
សៀវភៅ “ សាធារណៈរដ្ឋខ្មែរ “ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្របានតាមរុករកឃើញនូវរឿងអាថ៌កំបាំងមួយដែលនាំឱ្យ លន់ នល់ សម្រេចចិត្តអនុញ្ញាត្តឱ្យមានការដកហូតសម្តេចសីហនុ ពីអំណាចថា គឺជាល្បិចរបស់ប្អូនប្រុសគាត់គឺ លន់ ណុន។
គួររំលឹកឡើងវិញថា រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ អំណាចរបស់សម្តេចសីហនុ នៅតែមានសុវត្ថិភាពនៅឡើយ ត្បិតមនុស្សពីររូបគឺ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់បើកផ្លូវ។
ពិតហើយថា សិរិមតៈ កំពុងតែរង់ចាំយ៉ាងអន្ទះសាបន្ទាប់ពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការដកហូតសីហនុ ចេញពីអំណាច ដើម្បីយកម្កុដរាជ ទៅបំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយស៊ីសុវត្ថិ ។ ទោះយ៉ាងណា ព្រះអង្គទំនងជាមិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបព្រះអង្គនៅចាំមើលការឈានមួយជំហានមុនរបស់ លន់ នល់ ដែលជាជំហានចុងក្រោយដើម្បីទម្លាក់សីហនុ ខណៈ លន់ នល់ ហាក់ដូចជាមិនទាន់ប្រាកដថាធ្វើយ៉ាងណា ដែលមានន័យថា នាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត្ត ឱ្យនរណាម្នាក់ ប៉ះពាល់ដល់ឋានៈ របស់ សម្តេចសីហនុ។
បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្ត បានទំលាយឱ្យដឹងថា “ នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់លោក លន់ នល់ ថា៖ “ លោកបង ព្រះ អង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។
លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។
តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់បោកគាត់( លន់ ណុន ) តែប៉ុណ្ណោះ។ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។
យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាស បែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាម ការស្នើសុំរបស់ វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពី ត្រូវបាន គេរាយ ការណ៍ថ្វាយ អំពីសេក្តី ប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើ ឱ្យលើកសេចក្តី ប្រកាសនោះ ទៅធ្វើនៅ ថ្ងៃក្រោយ ។
នៅពេលឃើញថា ដំណើរនៃការ បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជាត្រូវបាន រាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈ ដែលចង់បន្ត ប្រទេសកម្ពុជា ឱ្យនៅជាប្រទេស រាធិបតេយ្យ តទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើម កំណើត ខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើ បាតុកម្មដ៏ ធំមួយ ឈ្មោះថា “ ដំណើរឆ្ពោះទៅរក ភាពស្របគ្នា ខាងផ្លូវចិត្តគំនិត “ នៅក្នុង ពហុកីឡាដ្ឋាន អូឡាំពិក ក្រុងភ្នំពេញ។ បាតុកម្មនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យ សេនាប្រមុខ លន់ នល់ បង្កើតរបប សាធារណៈរដ្ឋមួយ នៅ កម្ពុជា។ បន្ទាប់ពីការ ជួបជុំ គ្នានៃហ្វូង បាតុករនេះទៅ លន់ ណុន បានសន្យា យ៉ាងឱឡារិកថា របប សាធារណរដ្ឋមួយ នឹងត្រូវបានបង្កើតឡើង នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ។
ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សរបស់ ព្រះអង្គនៅតែ មិនព្រម ហើយព្រះអង្គម្ចាស់ លេចធ្លោជាងគេ នៃស្រឡាយ ស៊ីសុវត្ថិ អង្គនេះលើក ហេតុផលថា ពេលវេលាពុំ ទាន់មកដល់ឡើយ ហើយថាប្រការនេះ នឹងធ្វើឱ្យខូចខាត ដល់រូបភាពនៃ របបថ្មីនេះ នៅលើឆាក អន្តរជាតិ និង ធ្វើឱ្យចុះខ្សោយ របបនេះ នៅក្នុងសម័យ ប្រជុំអង្គការ សហប្រជាជាតិ ឆាប់ៗ ខាងមុខនេះ។
វាហាក់ដូចជាថា មនុស្សរបស់ លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែល លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។
ទោះជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណាក៏មិនបានដែរ ហើយទីបំផុតថ្ងៃទី៩ តុលា ឆ្នាំ១៩៧០ បានមកដល់ ហើយរបបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។ នេះជាលើកទី១ និង តែម្តងគត់ ដែលរបប សាធារណរដ្ឋ បានចាប់កំណើតនៅលើទឹកដីកម្ពុជា។ ប្រការនេះធ្វើឱ្យមនុស្សភាគីទាំងទ្វេមានទំនាស់នឹងគ្នាកាន់តែស្រួចស្រាលឡើងថែមទៀត។ ដោយហេតុនេះ នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានក្លាយជាប្រធានាធិបតីទី១ និង តែម្នាក់គត់របស់សាធារណរដ្ឋ នៅកម្ពុជា ។ គាត់មានឋានៈជាអគ្គសេនាធិការកងទ័ព ហើយគាត់បានចែករំលែកអំណាចជាមួយព្រះអង្គម្ចាស់សិរិមតៈ ដោយប្រគល់ថ្វាយព្រះអង្គឱ្យជាអ្នកទទួលបន្ទុកនយោបាយ ពោលគឺជាមនុស្សទី២ បន្ទាប់ពីលន់ នល់ ក្នុងរបបនេះ។
តាំងពីឡើងកាន់អំណាចមក សេនាប្រមុខ លន់ នល់ បានចាប់ផ្តើមធ្វើសង្គ្រាមបណ្តេញកងទ័ពវៀតណាមខាងជើង និង វៀតកុងចេញពីទឹកដីកម្ពុជា ។ ដោយហេតុនេះ រដ្ឋាភិបាលរបស់គាត់ទទួលបានជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក ដែលកំពុងជួយវៀតណាមខាងត្បូង ធ្វើ សង្គ្រាមជាមួយវៀតណាមខាងជើង ។
ជាអកុសល រដ្ឋាភិបាលសាធារណរដ្ឋខែ្មរ របស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយនៅតែបន្តរស់រានមានជីវិតនៅលើទឹកដីនេះដដែល ហើយមានសភាពធ្ងន់ធ្ងរមិនចាញ់កាលប្រទេសនេះស្ថិតក្រោមដឹកនាំរបស់សម្តេចសីហនុឡើយ ។ មិនមានករណី ពុករលួយណាមួយត្រូវបានដោះស្រាយឡើយ ហើយបុគ្គលដែលគេធ្លាប់បានចោទថាពុករលួយដល់កំពូលក្នុងរបបសម្តេចសីហនុ ដូចជា សូស្តែន ហ្វែណង់ដេស ជាដើម នៅតែបន្តរស់នៅដោយសុខសាន្ត គ្មានទោស ថែមទាំងនៅតែមានអំណាចក្នុងរដ្ឋាភិបាលថ្មីនេះផងទៀត។ សម្ភារៈសិក ដែលជាជំនួយរបស់អាមេរិកមិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ហើយប្រជាជនខ្មែរដែលស្រលាញ់ជាតិបាននាំគ្នាលក់គោក្របី និង ស្រែចំការទៅទិញសម្ភារៈទាំងនោះ ដើម្បីធ្វើ ដំណើរចូលសមរភូមិ រីឯកងទ័ពខ្លះនាំទាំងប្រពន្ធកូនទៅជាមួយផង ។
កងទ័ពរបស់ លន់ នល់ ដែលគ្មានបទពិសោធ ពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ខ្វះការដឹកនាំឱ្យបានត្រឹមត្រូវនោះ ត្រូវបានកងទ័ពកុម្មុយនិស្តយួន វាយកំទេចខ្សែត្រៀម និង សម្លាប់យ៉ាងអាណោចអាធ័មជាបន្តបន្ទាប់។
របបសាធារណៈរដ្ឋខ្មែរ ត្រឹមតែរយៈពេល៥ឆ្នាំសោះគឺពី ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គេឃើញមានការប្តូរផ្លាស់គណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនសាដែលក្នុងនោះគឺគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ, របស់ លោក ហង្ស ធុនហាក់, របស់លោក អ៊ិន តាំ (២លើក), របស់ លោក សឺង ង៉ុកថាញ់ , របស់លោក ឡុង បូរ៉េត ( ៣លើក )។ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលណាមួយទទួលបានជោគជ័យធំដុំឡើយ ។ ចំណុចគួរកត់សំគាល់មួយគឺថា ទោះជាមានការផ្លាស់ប្តូរញឹកញាប់យ៉ាងណាក្តី ប៉ុន្តែសមាសភាពនៃរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនោះៗ ភាគ ច្រើនគឺជាមនុស្សដដែលៗ ពោលគឺប្តូរផ្លាស់តែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រហែលនេះ ក៏ជាកត្តាមួយដែលមានចំណែកដល់ភាពមិនជោគជ័យ នៃ គណៈរដ្ឋមន្ត្រីទាំងនោះដែរ។
ការផ្លាស់ប្តូររបត់នយោបាយរបស់មហាអំណាចនាំឱ្យអាមេរិកព្រមទទួលយកថាជាអ្នកចាញ់សង្គ្រាមនៅវៀតណាម។ ប្រការនេះ ប្រទេសកម្ពុជាលែងក្លាយជាទឹកដីដែលអាមេរិកាំងត្រូវការចាំបាច់ទៀត ។ ហេតុនេះរដ្ឋាភិបាលអាមេរិក ក៏បានផ្តាច់ជំនួយមកឱ្យរដ្ឋាភិបាលលោក លន់ នល់ ជាបន្តបន្ទាប់។
សម្តេច សីហនុ បានមានបន្ទូលថានៅពេលក្រុមរបស់ព្រះអង្គបានចូលកាន់កាប់ប្រទេសកម្ពុជានោះ ព្រះអង្គនឹងបញ្ជាឱ្យគេបាញ់សម្លាប់ លន់ នល់ ប្រសិនបើចាំបាច់។ ប៉ុន្តែបើ លន់ នល់ ព្រមចុះចាញ់ហើយនិរទេសចេញពីកម្ពុជា គាត់នឹងមិនមានការ តាមចាប់ខ្លួន ឬតាមចងកម្ម ឡើយ ។ ដោយហេតុនេះទើបទីបំផុតសហរដ្ឋអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឱ្យ លន់ នល់ ទទួលយកជម្រើសចុងក្រោយនេះ។
ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់បានលាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វូនញ៉ា។ គាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥។

