we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......
Showing posts with label SOFT. Show all posts
Showing posts with label SOFT. Show all posts

Saturday, July 12, 2014

របៀបបិទទូរស័ព្ទអ្នក ដោយ​បង្ខំ នៅ​ពេល​ដែល​វា​គាំង​ជាប់​ធ្វើ​អ្វី​មិន​កើត

កាលពីក្នុងថ្ងៃអតីតកាល រៀងរាល់ទូរស័ព្ទ​របស់​យើង​វា​គាំង ចុច​អ្វី​លែង​កើត យើង​ត្រូវ​ដោះ​ថ្ម​ចេញ ដើម្បី​បង្ខំ​អោយ​ម៉ាស៊ីន​រលត់ រួច​ដាក់​ថ្ម​ចូល​វិញ​ជា​ការ​ស្រេច។ ប៉ុន្តែ​សម្រាប់​ស្មាត​ហ្វូន​នាពេល​បច្ចុប្បន្ន​វិញ ពួក​វា​សុទ្ធ​តែ​មាន​ថ្ម​ទូរស័ព្ទ​ជាប់​នឹង​ម៉ាស៊ីន​ស្រាប់ ដែល​យើង​មិន​អាច​ដោះ​វា​ចេញ នៅ​ពេល​ដែល​ទូរស័ព្ទ​គាំង​បាន​នោះ​ទេ ដែល​មាន​ដូច​ជា​ពពួក iPhone, HTC One M8, Nexus 5 និង Z2 ជា​ដើម។ ចុះ​តើ​យើង​ត្រូវ​ធ្វើ​ម្តេច​ទៅ នៅ​ពេល​ដែល​ស្មាត​ហ្វូន​របស់​យើង​វា​គាំង​ជាង​ជាប់ (Freeze) ធ្វើ​អ្វី​មិន​កើត​នោះ?
ដោយឡែកស្មាតហ្វូននាពេលបច្ចុប្បន្ននេះវិញ វា​មាន​របៀប​ប្រើប្រាស់​ផ្សេងៗ​ទូរស័ព្ទ​កាល​ពីអតីត​កាល ពោល​នៅ​ពេល​ដែល​វា​គាំង​ខូច​ជាប់​អ្វី​មួយ យើង​មិន​ចាំ​បាច់​ដោះ​ថ្ម​ចេញ​នោះ​ទេ ពោល​យើង​គ្រាន់​តែ​ចុច​ប៊ូតុង​មួយ​ចំនួន​អោយ​ព្រម​គ្នា​ទៅជា​ការ​ស្រេច។ វិធី​ក្នុង​ការ​ចុច​នេះ គឺ​ខុសៗ​គ្នា​ទៅ​តាម​ម៉ាក​ទូរស័ព្ទ ដូច្នេះ​សូម​សាក​ល្បង​ទាំង​អស់​គ្នា ព្រោះ​អី​វា​មាន​អត្ថប្រយោជន៍​ខ្ពស់ នៅ​ពេល​ដែល​ទូរស័ព្ទ​របស់​អ្នក​គាំង​ខូច​ជាប់ ធ្វើ​អ្វី​មិន​រួច។
  • ម៉ូឌែល iPhone : ប្រសិនបើជាអ្នកបានតម្លើងកម្មវិធី, Tweak រឺ​ក៏​ធ្វើ​អ្វី​ជា​ច្រើន​នៅ​លើ iPhone, iPad, iPod Touch របស់​អ្នក ហើយ​វា​ជាប់​គាំង​ជាប់​ធ្វើ​អ្វី​មិន​កើត​នោះ អ្នក​អាច​បិទ​ឧបករណ៍​នេះ​ដោយ​បង្ខំ​បាន​ដែរ ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង Home + ប៊ូ​តុង Power អោយ​ជាប់​គ្នា​អោយ​បាន​រយៈ​ពេល 10 វិនាទី​រហូត​ដល់​រលត់​ម៉ាស៊ីន​ជា​ការ​ស្រេច។
  • ម៉ូឌែល Samsung, LG, Huawei, Asus (ទូរស័ព្ទ Android)គ្រាន់​តែ​ចុច​ប៊ូ​តុង Power អោយ​ជាប់​រយៈ​ពេល 10 វិនាទី​ទៅ​ជា​ការ​ស្រេច
  • ម៉ូឌែល Sony និង HTC (ទូរស័ព្ទ Android) ចុច​ប៊ូតុង Power និង​ប៊ូតុង តម្លើង​សម្លេង អោយ​ជាប់​គ្នា​រយៈ​ពេល 10 វិនាទី​រហូត​ដល់​រលត់​ម៉ាស៊ីន។ ប៉ុន្តែ​ស្មាត​ហ្វូន​មួយ​ចំនួន​របស់ Sony គឺ​វា​មាន​ប៊ូតុង បិទ​ទាំង​បង្ខំ​ជា​ការ​ស្រេច ឧទាហរណ៍​ដូច​ជា Xperia Z2 ជា​ដើម ដែល​ប៊ូ​តុង​នេះ​ស្ថិត​នៅ​ជិត​រន្ធ​ស៊ីម​កាត
  • ម៉ូឌែល Motorola និង Nokia Lumia ចុច​ប៊ូតុង Power និង​ប៊ូតុង​បន្ថយ​សម្លេង អោយ​ជាប់​គ្នា​រយៈ​ពេល 10 វិនាទី​ទៅ​ជា​ការ​ស្រេច។
សូមរំលឹកម្តងទៀតថា វិធីនេះគឺប្រើ​នៅ​ពេល​ដែល​ទូរស័ព្ទ​អ្នក​គាំង​ជាប់​ធ្វើ​អ្វី​មិន​កើត ហើយ​ប្រសិន​បើ​ជា​អ្នក​ធ្វើ​លើក​ទី​មួយ​មិន​បាន​សម្រេច​នោះ សូម​ព្យាយាម​ធ្វើ​ម្តង​ទៀត។ ហើយ​សម្រាប់​ដែល​មាន​ម៉ូឌែល​ក្រៅ​ពី​នេះ​វិញ អ្នក​អាច​ព្យាយាម​ចុច​ប៊ូតុង Power អោយ​ជាប់ រឺ​បើ​អាច សូម​ដោះ​ថ្ម​ចេញ ដូច​ទម្លាប់​ចាស់​របស់​យើង​ជា​ការ​ស្រេច

