World Cup៖ ក្រុមអ្នកគំាទ្រ ក្រុមជម្រើសជាតិរៀងៗខ្លួន ក្នុងព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក World Cup 2014 នៅប្រេស៊ីល កាលពីយប់មិញនេះ ពិតជាមិនធម្មតាមែន ដោយពួកគេតុបតែងខ្លួនប្លែកៗ រួមទាំងមាន ស្រីស្អាតជាច្រើននាក់ បានបង្ហាញខ្លួនអួតដាក់គ្នា ទៅវិញទៅមកទៀតផង ។
ទោះជាយ៉ាងមិញបើងាកមកមើល លទ្ធផលក្នុងពូលA យប់មិញវិញយើងឃើញថា ក្រុមជម្រើសជាតិ ប្រេស៊ីល បានលត់ក្រុមជម្រើសជាតិ កាមេរូន ៤-១ និងក្រុមជម្រើសជាតិ ម៉ិកស៊ិក ក៏បានយកឈ្នះក្រុម ជម្រើសជាតិ ក្រូអាត ៣-១ ផងដែរ ។ ចំណែកលទ្ធផលក្នុងពូលB វិញក្រុមជម្រើសជាតិ ទឹកក្រូចហូទ្បង់ បានបំបាក់ក្រុមជម្រើសជាតិ ឈីលី ២-០ ដាច់មិនឲ្យតដៃរួច ខណៈដែល ក្រុមហាលអាវទាំងពីរ ក្រុមជម្រើសជាតិ អេស្ប៉ាញ ក៏បានលត់ក្រុមជម្រើសជាតិ អូស្រ្តាលី ៣-០ ដែរនោះមុនទៅផ្ទះ រៀងៗខ្លួន ។
កុំខាតពេលយូរតោះ ទៅទស្សនារូបភាពប្លែកៗ ពីការប្រកួតយប់មិញនេះ ទំាងអស់គ្នា ៖














0 comments:
Post a Comment