Wednesday, June 25, 2014

អង្គការ​ក្រៅ​រដ្ឋាភិបាល​សង្ឃឹម​តិច​តួច

អង្គការ​ក្រៅ​រដ្ឋាភិបាល​សង្ឃឹម​តិច​តួច ចំពោះ​ចំណាត់​ការ​បង់​ប្រាក់ ៤៩​ដុល្លារ​សម្រាប់​ពលករ ចេញ​ទៅ​ធ្វើ​ការ​នៅ​ថៃ ថា​អាច​ទទួល​យក​បាន​ពី​ក្រុម​ហ៊ុន​

លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
@Google

ដោយ ញឹម សុផល
ក្រសួង​ការងារ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ម្សិលមិញ​ថា ពលករ​កម្ពុជា​នឹង​ត្រូវ​បង់​ប្រាក់​សរុប ៤៩​ដុល្លារ ក្នុង​នោះ​មាន​ការ​ធ្វើលិខិត​ឆ្លងដែន, ការ​បំពេញ​ឯកសារ​ផ្សេងៗ​មាន​ទិដ្ឋាការ ថ្លៃ​ធ្វើ​ដំណើរ និង​ថ្លៃ​អាហារ​ជា​ដើម។ ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ចំនួន​៤។ ក៏​ប៉ុន្តែ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ពលករ​ចំណាក​ស្រុក មាន​ជំនឿ​ថា​ក្រុមហ៊ុន​នឹង​ប្រឈម​បញ្ហា​ជា​ច្រើន ដែលពិបាក​នឹង​ទទួល​យក​គោលការណ៍​នេះ​ណាស់។

