អស់រយៈពេលជាយូរខែមកហើយ ដែលអ្នកប្រើប្រាស់ iPhone, iPad និង iPod Touch បានទន្ទឹងរង់ចាំកម្មវិធី Jailbreak iOS 7.1.1 ព្រោះអីបើគ្មានកម្មវិធី Jailbreak ទេ ការប្រើប្រាស់ឧបករណ៍ទាំងនោះហាក់បីដូចជាគ្មានតម្លៃសោះ។ នៅថ្ងៃនេះ ក្រុមអ្នកបំបែកកូដចិនឈ្មោះថា Pangu បានបញ្ចេញកម្មវិធី Jailbreak iOS 7.1.1 ជាផ្លូវការហើយ ដែលនេះគឺពិតជារឿងដ៏គួរអោយភ្ញាក់ផ្អើលខ្លាំងណាស់។ កម្មវិធី Jailbreak iOS 7.1 និង 7.1.1 នេះក៏ទទួលស្គាល់ដោយក្រុម IH8sn0w ផងដែរ ដូច្នេះអ្នកទាំងអស់គ្នាកុំគិតថា នេះគឺជាកម្មវិធីបោកប្រាស់អី។
តម្រូវការមុនធ្វើការ Jailbreak
- iPhone 4, 4S, 5, 5c និង 5S, iPad 2, 3, 4 និង Air, iPad Touch 5th, iPad Mini, iPad Mini Retina ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1 រឺក៏ iOS 7.1.1
- មានកម្មវិធី iTunes។ អាចដោនឡូដបានតាមនេះhttps://www.apple.com/itunes/download/
- ត្រូវតែបាន Back Up ឯកសាររបស់អ្នកសិនដោយដោតឧបករណ៍ចូលកុំព្យូទ័រ ហើយបើកកម្មវិធី iTunes រួចចុចលើពាក្យ Back Up data (ធ្វើបែបនេះដើម្បីចៀសវាងបាត់បង់ឯកសារផ្សេងៗ)
- សូមឆែកមើលគណនី iCloud សិន ថាតើវាជារបស់អ្នករឺមិនមែន ព្រោះវាអាចមានបញ្ហានៅពេល Jailbreak ដែលតម្រូវអោយ Restore ទូរស័ព្ទ ហើយជាប់ iCloud ម្តងទៀត។
របៀប Jailbreak
- ដោនឡូដកម្មវិធី Pangu ដោយ ចុចទីនេះ
- ភ្ជាប់ iPhone, iPad និង iPod Touch ដែលដំណើរការដោយ iOS 7.1.x ទៅកាន់កុំព្យូទ័រ
- បើកកម្មវិធី Pangu ដែលយើងបានដោនឡូដអំបាញ់មិញ
- អ្នកអាចនឹងឃើញមានអក្សររញ៉េរញ៉ៃ ប៉ុន្តែសូមកុំខ្វល់អី ព្រោះវាជាភាសាចិន
- សូមកុំភ្លេច ដោះធីកនៅប្រឡោះ Checkbox
- ចុចប៊ូតុង Start Jailbreak
- វានឹងសួរយើងអោយចូលទៅផ្លាស់ប្តូរថ្ងៃខែ ដូច្នេះសូមបើក Setting > General > date and time > បិទ Automatically រួចហើយផ្លាស់ប្តូរវាទៅជាថ្ងៃទី 2 June 2014។
- បន្ទាប់មកទៀត កម្មវិធី Jailbreak នឹងដំណើរការ ហើយអ្នកនឹងឃើញមានកម្មវិធី Pangu លោតឡើង។ សូមចុចលើវា ហើយចាំរយៈពេលពី 5 ទៅ 15 នាទីជាការស្រេច។ សូមធ្វើការអត់ធ្មត់នៅក្នុងកំឡុងពេល Jailbreak នេះ
បន្ទាប់ពីបានធ្វើតាមសេចក្តីណែនាំនេះហើយ iPhone, iPad របស់អ្នកគឺបាន Jailbreak ដោយជោគជ័យហើយ ដូច្នេះសូមកុំភ្លេចទៅផ្លាស់ប្តូរថ្ងៃខែ អោយដូចដើមវិញផង។ សូមមេត្តាអានសេចក្តីណែនាំដោយប្រុងប្រយ័ត្ន ព្រោះប្រសិនបើជាមានបញ្ហាអ្វីមួយកើតឡើង Cambo Report សូមមិនទទួលខុសត្រូវទេ ប៉ុន្តែអ្នកទាំងអស់គ្នាអាចស្វែងរកជំនួយពីយើងបាន ប្រសិនបើជាអ្នកទាំងអស់គ្នាមិនយល់ត្រង់ចំណុចណាមួយ។
0 comments:
Post a Comment