ថតសៀវភៅ រឺឯកសារ ហើយ​ស្កេន​ទៅ​ជា​អក្សរ​វិញ ជាមួយ​កម្មវិធី RecogNow

ជាការពិតណាស់ការសិក្សានាពេល​បច្ចុប្បន្ន​នេះ មាន​ទំនាក់​ទំនង​ខ្ពស់​ទៅ​នឹង​បច្ចេក​វិទ្យា ព្រោះ​អី​បច្ចេក​វិទ្យា​បាន​សម្រួល​អោយ​ការ​ប្រើ​ប្រាស់​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រីក​ចម្រើន​ផង​ដែរ។ ក្រៅ​ពី​ប្រើ​ប្រាស់​ស្មាតហ្វូន​របស់​អ្នក​សម្រាប់​បង្កើត​គណនា​គណិត​វិទ្យា, ឆែក​វចនា​ក្រុម និង​បង្កើត​ឯកសារ​ផ្សេងៗ​ទៀត​ហើយ​នោះ ឥលូវ​នេះ​អ្នក​ទាំង​អស់​គ្នា ក៏​អាច​ប្រើ​វា​ដើម្បី​ស្កេន​ឯកសារ​ផ្សេងៗ​ដោយ​ប្រើ​កាមេរ៉ា ហើយ​ផ្លាស់​ប្តូរ​វា​ទៅ​ជា ឯកសារ​អក្សរ (Text) បាន​យ៉ាង​ងាយ​ស្រួល​បំផុត។
RecogNow គឺជាកម្មវីធីសម្រាប់ iPhone, iPod Touch ដ៏​ពិសេស​មួយ​ដែល​វា​អាច​បំពេញ​មុខងារ​បាន​ល្អ ក្នុង​ការ​បំលែង​ពី​រូបភាព​ដែល​យើង​ថត​ដោយ​ប្រើ​កាមេរ៉ា ទៅ​ជា​ឯកសារ​តួ​អក្សរ (Text) បាន មិន​ចាំបាច់​អោយ​យើង​សរសេរ​អក្សរ​នោះ​ម្តង​ទៀត​នៅ​លើ​កុំព្យូទ័រ​នោះ​ទេ។ វិធី​នេះ​ក៏​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ សម្រាប់​អ្នក​ដែល​មាន​កិច្ច​ការងារ​អ្វី​ផ្សេងៗ​ជា​ច្រើន ព្រោះ​យើង​អាច​ចម្លង​ឯកសារ​នានា ចូល​ទូរស័ព្ទ​យើង​បាន​យ៉ាង​រហ័ស ហើយ​ក៏​អាច​បញ្ជូន​បន្ត​ទៅ​កុំព្យូទ័រ​វិញ​បាន​ផង​ដែរ។ យ៉ាង​ណា​មិញ កម្មវិធី​នេះ នៅ​មិន​ទាន់​ដំណើរ​ការ​បាន​ល្អ​ប៉ុន្មាន​ទេ ពោល​វា​អាច​នឹង​មាន​កំហុស​ឆ្គង​បន្តិច​បន្តួច​ក្នុង​ការ​កែ​សម្រួល​អក្សរ។
ជាធម្មតា កម្មវិធីនេះមានតម្លៃ 1.99$ ក៏ប៉ុន្តែ​វា​បាន​ដាក់​អោយ​ដោនឡូដ​ដោយ​ឥត​គិត​ថ្លៃ​វិញ ក្នុង​រយៈពេល​កំណត់ ហើយ​ក៏​ទៅ​តាម​ប្រទេស​នៃ​ Apple ID របស់​អ្នក​ផង​ដែរ។ ដូច្នេះ​សូម​ដោនឡូដ​កម្មវិធី​នេះ​ទាំង​អស់​គ្នា ទាន់​វា​នៅ​ឥត​គិត​ថ្លៃ ដើម្បី​កុំ​អោយ​ស្តាយ​ក្រោយ​នៅ​ពេល​ក្រោយ។ អ្នក​ទាំង​អស់​គ្នា​ក៏​អាច​សាក​ល្បង​ប្រើ​ប្រាស់​កម្មវិធី​សម្រាប់​ស្កេន​ឯកសារ​ដទៃ​ទៀត​ដែរ ដែល​មាន​ដូច​ជា​កម្មវិធី Text Recognizer Pro, EasyOCR ជា​ដើម ប៉ុន្តែ​កម្មវិធី​នេះ​សុទ្ធ​តែ​ជា​កម្មវិធី​ដាក់​លក់ ដែល​តម្រូវ​អោយ​អ្នក​ប្រើ​លុយ​ដើម្បី​ទិញ។