សេចក្តីរាយការណ៍ដោយ ញឹម សុផល
 
25/06/2014
ក្រសួង​ការងារ​កម្ពុជា​កាល​ពី​ម្សិលមិញ បាន​បញ្ចប់​ការ​ជជែក​ដេញដោល​គ្នា​ជាមួយនឹង​ផ្នែក​ពាក់ព័ន្ធ​នានា ជាពិសេស​ជាមួយ​នឹង​ទី​ភ្នាក់ងារ​នាំ​ពលករ​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​កិច្ច​ប្រជុំ​សម្រេច​រក​ឃើញ​ថា​ពលក​រម្នាក់​ៗ ត្រូវ​ចំណាយ​ថវិការ​អស់​ចំនួន ៤៩​ដុល្លារ ក្នុង​ការ​ទទួល​បាន​ភាព​ស្រប​ច្បាប់ ទៅ​ធ្វើ​ការ នៅ​ក្នុង​ប្រទេស​ថៃ។
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ នៅ​ប្រទេស​ថៃ​មួយ​ចំនួន បង្ហាញ​យោបល់​យល់​ស្រប ហើយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ពលករ​ចំណាក​ស្រុក ក៏​បាន​អបអរ​ផង​ដែរ ប្រ​សិន​បើ​យន្តការ​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការ​យោគយល់​គ្នា។ ក៏​ប៉ុន្តែ​ជំនឿ​នៃ​ការ​ទទួល​យកបាន​ច្រើន​ពី​ក្រុមហ៊ុន​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​បរទេស ហាក់​ដូច​ជា​មាន​តិចតួច​ណាស់។ នេះ​បើតាម​ការ​កត់​សម្គាល់ រប​ស់លោក យ៉ា ណា​វុ​ធ នាយក​ប្រតិបត្តិ​អង្គការ​ខា​រ៉ា​ម​កម្ពុជា។

លោក យ៉ា ណា​វុ​ធ ពន្យល់​ថា​តម្លៃ ៤៩ ដុល្លារ​វា​ពិបាក​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស ទទួល​យក​ណាស់ ព្រោះ​ថា​មុន​នឹង​បើក​ក្រុមហ៊ុន​ពួកគេ​ត្រូវ​តម្កល់​ប្រាក់១០​ម៉ឺន​ដុល្លារ នៅ​ក្រសួង​ការងារ​កម្ពុជា រួម​នឹង​ការ​បើក​ការិយាល័យ​តាម​ខេត្ត​ក្រុង និង​ការចំណាយ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង និង​សំបុត្រ​ស្នាម​ផ្សេង​ៗ គឺ​ពួកគាត់​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ទេ ហើយ​ទី​បញ្ចប់​នឹង​ឈាន​ទៅ​រក​ការ​បិទ​អាជីវកម្ម។

នាយក​អង្គការ​រូបនេះ​បន្ត​ថា យុទ្ធសាស្ត្រ​ដោះស្រាយ​បន្ទាន់​របស់​ក្រសួង​ការងារ​នៅ​ពេល​នេះ​វា​ជា​ការ​ពិបាក​ទទួល​យក​ពី​ក្រុមហ៊ុន ក៏​ប៉ុន្តែ​លើកលែងតែ​ករណី​ម្យ៉ាង គឺ​ប្រទេស​ទទួល​ពលករ​ដូច​ជា​ថៃ​ជា​ដើម​សុខចិត្ត​ចេញ​ថ្លៃ​ចំណាយ​ផ្សេងៗ​រួម​ទាំង​ចំណាយ​លើ​ការ​ពិនិត្យ​សុខភាព ប័​ណ្ឌ​អនុញ្ញាត​ការងារ​ផង ទៅ​ឲ្យ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​កាន់​ប្រទេស​ទាំង​នោះ។

ជាមួយ​គ្នា​នេះ​លោក អន ប៊ុន​ហាក់ ប្រធាន​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ថៃ TOP MAN POWER ក៏​បាន​បញ្ជាក់​ផងដែរ ពី​សំណូមពរ​របស់​ក្រសួង​ការងារ​កម្ពុជា​ទៅ​កាន់​និយោជក​នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួកគេ​ជួយ​ចេញ​ចំណាយ​មួយ​ចំនួន ប្រសិន​បើ​ម្ចាស់​សហគ្រាស​ចង់​បាន​កំលាំង​ពលកម្ម​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ។ មាន​ន័យ​ថា​ក្រសួង​ការងារ​កម្ពុជា បាន​ចេញ​ថវិការ​មួយ​ចំនួន ហើយ​និយោជក​នៅ​ប្រទេស​ថៃ​ចេញ​មួយ​ផ្នែក​ទៀត។

សូមបញ្ជាក់ថា​បន្ទាប់​ពី​បើក​កិច្ចប្រជុំ​ជាមួយ​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​កាល​ពី​ម្សិលមិញ ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ដោយ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស ចំនួន​ជាង ៤០ ក្រុមហ៊ុន ដែល​ត្រូវ​បាន​ក្រសួង​ការងារ កំណត់​ឲ្យ​សម្របសម្រួល​ធ្វើ​បែបបទ ដល់​ក្រុម​ពលករ​ខ្មែរ​ស្របច្បាប់ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ក្នុងនោះ ពលករ​ម្នាក់ ត្រូវ​បង់ប្រាក់​ចំណាយ​លើ​សេវា​សរុប ៤៩ ដុល្លារ រួម​មាន៖ ប័​ណ្ឌ​ពលករ កម្ពុជា ទៅធ្វើ​ការ​នៅ​បរទេស ចំនួន ១០ ដុល្លារ ថ្លៃ​លិខិត​ឆ្លង​ដែន ៤ ដុល្លារ ទិដ្ឋាការ​ការងារ នៅ​ស្ថានទូត​ថៃ ប្រចាំ​ប្រទេស​កម្ពុជា ២០ ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត ១០ ដុល្លារ និង​ប្រាក់​អាហារ​តាម​ផ្លូវ​ធ្វើ​ដំណើរ ចំនួន ៥ ដុល្លារ៕

