we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......

Wednesday, August 6, 2014

សុខភាព៖ អាហារ ៥ ប្រភេទ​ដែល​ជួយ​អោយ​អ្នក​នៅតែ​ក្មេង



បំណង ​ប្រា​ថា្ន​ចង់អោយ​ខ្លួនឯង​មើលទៅ​នៅ​ក្មេង​នោះ គឺជា​រឿង​មួយ​ដែល​មនុស្ស​ភាគច្រើន​តែង​តែ​ចង់បាន។ មិន​ថា​ស្ត្រី ឬ​បុរស​ទេ សុទ្ធតែ​មិន​ចង់អោយ​ខ្លួនឯង​មើលទៅ​ចាស់​ឡើយ។ ដូច្នេះ ពួកគេ​អាច​នឹង​ចំណាយ​ថវិកា​យ៉ាងច្រើន​ដើម្បី​ទិញ​ផលិតផល​ប្រឆាំងនឹង​ភាព​ ចាស់ជរា​នៅតាម​ទីផ្សារ​ដើម្បី​បំពេញតម្រូវការ​របស់​ខ្លួន។




បុ​ន្តែ ឥឡូវនេះ​យើង​មាន​វិធីសាស្ត្រងាយៗដែល​អ្នក​មិនចាំបាច់​ចំណាយ​អ្វី​ច្រើន​ឡើយ ហើយ​តាមបែប​ធម្មជាតិ​ទៀតផង តាមរយៈ​ការប្រើប្រាស់​ផ្លែឈើ និង​បន្លែ ដើម្បី​ជួយ​ប្រឆាំងនឹង​បញ្ហា​ទាក់ទង​នឹង​ការ​ចាស់​ទៅតាម​អាយុ​តែម្តង។ ខាងក្រោម​នេះ គឺជា​អាហារ​ដ៏​អស្ចារ្យ​មួយចំនួន​ដែល​អាចជួយ​គ្រប់គ្រង​ភាព​ចាស់ និង​ជួយ​អោយ​អ្នក​នៅ​ក្មេង​ជាង​មុន​បាន។


ផ្លែ​ប័​រ
ក្រៅពី​ផ្ទុក​ទៅដោយ​វីតាមីន E ខ្ពស់ ផ្លែ​ប័​រ​ក៏​សម្បូរ​ទៅដោយ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​សម្រាប់​ជួយ​ការពារ​ ស្បែក​ផងដែរ។ ផ្លែ​ប័​រ​ជួយ​ធ្វើអោយ​កោសិកា​ស្បែក​ដុះ​ឡើងវិញ ដែលជា​ហេតុនាំអោយ​ស្បែក​មើលទៅ​ស្រស់ស្អាត និង​ផ្តល់​ភាព​ក្មេង​វ័យ​បែប​យុវវ័យ​តែម្តង។

សណ្តែកក្រហម
អាហារ​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​ប៉ូ​តា​ស្យូ​ម​ដែល​អាចជួយ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​បាន ដូច្នេះ ការប្រឈមមុខ​នឹង​ជំងឺ​បេះដូង​នឹងត្រូវ​កាត់បន្ថយ​ដែរ។ ប៉ុន្តែ អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដ៏​សំខាន់​របស់​វា គឺ​វា​ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ដ៏​ច្រើន។

សូកូឡា​ខ្មៅ
សូកូឡា​ទាំងអស់​ដែល​ផ្ទុក​ទៅដោយ​ជាតិ Cocoa យ៉ាងហោចណាស់ ៧០ ភាគរយ​គឺ​ពោរពេញ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន B ច្រើន។ ការ​ញ៉ាំ​សូកូឡា​បែបនេះតិចៗជា​ទៀងទាត់​នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​ពង្រឹង​ដល់​សុខភាព​ស្បែក និង​សក់​ទៀតផង។

ផ្កា​ខាត់ណា​ប្រូ​ខូ​លី
ប្រូ​ខូ​លី គឺជា​ប្រភព​នៃ​ជាតិ​សរសៃ និង​វីតាមីន C ដ៏​អស្ចារ្យ​មួយ​ដែល​វា​មិន​ត្រឹមតែ​ជួយ​គ្រប់គ្រង​ទម្ងន់​ទេ តែ​ក៏​ជួយ​ប្រឆាំងនឹង​ជំងឺ​បេះដូង​ដែរ។

ផ្លែ​បឺ​រី​ពណ៌​ខៀវ
ផ្លែ​បឺ​រី​ពណ៌​ខៀវ​សម្បូរ​វីតាមីន C ច្រើនជាងគេ ដែល​អាចជួយ​សម្រួល​ដ​ល់រ​បត់​ឈាម​រត់​បាន។ បឺ​រី​ពណ៌​ខៀវ​ក៏មាន​ជាតិ​រ៉ែ​ច្រើន​ដែរ​សម្រាប់​គ្រប់គ្រង​ដំណើរ​នៃ​ការ​ ចាស់​ទៅតាម​អាយុ។ ចំណែកឯ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដ៏​ច្រើន​ក្នុង​ផ្លែ​បឺ​រី​ប្រភេទ​នេះ​នឹង​ជួយ​ ប្រឆាំងនឹង​ភាព​ហើម​មុខ​ដែរ៕
 

0 comments:

Post a Comment