Monday, June 30, 2014

ថ្មីPANGU ជាភាសាអង់គ្លេស

អ្នកទាំងអស់គ្នាប្រហែលជា​ឆ្ងល់​ទៀត​ថា តើ​ដំណើរ​ការ Jailbreak រវាង Pangu ជំនាន់ 1.0 និង Pangu ជំនាន់ 1.1.0 ខុស​គ្នា​ដែរ​ឬ​ទេ? តើ​វា​អាច​នឹង​បង្ក​អោយ​មាន​ផល​ប៉ះពាល់​អ្វី​ទៅ​ដល់​ម៉ាស៊ីន? ចម្លើយ​គឺ របៀប Jailbreak មាន​ភាព​ដូច​គ្នា​ទាំង​ស្រុង​ចាប់​ផ្ដើម​ពី​ដំណាក់​កាល​ដំបូង​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ ដោយ​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ថ្ងៃ​ខែ និង​ម៉ោង​ជា​ដើម ពិសេស​ផង​ដែរ​នោះ Pangu 1.1.0 មាន​ទំហំ​តូច​ត្រឹម​តែ 34.2MB ប៉ុណ្ណោះ រី​ឯ Pangu 1.0 មាន​ទំហំ 79.5 MB។ ក្នុង​នោះ​ផង​ដែរ​ក្រុម Pangu បាន​បញ្ជាក់​ប្រាប់​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter ផង​ដែរ​ថា Pangu ជំនាន់​ថ្មី​នេះ​បាន​ធ្វើ​ការ​កែប្រែ bugs ខ្លះៗ ពិសេស​សម្រាប់​ម៉ាស៊ីន​មាន​បញ្ហា Boot Loop នឹង​អាច​ដំណើរ​ការ​បាន​ស្រួល​ដូច​ធម្មតា ហើយ​វា​ក៏​មិន​បង្ក​អោយ​មាន​ផល​អាក្រក់​ដល់​ម៉ាស៊ីន​របស់​យើង​ដែរ អោយ​តែ​ធ្វើ​ទៅ​តាម​ដំណាក់​កាល​នីមួយៗ​បាន​ត្រឹម​ត្រូវ។
ដើម្បីទាញយកកម្មវិធី Pangu ជំនាន់ 7.1.1 សម្រាប់ Windows និង Mac OS X សូច​ចុច​តាម​ប៊ូតុង​ខាង​ក្រោម៖

សង្ឃឹមថាប្រិយមិត្តទាំងអស់អាច​នឹង​ទទួល​បាន​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​ក្នុង​ការ Jailbreak ម៉ាស៊ីន iPod Touch, iPad និង iPhone របស់​អ្នក​បាន​កាន់​តែ​សំបូរ​បែប និង​រហ័ស​ជាង​មុន។

Sunday, June 29, 2014

កម្មវីធីcopyលេខទូរសព្ទ័IPHONE ទៅsim card



SIMANAGER can help you copy your contact from phone to sim card and copy contact from sim to phone

របៀបតម្លើងកម្មវិធី​ SIMANAGR
 -ចុច​ចូល​ Cydia
 -ចុចលើbutton seach
 -សរសេរពាក្យ simanager ចុចពាក្យInstall

ប្រភព​: CYDIA
Do by :  bung.ey

Friday, June 27, 2014

Android 5.0 ជំនាន់​​​សាក​​​ល្បង


នៅក្នុងព្រឹត្តិការណ៍ Google I/O កាលពីយប់មិញនេះ យើសង្កេតឃើញថា​មាន​ភាព​គគ្រឹក​គគ្រេង​ណាស់​ ដោយ ​Google​ បាន​ចំណាយ​ពេល​ដល់​ទៅ​ពីរ​ម៉ោង​ជាង​ឯណោះ ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ថ្មីៗ​ អោយ​អ្នក​អភិវឌ្ឍន៍​ Software ក៏​ដូចជា​ប្រជាជន​ពិភព​លោក​បាន​ឃើញ​ពី​សមិទ្ធផល​ថ្មីៗ​របស់​ខ្លួន។​ ដោយ​ឡែក​ ប្រព័ន្ធ​ប្រតិបត្តិការណ៍ ​Android​ របស់​ Google​ គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការណ៍​សម្រាប់​ទូរស័ព្ទ​ ដែល​ស្ថិត​នៅ​លំដាប់​កំពូល​មួយ​ ដែល​សព្វ​ថ្ងៃ​នេះ​វា​កំពុង​តែ​ប្រើប្រាស់​លើ​ទូរស័ព្ទ​ដល់​ទៅ​ 1​ ពាន់​លាន​ គ្រឿង​ឯណោះ។​ នៅ​ក្នុង​ព្រឹត្តិការណ៍​ Google I/O នេះ​ Google បាន​បង្ហើប​អោយ​ឃើញ​ពី​ចំណុច​ពិសេសៗ​មួយ​ចំនួន​របស់​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ Android​ ជំនាន់​ថ្មី​ ដែល​វា​ពោរ​ពេញ​ទៅ​ដោយ​ចំណុច​ពិសេសៗ​ជា​ច្រើន។
 