Tuesday, June 24, 2014

លោក ​​ស៊ូ​ប៊ែ​​ឌី​ ជំរុញ​​ឲ្យ​​


លោក ​​ស៊ូ​ប៊ែ​​ឌី​ ជំរុញ​​ឲ្យ​​មាន​​កំណែ​ទម្រង់​​ពិតប្រាកដ​​និង​​ឆាប់​រហ័ស​​នៅ​​កម្ពុជា

លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី នៅក្នុងសន្និសីទស្តីពីការបោះឆ្នោត
លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី នៅក្នុងសន្និសីទស្តីពីការបោះឆ្នោត
RFI/Siv Channa

ដោយ ប៉ែន បូណា
ក្នុង​សន្និសីទកាសែត​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០ ថ្ងៃ​របស់ខ្លួន​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ស៊ូ​ប៊ែ​ឌី បាន​ស្វាគមន៍​ចំពោះ​កំណែទម្រង់​បោះឆ្នោត​ដែល​ភាគី​នានា​កំពុង​ពិភាក្សា​នៅពេលនេះ។ ប៉ុន្តែ លោក​ព្រមាន​ថា ប្រសិនបើ​កំណែទម្រង់​ពិតប្រាកដ​នានា​មិនត្រូវ​បានធ្វើ​ឲ្យ​ឆាប់រហ័ស​ទេនោះ កម្ពុជា​នឹង​ប្រថុយប្រថាន​ចំពោះ​ការវិលត្រឡប់​នៃ​អំពើហិង្សា។

សេចក្តីរាយការណ៍របស់ប៉ែន បូណា
អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក ស៊ូ​ប៊ែ​ឌី បានកត់សម្គាល់​បញ្ហា​ជាច្រើន​ក្នុងចំណោម​អនុសាសន៍​ទាំង៤ចំណុច​ដែល​លោក​បាន​ដាក់ជូន​រដ្ឋាភិបាល។ ទាក់ទង​នឹង​កំណែទម្រង់​បោះឆ្នោត លោក​បាន​សម្តែង​ការ​ត្រេកអរ​ដែល​អនុសាសន៍រ​បស់​ខ្លួន​បាន​ក្លាយជា​របៀបវារៈ​ថ្នាក់ជាតិ​ដែល​ភាគី​នានា​កំពុង​ពិភាក្សា​យ៉ាង​ផុសផុល។
អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ​សង្ឃឹមថា គណបក្ស​ទាំងពីរ​នឹង​សម្រេចបាន​កំណែ​ទម្រង់​ពិតប្រាកដ​មួយ​ជាពិសេស​ទាក់ទង​នឹង​ឯករាជភាព​របស់ គ.ជ.ប ដើម្បី​បញ្ចៀស​បញ្ហា​ដូចដែល​បានកើត​ឡើង​កាលពី​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ កន្លងទៅ។ ទាក់ទង​នឹង​កំណែទម្រង់​ប្រព័ន្ធតុលាការ​វិញ លោក​បាន​ស្វាគមន៍​ការអនុម័ត​ច្បាប់​សំខាន់​ទាំងបី។ លោក​អះអាងថា ច្បាប់​ទាំងបី​មាន​សារសំខាន់​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ប៉ុន្តែ លោក​សម្តែង​ការព្រួយបារម្ភ​ថា បញ្ញត្តិ​មួយចំនួន​នៃ​ច្បាប់​ទាំង​នោះ​បាន​ក្លាយជា​ឧបសគ្គ​ដល់​ឯករាជភាព​របស់​តុលាការ ជាពិសេស​អំណាចនីតិប្រតិបត្តិដែល​នឹងមាន​ឥទ្ធិពល​ទៅលើ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។

ចំពោះ​កំណែទម្រង់​រដ្ឋសភា​វិញ លោក ស៊ូ​ប៊ែ​ឌី ទទួលស្គាល់ថា ក្នុង​របប​ប្រជាធិបតេយ្យ គណបក្ស​ឈ្នះឆ្នោត​ត្រូវ​ដឹកនាំ​ប្រទេស និង​បាន​សាទរ​ចំពោះ​ការចរចា​អំពី​ការបែងចែក​អំណាច​នៅក្នុង​សភា។ ប៉ុន្តែ លោក​បានស្នើ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ទទួលយក​បន្ថែមទៀត​នូវ​សំណើ​នានា​ស្តីពី​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត។ លោក​ក៏បាន​ស្នើ​ឲ្យ​បក្សប្រឆាំង​មាន​ហេតុផល​សមរម្យ​និង​ភាពប្រាកដនិយម​ក្នុង​ការចរចា និង​ត្រូវ​បង្កើន​ភាព​អត់ធ្មត់​ក្នុង​ទំនាក់ទំនង​ជាតិ​សាសន៍។ លោក​ក៏បាន​បញ្ជាក់​ពី​សារសំខាន់​ក្នុង​ការចូល​អង្គុយ​ក្នុង​រដ្ឋសភា​របស់​គណ​បក្សប្រឆាំង​ផងដែរ។

ទាក់ទង​នឹង​កំណែទម្រង់​ដីធ្លី លោក ស៊ូ​ប៊ែ​ឌី បាន​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា ប៉ុន្តែ លោក​នៅតែ​ព្រួយបារម្ភ​អំពី​តម្លាភាព​ក្នុងការ​ដោះស្រាយ​ទំនាស់។ លោក​បានលើកឡើង​អំពី​ករណី​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាច្រើន ដូចជា​នៅ​បឹងកក់ បូរី​កីឡា និង​ជម្លោះដីធ្លី​តាម​បណ្តា​ខេត្ត​ជាច្រើន​ទៀត​ដែល​នៅ​មិនទាន់​អាច​ដោះស្រាយបាន​នៅឡើយ។

