កាលពីក្នុងថ្ងៃអតីតកាល រៀងរាល់ទូរស័ព្ទរបស់យើងវាគាំង ចុចអ្វីលែងកើត យើងត្រូវដោះថ្មចេញ ដើម្បីបង្ខំអោយម៉ាស៊ីនរលត់ រួចដាក់ថ្មចូលវិញជាការស្រេច។ ប៉ុន្តែសម្រាប់ស្មាតហ្វូននាពេលបច្ចុប្បន្នវិញ ពួកវាសុទ្ធតែមានថ្មទូរស័ព្ទជាប់នឹងម៉ាស៊ីនស្រាប់ ដែលយើងមិនអាចដោះវាចេញ នៅពេលដែលទូរស័ព្ទគាំងបាននោះទេ ដែលមានដូចជាពពួក iPhone, HTC One M8, Nexus 5 និង Z2 ជាដើម។ ចុះតើយើងត្រូវធ្វើម្តេចទៅ នៅពេលដែលស្មាតហ្វូនរបស់យើងវាគាំងជាងជាប់ (Freeze) ធ្វើអ្វីមិនកើតនោះ?
ដោយឡែកស្មាតហ្វូននាពេលបច្ចុប្បន្ននេះវិញ វាមានរបៀបប្រើប្រាស់ផ្សេងៗទូរស័ព្ទកាលពីអតីតកាល ពោលនៅពេលដែលវាគាំងខូចជាប់អ្វីមួយ យើងមិនចាំបាច់ដោះថ្មចេញនោះទេ ពោលយើងគ្រាន់តែចុចប៊ូតុងមួយចំនួនអោយព្រមគ្នាទៅជាការស្រេច។ វិធីក្នុងការចុចនេះ គឺខុសៗគ្នាទៅតាមម៉ាកទូរស័ព្ទ ដូច្នេះសូមសាកល្បងទាំងអស់គ្នា ព្រោះអីវាមានអត្ថប្រយោជន៍ខ្ពស់ នៅពេលដែលទូរស័ព្ទរបស់អ្នកគាំងខូចជាប់ ធ្វើអ្វីមិនរួច។
- ម៉ូឌែល iPhone : ប្រសិនបើជាអ្នកបានតម្លើងកម្មវិធី, Tweak រឺក៏ធ្វើអ្វីជាច្រើននៅលើ iPhone, iPad, iPod Touch របស់អ្នក ហើយវាជាប់គាំងជាប់ធ្វើអ្វីមិនកើតនោះ អ្នកអាចបិទឧបករណ៍នេះដោយបង្ខំបានដែរ ដោយគ្រាន់តែចុចប៊ូតុង Home + ប៊ូតុង Power អោយជាប់គ្នាអោយបានរយៈពេល 10 វិនាទីរហូតដល់រលត់ម៉ាស៊ីនជាការស្រេច។
- ម៉ូឌែល Samsung, LG, Huawei, Asus (ទូរស័ព្ទ Android)គ្រាន់តែចុចប៊ូតុង Power អោយជាប់រយៈពេល 10 វិនាទីទៅជាការស្រេច
- ម៉ូឌែល Sony និង HTC (ទូរស័ព្ទ Android) ចុចប៊ូតុង Power និងប៊ូតុង តម្លើងសម្លេង អោយជាប់គ្នារយៈពេល 10 វិនាទីរហូតដល់រលត់ម៉ាស៊ីន។ ប៉ុន្តែស្មាតហ្វូនមួយចំនួនរបស់ Sony គឺវាមានប៊ូតុង បិទទាំងបង្ខំជាការស្រេច ឧទាហរណ៍ដូចជា Xperia Z2 ជាដើម ដែលប៊ូតុងនេះស្ថិតនៅជិតរន្ធស៊ីមកាត
- ម៉ូឌែល Motorola និង Nokia Lumia ចុចប៊ូតុង Power និងប៊ូតុងបន្ថយសម្លេង អោយជាប់គ្នារយៈពេល 10 វិនាទីទៅជាការស្រេច។
សូមរំលឹកម្តងទៀតថា វិធីនេះគឺប្រើនៅពេលដែលទូរស័ព្ទអ្នកគាំងជាប់ធ្វើអ្វីមិនកើត ហើយប្រសិនបើជាអ្នកធ្វើលើកទីមួយមិនបានសម្រេចនោះ សូមព្យាយាមធ្វើម្តងទៀត។ ហើយសម្រាប់ដែលមានម៉ូឌែលក្រៅពីនេះវិញ អ្នកអាចព្យាយាមចុចប៊ូតុង Power អោយជាប់ រឺបើអាច សូមដោះថ្មចេញ ដូចទម្លាប់ចាស់របស់យើងជាការស្រេច
0 comments:
Post a Comment