 
1. រចនាបថថ្មី: យើងអាចកត់សំគាល់ឃើញថា ប្រព័ន្ធប្រតិបត្តិការណ៍​ Android​ ជំនាន់​ថ្មី​នេះ​ វា​មាន​ពណ៌​រាង​ចាស់​ជាង​មុន​ ដែល​ងាយ​ស្រួល​ក្នុង​ការ​មើល​ ហើយ​និង​ត្រជាក់​ភ្នែក។​ Google បាន​ហៅ​រចនាបថ​ថ្មី​នេះ​ឈ្មោះថា​ Material​ ដែល​វា​លាយ​ឡំ​នឹង​រចនាបថ​ 3D​ ខ្លះៗ​ មិន​មែន​សំប៉ែត​ដូច​ Kitkat ទេ។
2. ស្រមោល: Google បានបន្ថែមកូដពិសេស ដែលវាអាចប៉ាន់ស្មាន​ពី​ស្រមោល​របស់​កម្មវិធី​ និង​ Widget​ នៅ​លើ​ផ្ទៃ​អេក្រង់​នីមួយៗ​បាន​យ៉ាង​ល្អ។​ ដូច្នេះ​ការ​ប្រើប្រាស់​កាន់​តែ​រស់​រវើក​ និង​ទាក់​ទាញ​ភ្នែក​ជាង​មុន​ ជា​មួយ​នឹង​ Real-time Shadows ​(ស្រមោល) ។
3. ប៊ូតុងបញ្ជា ត្រូវបានរចនាថ្មី (Navigation soft keys): ចាប់តាំង​ពី​ Android 4.0 មក​ ប៊ូតុង​សម្រាប់​បញ្ជា​ថយ​ក្រោយ​ និង​ប៊ូតុង​ Home​ គឺ​មាន​រចនាបថ​ស្រដៀងៗ​គ្នា​ជានិច្ច​ ប៉ុន្តែ​នៅ​ក្នុង​ជំនាន់​ Android​ 5.0 ​នេះ​ Google​ បាន​ផ្លាស់​ប្តូរ​វា​អោយ​កាន់​តែ​ស្រស់​ស្អាត​ និង​ទាក់​ទាញ​ជាង​មុន។​ Google​ បាន​ប្រើ​ទ្រង់​ទ្រាយ​ ការ៉េ​ រង្វង់​មូល​ និង​ត្រី​កោណ​យក​ប្រើប្រាស់​ ដែល​វា​មាន​ភាព​សាមញ្ញ​ និង​ស្អាត។
4. មានទំនាក់ទំនងរវាង ថេប្លេត និងកុំព្យូទ័រកាន់តែងាយស្រួល: Google​ ចង់​អោយ​យើង​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មុន​រវាង​ ស្មាត​ហ្វូនទៅ​នឹង​ ថេប្លេត ​រឺក៏ ​កុំព្យូទ័រ​របស់​យើង​ជាង​មុន។​ Google បាន​កែ​សម្រួល​ផ្ទៃ​អ៊ីន​ធឺ​ហ្វេស​របស់​ឧបករណ៍​ទាំង​នេះ​ អោយ​ងាយ​ស្រួល​ជាង​មុន។
5. កែប្រែរចនាបថ Gmail: កែប្រែអោយកាន់តែសាមញ្ញ​ និង​មាន​អ៊ីនធឺហ្វេស​ស៊ី​គ្នា​ជា​មួយ​នឹង​ ផ្ទៃ​អេក្រង់​របស់​ ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android 5.0
6. សារដំណឹងផ្សេងៗនឹងបង្ហាញនៅផ្នែកខាងលើនៃទូរស័ព្ទ: វាស្រដៀងទៅនឹង​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ iOS​ ដែរ​ ដែល​យើង​អាច​ឆ្លើយ​តប​ការ​ហៅ​ចូល​ ឆ្លើយ​សារ​យ៉ាង​ឆាប់​រហ័ស​ មិន​ចាំ​បាច់​កម្មវិធី​ដែល​យើង​កំពុង​ប្រើប្រាស់​ឡើយ។
7. រចនាបថសារបង្ហាញដំណឹងថ្មីនៅផ្ទៃអេក្រង់ចាក់សោរ: ជាធម្មតា នៅពេលដែល​មាន​នរណា​ម្នាក់​ផ្ញើរ​សារ​ក្នុង​ហ្វេសប៊ុក​ រឺ​ Instagram​ វា​នឹង​បង្ហាញ​នៅ​កន្លែង​ Notification Center ដែល​តម្រូវ​អោយ​យើង​អូស​ចុះ​ក្រោម។​ ប៉ុន្តែ​ជំនាន់​ថ្មី​នេះ ​វា​នឹង​បង្ហាញ​នៅ​ផ្ទៃ​ខាង​មុខ​នៃ​ទូរស័ព្ទ​តែ​ម្តង។
8. 3D multitasking: វាបង្ហាញជាលក្ខណៈ 3D មានស្រមោល ដែល​មាន​ភាព​ទាក់​ទាញ​ខ្ពស់​ ខុស​ពី​ Android​ មុនៗ​ ដែល​មាន​លក្ខណៈ​ដូច​ជា​សន្លឹក​ក្រដាស
9. បើកផ្នែកណាមួយនៃកម្មវិធីតាមរយៈ Google Now: យើងធ្លាប់ដឹងរួច​មក​ហើយ​ថា​ Google Now​ ជា​មុខ​ងារ​ជំនួយ​ការ​ដោយ​សម្លេង​មួយ​ដែល​ប្រើ​សម្រាប់​ស្វែង​រក​ព៌តមាន​នៅ​លើ​អ៊ីនធឺណែត​ តែ​ឥលូវ​នេះ​ យើង​អាច​ប្រើ​វា​ដើម្បី​បញ្ជា​កម្មវិធី​ផ្សេង​បាន។
10. ទ្រាំទ្រជាមួយវិស្វកម្មស៊ីភីយូ 64-bit: ជាក់ស្តែងវិស្វកម្មស៊ីភីយូ 64-bit មិន​សូវ​មាន​សារៈ​សំខាន់​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ Apple​ បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ iOS​ ដែល​អាច​ដំណើរ​ការ​ដោយ​ 64-bit ហើយ​នោះ​ Google​ ក៏​មិន​អាច​បង្អង់​យូរ​ដែរ។
11. បង្កើនសមត្ថភាពដំណើរការជាមួយ GPU: ប្រព័ន្ធប្រតិបត្តិការណ៍នេះ​ អាច​ដំណើរ​ការ​ជា​មួយ​ GPU ​បាន​កាន់​តែ​ល្អ ​និង​ដើរ​រហ័ស​ជាង​មុន​ ដែល​អំណោយ​ផល​រាល់​ការ​លេង​ហ្គេម។
12. ប្រើប្រាស់ ART runtime: ក្នុងជំនាន់ Android kitkat 4.4.2 Google​ បាន​ប្រើប្រាស់​វិស្វកម្ម ​Dalvik runtime ដែល​មិន​សូវ​ជា​មាន​លក្ខណៈ​ពិសេស​ និង​សន្សំ​សំចៃ​ដូច​ ART​ runtime ទេ
13. ភ្ជាប់ទំនាក់ទំនងជាមួយនាឡិកាឆ្លាតបានកាន់តែងាយស្រួល: យើងអាច​ដោះសារ​ និង​បញ្ជា​មុខ​ងារ​ផ្សេងៗ​នៅ​លើ​ទូរស័ព្ទ​របស់​យើង​បាន​ ដោយ​ប្រើ​នាឡិកា​ឆ្លាត​ដែល​ដំណើរ​ការ​ដោយ​ Android Wear។
14. អាចផ្ទេរសម្លេងតាមរយៈខ្សែរ USB: ឥលូវនេះ យើងអាចផ្ទេរ​សម្លេង​របស់​ទូរស័ព្ទ​តាម​រយៈ​ខ្សែ​ USB​ បាន​ ដូច​ទៅ​នឹង​កុំព្យូទ័រ​ដែរ។
15: បង្កើនថាមពលថ្ម: ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនេះ មានភាពវៃឆ្លាត​ អាច​សន្សំ​សំចៃ​ថ្ម​បាន​ច្រើន​ជាង​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ Android 4.4​ ទៅ​ទៀត
16. ទ្រាំទ្រជាមួយ Bluetooth 4.1: កាលពីប៉ុន្មានខែមុន គេបានបង្កើតប្រព័ន្ធ Bluetooth 4.1​ ឡើង​ ហើយ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ Android​ ជំនាន់ថ្មី​នេះ​វិញ​ វា​អាច​ទ្រាំទ្រ​ជា​មួយ​នឹង​ Hardware Bluetooth 4.1 ហើយ។
17. Android Auto: ប្រើដើម្បីទំនាក់ទំនងជាមួយរថយន្ត ដែល​យើង​អាច​សាក​សួរ​ពី​ផែន​ទី ​ទីតាំង​ រឺ​ក៏​ព៌តមាន​ផ្សេងៗ។
18. Android TV: Google បានបង្កើតឧបករណ៍មួយ ប្រើជាមួយទូរទស្សន៍​ដែល​វា​អាច​ធ្វើ​អោយ​ទូរទស្សន៍​របស់​យើង​កាន់​តែ​មាន​លក្ខណៈ​ទំនើប​ជាង​មុន​ អាច​លេង​ហ្គេម​ Android បាន​ អាច​បើក​អ៊ីនធឺណែត​ជា​ដើម។​ យើង​ក៏​អាច​បញ្ជា​ទូរទស្សន៍​ Android នេះ​ដោយ​ប្រើ​ទូរស័ព្ទ​ រឺ​ថេប្លេត​ដែល​ដំណើរ​ការ​ដោយ​ Android 5.0 នេះ​បាន​ផង​ដែរ។
សូមទស្សនាខ្សែវីដេអូខាងក្រោមនេះ​ ពី​លក្ខណៈ​ពិសេស​របស់​ Android 5.0 ជំនាន់​សាក​ល្បង