ក្រៅពី​បញ្ហា​ទាំង៤ដែល​បាន​គ្រោងទុក លោក​ស៊ូ​ប៊ែ​ឌី ក៏បាន​លើកឡើង​ផងដែរ​ទាក់ទង​នឹង​លំហ​ប្រជាធិបតេយ្យ​ដែល​កាន់តែ​រួម​តូច​ដោយសារ​ការបិទ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ។ ទាក់ទង​នឹង​សិទ្ធិ​ការងារ​វិញ លោក​បាន​សាទរ​ចំពោះ​ការវិវឌ្ឍ​នានា​ទាក់ទង​នឹង​កិច្ចចរចា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា។ ប៉ុន្តែ លោក​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ការគំរាមកំហែង​ចំពោះ​សកម្មជន​សហជីព។

ជា​សេចក្តីសន្និដ្ឋាន លោក ស៊ូ​ប៊ែ​ឌី កត់សម្គាល់ថា កំណែទម្រង់​ពិតប្រាកដ​មួយ​គឺជា​រឿង​មិន​អាច​ចៀសផុត​ទេ​នៅ​កម្ពុជា។ ប៉ុន្តែ វា​ហាក់ដូចជា​នៅមាន​ភាពស្ទាក់ស្ទើរ និង​កង្វះ​ឆន្ទៈ​ស្មោះត្រង់​​​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កំណែទម្រង់​ទាំងនោះ។ លោក​ព្រមាន​ថា ប្រសិនបើ​កំណែទម្រង់​ពិតប្រាកដ​មិនត្រូវ​បានធ្វើ​ឲ្យ​ឆាប់រហ័ស​ទេនោះ ប្រទេស​កម្ពុជា​មានការ​ប្រថុយ​ប្រថាន​ចំពោះ​ការវិលត្រឡប់​នៃ​អំពើហិង្សា។ មន្ត្រី​រដ្ឋាភិបាល​មិនទាន់​អាចទាក់ទង​សុំ​ប្រតិកម្ម​តប​ទៅនឹង​ការលើកឡើង​របស់លោក​ស៊ូ​ប៊ែ​ឌី​បាន​នៅឡើយ​ទេ​នៅភ្លាមៗនេះ៕

គួរយល់ដឹង ៖ តើប៉ុល ពត ជានរណា?



ប៉ុល ពត ត្រូវបាន​គេ​ស្គាល់​ថា​ជា​បងទី១ ក្នុង​ចំណោម​មេដឹកនាំ​ខ្មែរក្រហម។ សូម្បីតែ​ពេលនេះ ប៉ុល ពត បាន​ស្លាប់​បាត់​ទៅហើយ​ក្តី ក៏​ឈ្មោះ ប៉ុល ពត នៅតែ​ផ្សារភ្ជាប់​នឹង​របប​ខ្មែរក្រហម​ជានិច្ច។ បើ​កាលណា​គេ​និយាយ​អំពី​​ខ្មែរក្រហម មនុស្ស​ដែល​គេ​នឹកឃើញ​មុនគេ គឺ ប៉ុល ពត។ ប្រជាជន​កម្ពុជា​ទូទៅ​តែងតែ​​ហៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ថា​ជា “របប​ប៉ុលពត” ទៀតផង។ តើ​ប៉ុល ពត ជា​នរណា?
ប៉ុល ពត គឺជា​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ជា​តំណែង​ខ្ពស់​បំផុត​នៅក្នុង​បក្ស និង​ជា​នាយក​រដ្ឋមន្រ្តី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​គេ​ស្គាល់​ថា​ជា​ “របប​ខ្មែរក្រហម” ឬ “របប​ប៉ុល​ពត”។ ប៉ុល ពត គឺ​ជា​មនុស្ស​ដ៏​អាថ៌កំបាំង​ម្នាក់ ដែល​ចំណាយពេល​ភាគច្រើន​នៃ​ជីវិត​របស់​គាត់ រស់​ក្នុង​ការ​លាក់​កំបាំង។ សូម្បីតែ​ឈ្មោះ និង​ថ្ងៃខែឆ្នាំ​កំណើត​ក៏​ប៉ុល ពត បាន​ផ្លាស់ប្តូរ​ដែរ។

ស្តាប់បទ​អត្ថាធិប្បាយ​ទាំងអស់គ្នានៅខាងក្រោមនេះ(09:47)
(09:47)


ប៉ុល ពត តាមពិត​មាន​ឈ្មោះដើម​ថា សាឡុត ស កើតនៅ​ភូមិ​ព្រែកស្បូវ ក្នុង​ខេត្ត​កំពង់ធំ។ គេដឹង​ថា ប៉ុល ពត ​ស្លាប់ នៅ​ថ្ងៃទី១៥ ខែ​មេសា ឆ្នាំ​១៩៩៨។ ក៏ប៉ុន្តែ ប៉ុល ពត កើត​នៅ​ថ្ងៃណា ខែណា ឆ្នាំណា នៅតែ​ជា​បញ្ហា​មិន​ច្បាស់លាស់​ដដែល។ យោងតាម​វិទ្យុជាតិ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​ផ្សាយ​នៅ​ឆ្នាំ​១៩៧៧ ប៉ុល ពត កើត​នៅ​ឆ្នាំ១៩២៥។ ក៏ប៉ុន្តែ យោងតាម​ឯកសារ​ជាច្រើន ដែល​អាណាព្យាបាល​បារាំង​បាន​តម្កល់​ទុក​នៅ​ឆ្នាំ​១៩៥០ ប៉ុល ពត ឬ​សាឡុត ស កើត​នៅ​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​១៩២៨។ ឯ​ប៉ុល ពត ខ្លួនឯង​បាន​អះអាង ថ្ងៃខែឆ្នាំ​កំណើត​ពិត​របស់​គាត់ គឺ​ខែ​មករា ឆ្នាំ​១៩២៥ ប៉ុន្តែ បាន​បន្ថយ​អាយុ​៣ឆ្នាំ ដោយ​ចុះ​ក្នុង​បញ្ជីជាតិ​ថា​កើត​នៅ​ឆ្នាំ​១៩២៨​វិញ។

