ជាការពិតណាស់ការសិក្សានាពេលបច្ចុប្បន្ននេះ មានទំនាក់ទំនងខ្ពស់ទៅនឹងបច្ចេកវិទ្យា ព្រោះអីបច្ចេកវិទ្យាបានសម្រួលអោយការប្រើប្រាស់មានភាពងាយស្រួល និងឆាប់រីកចម្រើនផងដែរ។ ក្រៅពីប្រើប្រាស់ស្មាតហ្វូនរបស់អ្នកសម្រាប់បង្កើតគណនាគណិតវិទ្យា, ឆែកវចនាក្រុម និងបង្កើតឯកសារផ្សេងៗទៀតហើយនោះ ឥលូវនេះអ្នកទាំងអស់គ្នា ក៏អាចប្រើវាដើម្បីស្កេនឯកសារផ្សេងៗដោយប្រើកាមេរ៉ា ហើយផ្លាស់ប្តូរវាទៅជា ឯកសារអក្សរ (Text) បានយ៉ាងងាយស្រួលបំផុត។
RecogNow គឺជាកម្មវីធីសម្រាប់ iPhone, iPod Touch ដ៏ពិសេសមួយដែលវាអាចបំពេញមុខងារបានល្អ ក្នុងការបំលែងពីរូបភាពដែលយើងថតដោយប្រើកាមេរ៉ា ទៅជាឯកសារតួអក្សរ (Text) បាន មិនចាំបាច់អោយយើងសរសេរអក្សរនោះម្តងទៀតនៅលើកុំព្យូទ័រនោះទេ។ វិធីនេះក៏មានភាពងាយស្រួលផងដែរ សម្រាប់អ្នកដែលមានកិច្ចការងារអ្វីផ្សេងៗជាច្រើន ព្រោះយើងអាចចម្លងឯកសារនានា ចូលទូរស័ព្ទយើងបានយ៉ាងរហ័ស ហើយក៏អាចបញ្ជូនបន្តទៅកុំព្យូទ័រវិញបានផងដែរ។ យ៉ាងណាមិញ កម្មវិធីនេះ នៅមិនទាន់ដំណើរការបានល្អប៉ុន្មានទេ ពោលវាអាចនឹងមានកំហុសឆ្គងបន្តិចបន្តួចក្នុងការកែសម្រួលអក្សរ។
ជាធម្មតា កម្មវិធីនេះមានតម្លៃ 1.99$ ក៏ប៉ុន្តែវាបានដាក់អោយដោនឡូដដោយឥតគិតថ្លៃវិញ ក្នុងរយៈពេលកំណត់ ហើយក៏ទៅតាមប្រទេសនៃ Apple ID របស់អ្នកផងដែរ។ ដូច្នេះសូមដោនឡូដកម្មវិធីនេះទាំងអស់គ្នា ទាន់វានៅឥតគិតថ្លៃ ដើម្បីកុំអោយស្តាយក្រោយនៅពេលក្រោយ។ អ្នកទាំងអស់គ្នាក៏អាចសាកល្បងប្រើប្រាស់កម្មវិធីសម្រាប់ស្កេនឯកសារដទៃទៀតដែរ ដែលមានដូចជាកម្មវិធី Text Recognizer Pro, EasyOCR ជាដើម ប៉ុន្តែកម្មវិធីនេះសុទ្ធតែជាកម្មវិធីដាក់លក់ ដែលតម្រូវអោយអ្នកប្រើលុយដើម្បីទិញ។
0 comments:
Post a Comment