របៀបឆែកលុយនៅលើ iPhone ដែល​​ប្រើ​​ប្រាស់​​ទ្រនាប់ស៊ីម

ទូរស័ព្ទ iPhone មួយ​ចំនួន​ដែល​ប្រជាជន​កម្ពុជា​ប្រើ​ប្រាស់​គឺ​ជា​ទូរស័ព្ទ iPhone ដែល​បាន​នាំ​យក​ចូល​ពី​សហរដ្ឋ​អាមេរិច ដែល iPhone ទាំង​នោះ​អាច​ប្រើ​ប្រាស់​បាន​តែ​ជាមួយ​សេវា​ទូរស័ព្ទ​មួយ​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នេះ គឺ​វា​មិន​ស្គាល់​សេវា​នោះ​ទេ។ ក៏​ប៉ុន្តែ​គេ​ក៏​មាន​មធ្យោបាយ​ក្នុង​ការ​ប្រើ​ប្រាស់ iPhone ទាំង​នោះ​បាន​ជាមួយ​នឹង​សេវា​ទូរស័ព្ទ​នៅ​ស្រុក​ខ្មែរ​ហើយ ដោយ​ប្រើ​ប្រាស់​ជើង​ស៊ីម​សិប្បនិម្មិត ដែល​មាន​ដូច​ជា Gevey Sim, R Sim, រឺក៏ Auto Sim ជា​ដើម ក៏​ប៉ុន្តែ​វា​នៅ​តែ​មាន​បញ្ហា។
អ្នកប្រើប្រាស់ជាច្រើន កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ពោល​គេ​មិន​អាច​ឆែក​ទឹក​ប្រាក់​ក្នុង​គណនី និង​ប្រើ​ប្រាស់​សេវាកម្ម​ផ្សេងៗ​ដែល​បញ្ជា​ដោយ​ប្រើ USSD (សញ្ញា *xxxxx# រឺក៏ #xxxxx#) នោះ​ទេ។ យ៉ាង​ណា​មិញ យើង​ក៏​មាន​ដំណោះ​ស្រាយ​ផង​ដែរ ដើម្បី​ធ្វើ​អោយ iPhone ដែល​ប្រើ​ទ្រនាប់​ស៊ីម អាច​ឆែក​បាន​តាម USSD បាន​ដែរ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តី​ណែ​នាំ។
តម្រូវការ
  • iPhone គ្រប់ម៉ូឌែលទាំងអស់ ដែលដំណើរការពី iOS 7.0 ដល់ iOS 7.1.1
  • ទូរស័ព្ទ iPhone របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
របៀបធ្វើ
  • បើកកម្មវិធី Cydia > Source > បន្ថែម Source ថ្មី​មួយ​ទៀត​គឺ (repo.biteyourapple.net) រួច​ចុច Add
  • នៅក្នុងកម្មវិធី Cydia ដដែល សូម​ស្វែង​រក​ពាក្យ “ CommCenter Patch for iOS 7 រួច​តម្លើង​វា
  • ស្វែងរកកម្មវិធីមួយទៀតឈ្មោះថា iFile រួច​តម្លើង​វា​ជា​ការ​ស្រេច
  • បើកកម្មវិធី iFile > ចូលទៅកន្លែង System > Library > Carrier Bundles > iPhone > Default.bundle > រួច​អូស​ទៅ​ក្រោម​រហូត​ដល់​ឯកសារ​ឈ្មោះ​ថា Carrier.plist
  • ចុចត្រង់សញ្ញាព្រួញនៃឯកសារ​ឈ្មោះ Carrier.plist និង​ជ្រើស​រើស​យក Property List Viewer
  • អូសចុះក្រោមគេ បើក​ក្រឡោន SupportsSupplementaryService និង​បិទ​បើក​ទូរស័ព្ទ​ជា​ការ​ស្រេច។