សាឡុត ស កើត​ក្នុង​គ្រួសារ​ត្រកូល​កសិករ​ស្តុកស្តម្ភ​មួយ​នៅ​ខេត្ត​កំពង់ធំ។ ឪពុក​របស់ សាឡុត ស ឈ្មោះ ប៉ែន សាឡុត ម្តាយ​ឈ្មោះ សុក ណែម។ សាឡុត ស មាន​បងប្អូន​ទាំងអស់​៩នាក់ ក្នុងនោះ​ប្រុស​៧នាក់ និង​ស្រី​២នាក់។ សាឡុត ស គឺជា​កូន​ទី៨។

យោងតាម​លោក David Chandler គ្រួសារ​របស់ សាឡុត ស មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះបរមរាជវាំង។ នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩២០ បងស្រី​ជីដូនមួយ​ម្នាក់​របស់ សាឡុត ស ឈ្មោះ មាឃ គឺ​ជា​អ្នក​រាំ​របាំ​ព្រះរាជទ្រព្យ​ប្រចាំ​ព្រះបរមរាជវាំង។ ក្រោយមក មាឃ ក៏​បាន​ក្លាយជា​ស្នំឯក​របស់ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ មុនីវង្ស ហើយ​ទទួល​បាន​តំណែង​ជា ឃុន​ព្រះម្នាង ដែល​មាន​អំណាច​ត្រួត​លើ​ស្រី​ទាំងអស់​នៅក្នុង​វាំង។

បងប្រុស​ច្បង​របស់ សាឡុត ស ឈ្មោះ សាឡុត សួង ក៏​ជា​បុគ្គលិក​ម្នាក់​បម្រើការ​នៅក្នុង​ការិយាល័យ​ពិធីការ​នៃ​ព្រះបរមរាជវាំង​ដែរ។ មិនយូរ​ប៉ុន្មាន​ក្រោយមក ប្អូនស្រី​របស់ សាឡុត ស ឈ្មោះ សារឿន ក៏បាន​ចូល​មក​បម្រើការ​ក្នុង​ក្រុម​របាំ​ព្រះរាជទ្រព្យ ហើយ​បាន​ក្លាយ​ជា​ស្នំឯក​របស់​ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដូច មាឃ ដែរ។

នៅឆ្នាំ១៩៣៤ សាឡុត ស ដែល​កាលនោះ​មាន​អាយុ​៦ឆ្នាំ​ (បើ​គិតតាម​ថ្ងៃខែឆ្នាំ​កំណើត​ដែល​បាន​ចុះ​ក្នុង​បញ្ជីជាតិ) និង​បងប្រុស​ម្នាក់ទៀត ឈ្មោះ សាឡុត ឆាយ ត្រូវបាន​គ្រួសារ​បញ្ជូន​ពី​កំពង់ធំ​ឲ្យ​មក​រស់នៅ​ភ្នំពេញ​ជាមួយ មាឃ និង សួង ដែល​ជា​បង។ មិនយូរ​ប៉ុន្មាន​ក្រោយពី​មកដល់​ភ្នំពេញ សាឡុត ស ក៏បាន​ទៅ​បួស​រៀន​ធម៌ និង​ភាសា​ខ្មែរ​នៅ​វត្ត​បុទមវត្តី ដែល​ស្ថិតនៅ​ជាប់​នឹង​ព្រះបរមរាជវាំង។ គួរបញ្ជាក់ថា​ នៅពេលនោះ ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង ហើយ​នៅតាម​សាលារៀន​របស់​រដ្ឋ គេ​តម្រូវ​ឲ្យ​រៀន​ជា​ភាសា​បារាំង។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​បរទេស ពេល កំពុង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី ប៉ុល ពត​បាន​រៀបរាប់​យ៉ាង​ដូចនេះ​ថា៖ “ខ្ញុំ​ជា​កូនចៅ​របស់​កសិករ​ម្នាក់។ ពីតូច ធ្លាប់​រួមរស់ ធ្វើការងារ​ស្រែចម្ការ​ជាមួយ​ឳពុកម្តាយ។ ហើយ​ក្រោយមក មក​នៅ​វត្ត ជា​ទំនៀមទម្លាប់ ដើម្បី​រៀនសូត្រ​អក្សរ។”

ក្រោយពី​បាន​បួស​អស់​ប៉ុន្មានខែ​មក នៅឆ្នាំ​១៩៣៦ សាឡុត ស ក៏បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា​កាតូលិក​មួយ នៅជិត​ព្រះបរមរាជវាំង។ សិស្ស​នៅ​សាលា​នោះ ច្រើនតែ​ជា​កូន​មន្រ្តី​រាជការ ឬ​អ្នកមាន​ឋានៈ​ធំដុំ ហើយ​ថ្លៃសាលា​នោះ​ទៀតសោត ក៏មាន​តម្លៃ​ខ្ពស់​ដែរ។

នៅក្នុង​អំឡុងពេល​នោះ មាន​ព្រឹត្តិការណ៍​មួយចំនួន​បាន​កើតឡើង ដែល​អាច​ជះ​ឥទ្ធិពល​ដល់​គំនិត​របស់ សាឡុត ស ជាពិសេស​គំនិត​បែប​ជាតិនិយម។

ទីមួយ នៅពេល​ដែល សាឡុត ស ទើបតែ​បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា សឺន ង៉ុកថាញ់ សឹម វ៉ា និង ប៉ាច ឈឿន ដែល​ធ្វើការ​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត​ក្នុង​ក្រុង​ភ្នំពេញ បាន​ទទួល​ការអនុញ្ញាត​​ពី​អាជ្ញាធរ​បារាំង ឲ្យ​បោះផ្សាយ​​កាសែត​ជា​ភាសា​ខ្មែរ​មួយ​ឈ្មោះ “នគរវត្ត” ដែល​ជា​កាសែត​ភាសា​ខ្មែរ​លើក​ដំបូង​បង្អស់​ នៅ​ប្រទេស​កម្ពុជា។ កាសែត នគរវត្ត មាន​ចុះផ្សាយ​នូវ​អត្ថបទ​វិចារណកថា​ជាច្រើន ដែល​បង្ហាញ​ពី​គំនិត​ជាតិនិយម។ សាឡុត ស ដែល​រស់នៅ​ជាមួយ​បង ប្រហែល​ជា​បាន​អាន​កាសែត​នេះ​ជា​ប្រចាំ ពីព្រោះថា បើ​យោងតាម​លោក David Chandler មាឃ និង សួង ដែល​ត្រូវជា​បង​របស់​ សាឡុត ស បាន​ជាវ​កាសែត នគរវត្ត មក​អាន​ជា​ប្រចាំ។​

ព្រឹត្តិការណ៍​សំខាន់​មួយទៀត គឺ​នៅពេល​ដែល សាឡុត ស រៀន​ជិត​ចប់​បឋមសិក្សា នៅ​ចន្លោះ​ឆ្នាំ​១៩៤០ និង​ឆ្នាំ​១៩៤១ បារាំង​ដែល​ច្បាំង​ចាញ់​អាល្លឺម៉ង់ នៅក្នុង​សង្រ្គាម​លោក​លើក​ទីពីរ ក៏​បាន​យល់ព្រម​ឲ្យថៃ​កាត់យក​ទឹកដី​ខេត្ត​បាត់ដំបង និង​សៀមរាប​របស់​ខ្មែរ​ទៅ​គ្រប់គ្រង ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ប្រជាជន​កម្ពុជា​មានកំហឹង​យ៉ាងខ្លាំង។ សូម្បីតែ​ព្រះបាទ មុនីវង្ស ក៏​ខ្ញាល់​នឹង​ការ​បាត់បង់​ទឹកដី​នេះ​យ៉ាងខ្លាំង​ដែរ រហូត​សម្រេច​ព្រះទ័យ​ចាកចេញ​ពី​ព្រះបរមរាជវាំង​ទៅគង់​នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​បដិសេធ​ឈប់​និយាយ​ភាសា​បារាំង​រហូត​ដល់​ព្រះអង្គ​ចូល​ទិវង្គត នៅ​ឆ្នាំ១៩៤១។

ទំនងជា​ហេតុការណ៍​ទាំងពីរ​នេះហើយ ដែល​បាន​ជះឥទ្ធិពល​ដល់​គំនិត​របស់​សាឡុត ស ដែល​នៅ​ជា​កុមារ​នៅឡើយ ឲ្យ​មាន​គំនិត​ស្អប់​បរទេស និង​មាន​គំនិត​ជាតិនិយម។

នៅ​ឆ្នាំ​១៩៤២ សាឡុត ស បាន​ជាប់ឈ្មោះ​ក្នុង​ចំណោម​សិស្ស​២០នាក់ ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ទៅរៀន​នៅ​អនុវិទ្យាល័យ​មួយ​ឈ្មោះ “អនុវិទ្យាល័យ​ព្រះសីហនុ” ដែល​បារាំង​ទើបនឹង​បង្កើត​ នៅ​ខេត្ត​កំពង់ចាម។

នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៤២ នៅ​ទីក្រុង​ភ្នំពេញ បាតុកម្ម​ដ៏ធំមួយ​ត្រូវបាន​រៀបចំឡើង​ប្រឆាំង​នឹង​បារាំង។ បាតុកម្ម​នេះ​កើតឡើង​ក្រោយពី​អាជ្ញាធរ​បារាំង​បាន​ចាប់ខ្លួន​ព្រះសង្ឃ​ពីរអង្គ គឺ អាចារ្យ​ហែមចៀវ និង នួន ឌួង ដែល​បាន​ទេសនា​ប្រឆាំង​នឹង​បារាំង។ បាតុកម្ម​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​ សឺន ង៉ុកថាញ់ និង ប៉ាច ឈឿន ហើយ​មាន​អ្នក​ចូលរួម​រាប់ពាន់​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​ប្រមាណ​៥០០អង្គ​ផង។ ដោយ​យើង​មិន​ដឹង​ច្បាស់ អំពី​ថ្ងៃ​ដែល សាឡុត ស ចាកចេញ​ពី​ភ្នំពេញ​ទៅ​កំពង់ចាម យើង​មិនអាច​ដឹង​បានទេ​ថា​ តើ​ សាឡុត ស បាន​ចូលរួម​ក្នុង​បាតុកម្ម​នេះ​ដែរ​ឬ​អត់?

នៅឯ​អនុវិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម សាឡុត ស បាន​ជួប​ជាមួយ ហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ដែល​រៀន​នៅទីនោះ​ដែរ។ អ្នកទាំងនេះ​សុទ្ធតែ​ជា​កូន​អ្នក​ចេះដឹង ហើយ​សុទ្ធតែ​ជា​អ្នក​រៀនពូកែ ដែល​ក្រោយមក​សុទ្ធតែ​បាន​ក្លាយជា​មេដឹកនាំ​សំខាន់ៗ​របស់​ចលនា​ខ្មែរក្រហម។ ក៏ប៉ុន្តែ មិត្តភ័ក្តិ​ជិតស្និទ្ធ​បំផុត​របស់ សាឡុត ស នៅ​ពេលនោះ គឺ លន់ ណុន ប្អូនប្រុស​របស់​ លន់ នល់។ ប្រហែលជា​ដោយសារ​តែ​ទំនាក់ទំនង​មិត្តភាព​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​នេះ​ហើយ បានជា​នៅ​ឆ្នាំ១៩៧៥ លន់ ណុន មិនព្រម​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ ប្រហែល​ជា​មក​ពី​គិតថា ពួក​មេដឹកនាំ​ខ្មែរក្រហម​អាច​យោគយល់​ដល់​មិត្តចាស់។ ក៏ប៉ុន្តែ លន់ ណុន ត្រូវបាន​ទាហាន​ខ្មែរក្រហម​សម្លាប់​ចោល​ភ្លាមៗ ក្រោយពី​ដណ្តើម​កាន់កាប់​ទីក្រុង​ភ្នំពេញ។