ប្រភពៈ​ Cydia

Thursday, June 26, 2014

កម្មវិធីសំខាន់ៗដែលអ្នកគួរ​តម្លើង បន្ទាប់​ពី​បាន Jailbreak iOS 7.1.x រួច

ការ Jailbreak ឧបករណ៍​របស់​អ្នក​គឺ​ជា​រឿង​ដ៏​គ្រោះថ្នាក់​មួយ ព្រោះ​អី​វា​នឹង​ធ្វើ​អោយ​ឯកសារ System ឧបករណ៍​របស់​អ្នក​រញ៉េ​រញ៉ៃ គ្មាន​សណ្តាប់​ធ្នាប់ ហើយ​ប្រសិន​បើ​អ្នក​តម្លើង​អ្វី​ផ្តេស​ផ្តាស រឺ​ខុស​បច្ចេក​ទេស នោះ​វា​អាច​នឹង​ធ្វើ​អោយ iPhone, iPad និង iPod អ្នក​គាំង​ខូច​បាន។ ដូច​គ្នា​នេះ​ដែរ បន្ទាប់​ពី​បាន Jailbreak ឧបករណ៍​របស់​អ្នក​ហើយ អ្នក​គួរ​តែ​តម្លើង​កម្មវិធី​មាន​អត្ថ​ប្រយោជន៍​មួយ​ចំនួន ព្រោះ​អី​កម្មវិធី​នេះ​ជួយ​អោយ​ការ​ប្រើ​ប្រាស់​យើង​កាន់​តែ​មាន​ប្រយោជន៍​ខ្ពស់ និង​មាន​សុវត្ថិភាព​ជាង​មុន​ផង​ដែរ។
1. AppSync Unified (ដោនឡូដពីSource (cydia.angelxwind.net)
វាគឺជាកម្មវិធី AppSync សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ទាំង​អស់ ដែល​វា​មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ណាស់​សម្រាប់​ឧបករណ៍​ដែល​បាន Jailbreak រួច។ បន្ទាប់​ពី​តម្លើង​កម្មវិធី​នេះ​ហើយ យើង​អាច​តម្លើង​កម្មវិធី​ផ្សេងៗ​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​តាម​រយៈ​កម្មវិធី​ទីផ្សារ​ងងឹត ដែល​មាន​ដូច​ជា Tongbu និង 25pp ជា​ដើម។ សូម​បើក​វេបសាយ​នេះ (http://tui.tongbu.com/#down_iphone_jb)ដើម្បី​ដោនឡូដ​កម្មវិធី Tongbu ដែល​កម្មវិធី​នេះ ប្រើ​ដើម្បី​ទាញ​យក​កម្មវិធី​និង​ហ្គេម ដោយ​ឥត​គិត​ថ្លៃ​ឡើយ។
2. Cydia Substrate (ដោនឡូដពី Cydia)
វាមានអត្ថប្រយោជន៍ច្រើនណាស់ ដែល​អនុញ្ញាត្តិ​អោយ​យើង​តម្លើង Tweak ផ្សេងៗ​បាន​យ៉ាង​រលូន​និង​មាន​សណ្តាប់​ធ្នាប់។ លើស​ពី​នេះ​ទៀត វា​ក៏​អាច​ជួយ​សម្រួល​ឧបករណ៍​យើង​អោយ​មាន​សុវត្ថិភាព​ខ្ពស់​ផង​ដែរ ពោល​នៅ​ពេល​ដែល​យើង​តម្លើង Tweak រឺ​ក៏​កម្មវិធី​រញ៉េ​រញ៉ៃ ហើយ​ធ្វើ​អោយ​គាំង​ទូរស័ព្ទ នោះ Cydia Substrate នឹង​អនុញ្ញាត្តិ​អោយ​យើង​ដំណើរ​ទូរស័ព្ទ​ជា​លក្ខណៈ​ដើម (Safe Mode) ដើម្បី​ចូល​ទៅ​លុប Tweak ណា​ដែល​បង្ក​បញ្ហា ចេញ​ពី Cydia។
3. Apple file conduit “2”
បន្ទាប់ពីតម្លើងកម្មវិធីនេះ​ហើយ កម្មវិធី​ដូច​ជា iTools, iFunbox នៅ​លើ​កុំព្យូទ័រ​នឹង​បង្ហាញ​សារ​ថា iDevice យើង​ត្រូវ​បាន Jailbreak ដែល​ងាយ​ស្រួល​ក្នុង​ការ​ចាត់​ចែង​ឯកសារ​ផ្សេងៗ និង​ងាយ​ស្រួល​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​បាន ពេល​គាំង​ជាប់​ឡូហ្គូ Apple។
4. iCleaner Pro (ដោនឡូដពី Source (repo.biteyourapple.net)
ប្រើដើម្បីលុបសំអាតឯកសារផ្សេងៗ​ដែល​ឥត​បាន​ការ ចេញ​អោយ​ស្អាត និង​ចំណេញ​កន្លែង​ផ្ទុក​ឯកសារ។ កម្មវិធី​នេះ​អាច​សន្សំ​សំចៃ​អង្គ​ផ្ទុក​ទិន្នន័យ​បាន​ដល់​ទៅ 1GB ឯ​ណោះ ប៉ុន្តែ​សូម​ប្រើ​ប្រាស់​ដោយ​ភាព​ប្រុង​ប្រយ័ត្ន ចៀសវាង​វា​លុប​ដោយ​ឯកសារ​ដែល​យើង​ត្រូវ​ការ​ជា​ចាំបាច។ ដើម្បី​ដឹង​បន្ថែម​ពី​របៀប​ប្រើ​ប្រាស់​កម្មវិធី​នេះ សូម​ចុច​ទីនេះ។
5. OpenSSH
កម្មវិធីនេះចាំបាច់សំរាប់តែ​កំពូល​អ្នក​ប្រើ​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ធម្មតា ក៏​មាន​ប្រយោជន៍​ច្រើន​ដែរ ព្រោះ​អី​យើង​អាច​ប្រើ​កម្មវិធី​នេះ​បាន ដើម្បី​សម្អាត​ទូរស័ព្ទ​យើង​អោយ​ស្អាត ដោយ​មិន​ចាំបាច់​ប្រើ iTunes ឡើយ ហើយ​វា​ក៏​នៅ​សល់ Cydia ផង​ដែរ។ វិធី​នេះ​មាន​ឈ្មោះ​ថា Semi- Restore ហើយ​យើង​អាច​ដឹង​ពី​របៀប​ប្រើ​ប្រាស់​កម្មវិធី​នេះ​បាន ដោយចុចទីនេះ។
កម្មវិធីទាំងនេះ សុទ្ធតែមានអត្ថ​ប្រយោជន៍​ខ្ពស់​សម្រាប់​អ្នក ព្រោះ​វា​ជំនួយ​អោយ​ការ​ប្រើ​ប្រាស់ iPhone, iPad យើង​មាន​ភាព​រលូន និង​មាន​សុវត្ថិភាព។