និយាយ​អំពី​អត្តចរិត​របស់ សាឡុត ស វិញ បើ​យោងតាម​សិស្ស​ដែល​រៀន​ជាមួយ សាឡុត ស នៅ​អនុវិទ្យាល័យ​កំពង់ចាម សាឡុត ស គឺជា​មនុស្ស​សាមញ្ញ​ម្នាក់ មិនសូវ​និយាយ​ស្តីច្រើន ចូលចិត្ត​លេង​បាល់ទាត់ និង​បាល់បោះ។ ជា​មនុស្ស​រួសរាយ និង​ចេះ​គួរសម​ ហើយ​ជា​មនុស្ស​មិន​បង្ហាញ​ពី​មហិច្ឆតា​ចង់​ធ្វើអ្វី​ឲ្យបាន​ធំដុំ​នោះទេ។ សាឡុត ស ខ្លួនឯង​ក៏​ធ្លាប់បាន​អះអាង​ស្រដៀងគ្នា​នេះ​ដែរ។

យោងតាម​លោក David Chandler សាឡុត ស រៀន​មិន​ពូកែ​នោះទេ គឺ​រៀន​បាន​ត្រឹមតែ​ជាប់​មធ្យមភាគ​ប៉ុណ្ណោះ ហើយ​ពេលខ្លះ​មិនបាន​ទាំង​ជាប់​មធ្យមភាគ​ផង។

នៅឆ្នាំ១៩៤៧ សាឡុត ស បាន​បញ្ចប់​ការ​សិក្សា​នៅ​អនុវិទ្យាល័យ​កំពង់ចាម។ ផ្ទុយពី​សិស្ស​រួម​សាលា​មួយចំនួន ដូចជា ខៀវ សំផន ជាដើម ដែល​បាន​ចូលរៀន​នៅ​ វិទ្យាល័យស៊ីសុវត្ថិ ដែល​ជា​វិទ្យាល័យ​ដ៏ល្បីល្បាញ​នៅ​ភ្នំពេញ សាឡុត ស បាន​ទៅ​ចូលរៀន​នៅ​សាលា​បច្ចេកទេស​មួយ នៅ​ក្នុង​ខ័ណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ ដោយ​យក​ជំនាញ​ខាង​ជាងដែក។ បើតាម​លោក David Chandler សាឡុត ស ទៅរៀន​នៅ​សាលា​បច្ចេកទេស​នេះ មិនមែន​ដោយសារ​តែ​គាត់​ស្រឡាញ់​ចូលចិត្ត​មុខជំនាញ​នេះ​ទេ ប៉ុន្តែ មកពី​គាត់​ប្រឡង​ចូល​វិទ្យាល័យ​ស៊ីសុវត្ថិ​បាន​ជាប់។

ទោះជា​មិនបាន​ចូលរៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក៏ពិតមែន​ តែ​សាឡុត ស បាន​ក្លាយជា​មិត្ត​ជិតស្និទ្ធ​ជាមួយ​នឹង​សិស្ស​ម្នាក់​មកពី​វិទ្យាល័យ​ស៊ីសុវត្ថិ គឺ អៀង សារី។ យោងតាម​លោក​កេង វណ្ណសាក់ ដែល​ជា​មន្រ្តី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ សាឡុត ស និង អៀង សារី បាន​ចូលរួម​យ៉ាង​សកម្ម ជួយ​គណបក្ស​ប្រជាធិបតេយ្យ ក្នុងពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៤៧។ នៅពេល​នោះ គណបក្ស​ប្រជាធិបតេយ្យ ដែល​មាន​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជា​ប្រធាន បាន​ទទួល​ជ័យជំនះ​យ៉ាង​លើសលុប ដោយ​ដណ្តើម​បាន ៦០​​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង ៧៥ នៅរដ្ឋសភា។

នៅឆ្នាំ​១៩៤៩ សាឡុត ស បាន​ទទួល​អាហារូបករណ៍ ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង ផ្នែក​អេឡិចត្រូនិច។ សំណួរ​សួរថា ហេតុអ្វីបានជា សាឡុត ស ដែល​រៀន​មិនសូវ​ពូកែ​ផង តែ​បែរជា​ទទួលបាន​អាហារូបករណ៍​ទៅរៀន​នៅ​ប្រទេស​បារាំង​បែបនេះ? នេះ​ប្រហែល​ជាមក​ពី​ហេតុផល​សំខាន់​ពីរ៖

ទីមួយ ​នៅពេល​នោះ ក្រសួង​អប់រំ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​ឈ្នះឆ្នោត កាលពី​ឆ្នាំ​១៩៤៧។ ប្រហែលជា​ដោយសារតែ សាឡុត ស បាន​ជួយ​ធ្វើការ​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ទើប​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ផ្តល់​អាហារូបករណ៍​ឲ្យ សាឡុត ស បាន​ទៅរៀន​នៅ​បារាំង។

ទី២ នៅពេល​នោះ មិនសូវ​មាន​កូនខ្មែរ​ណា​មាន​ជំនាញ​ខាង​អេឡិចត្រូនិច​ទេ។ ប្រហែលជា​មកពី​ហេតុនេះ​ហើយ​បាន​ជា​ក្រសួង​អប់រំ​បញ្ជូន​ សាឡុត ស ដែល​រៀន​នៅ​សាលា​បច្ចេកទេស​ស្រាប់ ឲ្យ​ទៅ​បន្ត​ការសិក្សា​ផ្នែក​បច្ចេកទេស​អេឡិចត្រូនិច នៅ​ប្រទេស​បារាំង។

ទោះជា​ក្នុង​ហេតុផល​ណាមួយ​ក៏ដោយ សាឡុត ស បាន​កា្លយជា​សិស្ស​មួយរូប ក្នុង​ចំណោម​សិស្ស​ពូកែ​ទាំង​២១រូប ដែល​ត្រូវបាន​រដ្ឋាភិបាល​បញ្ជូន​ទៅ​រៀន​នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៤៩។ គឺ​នៅ​ប្រទេស​បារាំង​នោះហើយ ដែល សាឡុត ស បាន​ក្លាយទៅជា​ជន​កុម្មុយនិស្ត៕