តើអ្នកធ្លាប់ update phone រលត់ទេ

J

some people when he update his phone unfortunately phone can't reboot and shutdown for ever . can't connecting to computer  because your phone was die boot so you can't power on phone .
   problem ;  you write firmware wrong or your firmware has problem
               ;  your boot phone error 
               ; your soft phone error
solution ;  it not easy but have solution to help you 
                  : you JTAG pin board  
                  : and box write boot  (rjx box)

Wednesday, June 25, 2014

How to set Font khmer For IOS 7.1.1

យើងធ្លាប់បានដឹងរួចមកហើយថា មូលហេតុចំបងដែលអ្នកប្រើប្រាស់​ iDevice​ ខ្មែរ​ធ្វើ​ការ​ Jailbreak​ នោះ​គឺ​ដើម្បី​ តម្លើង​ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​នៅ​លើ​ឧបករណ៍​របស់​គេ។​ កាល​ពី​ម្សិលមិញ​ យើង​សង្កេត​ឃើញ​ថា​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​ បាន​សួរ​នាំ​ពី​ពុម្ព​អក្សរខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ iOS 7.1.x នេះ​ ប៉ុន្តែ​វា​នៅ​មិន​ទាន់​រៀប​រាង​នៅ​ឡើយ​ទេ។​ យ៉ាង​ណា​មិញ​ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​នេះ​ជា​ចាំ​បាច់​ លោក​អ្នក​ក៏​អាច​តម្លើង​វា​បាន​ដែរ​ នៅលើ​ឧបករណ៍​របស់អ្នក ​ដោយ​ប្រើប្រាស់​ក្តារ​ចុច​ និង​ពុម្ព​អក្សរ​ខ្មែរ​ ដែល​បាន​កែ​សម្រួល​ (Patched code) ចេញ​ពី​របស់​ 4Khmeriphone។
ខាងក្រោមនេះគឺជារបៀបតម្លើងក្តារចុចខ្មែរ និងពុម្ពអក្សរខ្មែរ​យ៉ាង​ងាយ​ស្រួល​ ហើយ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​អាច​ដំឡើង​បាន​ដោយ​ជោគ​ជ័យ​ទាំង​អស់​គ្នា។
តម្រូវការ
  • iPhone, iPad និង iPod Touch 5th ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ iOS 7.1 រឺកី 7.1.1
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
  • iPhone រឺ iPad ភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែត
របៀបតម្លើង
  • ចូលទៅកាន់កម្មវិធី Cydia រួចហើយចុចលើពាក្យ​ Source​ នៅ​ជួរ​ខាង​ក្រោម >​ ចុច​លើ​ពាក្យ​ Edit > Add និង​វាយ​ពាក្យ “ elunchen.com/cydia “ និង​ចុច​លើ​ពាក្យ​ Add Source រួច​ចាំ​មួយ​ភ្លែត
  • នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោន​ ស្វែង​រក​ រួច​វាយ​ពាក្យ​ “ iOS 7.1.x “ នោះ​អ្នក​នឹង​ឃើញ​មាន​លទ្ធផល​ចំនួន​បួន។
  • សូមចុចលើ iOS 7.1.x khmer fonts​ ហើយ​ចុច​ Install រួច​ចុច​ Restart
  • ចូលកម្មវិធី Cydia ដដែល រួចស្វែងរកពាក្យ ​“ iOS 7.1.x iPhone keyboard “ និង​តម្លើង​ ប៉ុន្តែ​បើ​អ្នក​ប្រើ ​iPhone តែ​បើ​ប្រើ​ iPad វិញ សូម​តម្លើង​ iOS 7.1.x iPad Keybard
  • បន្ទាប់ពីតម្លើងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនេះហើយ សូមចូលទៅកាន់​ Setting > General > keyboard > Keyboards > ចុច​លើ ​Add news ហើយ​អូស​ទៅ​ក្រោម​ និង​ចុច​លើ​ពាក្យ​ ក្តារ​ចុច​ខ្មែរ​ជា​ការ​ស្រេច
សូមរីករាយក្នុងការប្រើប្រាស់ ហើយយើងក៏សូមបញ្ជាក់ផងដែរថា​ ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​នេះ ​គឺ​ជា​របស់​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ​ ពោល​វា​នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​បន្ទាប់​ពី​យើង​បាន​ធ្វើ​តេស្ត​សាក​ល្បង​ហើយ​ យើង​សង្កេត​ឃើញ​ថា​ វា​អាច​ដំណើរ​ការ​បាន​ស្រួល​ដែរ​ មិន​ចោទ​ជា​បញ្ហា​ច្រើន​នោះ​ទេ។




Tuesday, June 24, 2014

ALL Driver Phone Model

Download Android USB Driver (Android Phone and Tablet) for Windows



HTC: Download HTC USB Drivers (HTC Sync)


Motorola: Download Motorola USB Drivers (Motorola Device Manager)

ASUS: Download ASUS USB Drivers or Download ASUS PC Suite (comes with driver)
   
Huawei: Download HiSuite (drivers included)

ZTE: Download ZTE USB Drivers

 Acer: Download Acer USB Drivers

 ALCATEL ONE TOUCH: Download Alcatel One Touch Drivers

 Dell: Download Dell USB Drivers







Root Samsung Galaxy Ace S5830i 2.3.6

Root Samsung Galaxy Ace S5830​I and install​​ khmer



  • បើក USB Debugging Mode ក្នុងទូរស័ព្ទរបស់អ្នកដោយចូល Settings> Applications> Development>USBDebuggingរួចធីកក្នុងប្រអប់។  Photo
  • ទាញយក Samsung Kies ឬ Samsung USB Driver រួចតំលើងវាក្នុងកំព្យូទ័រ
  • ទាញយក Galaxy Ace S5830i Rooting Package.zip.

  របៀបRoot the Galaxy Ace S5830

  1. ពន្លា Galaxy Ace S5830i Rooting Package.zip ដាក់កន្លែងណាមួយ.
  2. ចំលងឯកសារពីរឈ្មោះ “update.zip” and “ClockWorkRec5830i.zip” ដាក់sdcard
  3. ធ្វើអោយទូរស័ព្ទសត្ថិតក្នុង Recovery Mode​ ដោយចុចអោយជាប់Volume Up + Home+ Power 
រហូតចេញផ្ទាំងRecovery Mod 
​​​​​​  
      4.ក្នុង recovery mode​ចុច​apply sdcard update.zip​ បន្ទាប់មកយកupdate zip ដែលបានចំលងទុកចុចyes
      5.ពេលinstall ហើយចុចgo back រួចចុចReboot system now
ក្រឡេកមើលទូរស័ព្ទនឹងមានSuperuserមានន័យថាroot បានជោគជ័យហើយ។

How to Unroot Galaxy Ace S5830i

ចំលង “unroot.zip” ចូលក្នុងSd card រួចធ្វើដូចចំនុច4ដែរគ្រាន់តែប្តូរពី“update.zip”ទៅជា “unroot.zip”
ប៉ុណ្នោះ។

Install CWM Recovery on Galaxy Ace S5830i

  1. ចំលង “ClockWorkRec5830i.zip” ចូលក្នុងSD Card.
  2. ត្រូវប្រាកដថាក្នុងប្រអប់ USB Debugging Mode នៅតែធីកដដែល.
  3. បិទទូរស័ព្ទ រួច boot វាទៅ Recovery Mode ដោយធ្វើដូចរបៀបroot ខាងលើដែរ
  4. ក្នុងRecovery Modចុច”apply sdcard​ឬupdate.zip” រួចចុចយក “ClockWorkRec5830i.zip” ចុចyes.
  5. បន្ទាប់មកgo back ចុច​Reboot system now.
 ClockWorkMod Recovery បានតំលើងជោគជ័យហើយ ។
របៀបតំឡើងទៅជំនាន់JB Custom rom

Download Jelly Blast ROM Galaxy Ace S5830i: Link
  1. ចំលង Rom និង Gappsចូលក្នុងSD Card.
  2. boot to CWM Recovery Mode scroll to “wipe data factory reset” option and select “Yes”.Go to Advanced option and “wipe dalvik cache”.
  3. install zip from sdcard choose zip from sdcard ចុចយកROM file.zipហើយចុច Confirm ចុច“yes”.
បន្ទាប់មកgo back ចុច  install zip from sdcard choose zip from sdcard ចុចយក​​ Gaaps.zipហើយចុច Confirmចុច“yes”.
         
4.“reboot system now”.When the phone boots up, you will be able to enjoy the newly installed Jelly Bean ROM on your Galaxy Ace S5830i.
តំឡើងខ្មែរអាចមើលនិងសរសរបាន 
 Download khmer រួចធ្វើដូចរបៀបRoot ដែរ។
ចំពោះក្តារចុចអាចទាយយកក្នុងPlay store ដែលមានស្រាប់ក្នុងទូរស័ព្ទរបស់អ្នក។