ខេត្ដពោធិ៍សាត់ ៖ មានរឿងរ៉ាវមួយដែលកើតមានឡើងក្នុងផ្សារថ្មីខេត្ដពោធិ៍ សាត់បង្កឱ្យមានការភ្ញាក់ផ្អើលនិងភ័ន្ដ ច្រឡំពីអាជីវករផ្សារនិងប្រជាពលរដ្ឋ ដោយចោទប្រកាន់ទៅអាជ្ញាធរនិងមន្ទីរ ពេទ្យខេត្ដពោធិ៍សាត់ថា គឺជាកន្លែង ដែលមិនទទួលព្យាបាលជំងឺដល់ជនរង គ្រោះដែលគ្មានលុយ ព្រោះតែស្ដ្រីមាន ផ្ទៃពោះ៧ខែម្នាក់មិនចេះនិយាយ តែស្ដាប់បានជាមួយនឹងកូនប្រុសតូចម្នាក់ បានធ្វើពុតជាចុកពោះអង្គុយនៅកណ្ដាលផ្យារសុំលុយ ហើយចោទថា គ្រូពេទ្យមិន មើលរូបគេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នៅផ្សារថ្មីពោធិ៍សាត់ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ តែធាតុពិតស្ដ្រីនេះមិនបានទៅព្យាបាលនៅមន្ទីរពេទ្យខេត្ដពោធិ៍សាត់ដូចការចោទ ប្រកាន់នោះឡើយ ។
លោក ប៉ិច សុផាន់ នាយប៉ុស្ដិ៍នគរ បាលរដ្ឋបាលផ្ទះព្រៃបានប្រាប់នគរវត្ដថា មានស្ដ្រីគតែស្ដាប់បានមានផ្ទៃពោះ អត់អត្ដសញ្ញាណម្នាក់អាយុជាង៣០ឆ្នាំ សម្បុរស្រអែមស្លៀកសំពត់ពណ៌ក្រហម អាវយឺតខ្លី វាលក្លៀក រួមជាមួយនឹងកូន ប្រុសអាយុប្រហែល២ឆ្នាំ បានមកអង្គុយ នៅក្នុងផ្សារពោធិ៍សាត់ហើយបានធ្វើ ពុតជារមួលខ្លួនចុកពោះដោយកាយ វិការថា ជិតកើតកូនហើយក្នុងខ្លួននាង គ្មានលុយ១៥ម៉ឺនរៀលសម្រាប់សម្រាលកូនទេ ។
ស្ដ្រីរូបេនះបានចោទប្រកាន់ថា ពេលទៅដល់មន្ទីរពេទ្យខេត្ដពោធិ៍សាត់គេមិនមើលនាងហើយដេញនាងចេញ ទើបនាងមកសុំលុយគេបែបនេះ ។
លោក ប៉ិច សុផាន់ បន្ដថា ខណៈនោះក៏មានអាជីករផ្សារពោធិ៍សាត់រួម ជាមួយប្រជាពលរដ្ឋដែលមកទិញអីវ៉ាន់ក្នុងផ្សារបាននាំគ្នាឱ្យលុយស្ដ្រីរូបនេះ ហើយមានការផ្ទុះកំហឹងស្រែកជេរប្រមាថ មើលងាយដល់មន្ទីរពេទ្យខេត្ដនោះគ្រប់ បែបយ៉ាងនិងរាលដាលដល់អាជ្ញាធរ ដែនដីគ្រប់គ្រងទៀត។
លោកនាយប៉ុស្ដិ៍ក៏បានបន្ដថា ភ្លាមៗនោះលេចឮព័ត៌មានដល់អាជ្ញាធរខេត្ដ និងប្រធានមន្ទីរពេទ្យខេត្ដចុះមកកន្លែង កើតហេតុហើយដឹកជនរងគ្រោះនោះ ទៅមន្ទីរពេទ្យ។ ប៉ុន្ដែពេលដែលទៅដល់ មន្ទីរពេទ្យ គ្រូពេទ្យទាំងអស់នាំគ្នាពិនិត្យគល់បញ្ជីអ្នកមកដេកព្យាបាលមិនឃើញ មានឈ្មោះស្ដ្រីនេះសោះ ហើយស្ដ្រីនេះក៏ អត់បានមកទីនេះដែរ។
លោក ខូយ ឌី ប្រធានមន្ទីរសុខា ភិបាលខេត្ដ និងលោក ចាន់ សុខា អនុប្រធានបាននិយាយថា ទោះជាស្ដ្រីនេះ ចោទប្រកាន់ដូចខាងលើក្ដីក៏ខាងគ្រូពេទ្យ យើងបាននាំស្ដ្រីនេះទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យត្រឹមត្រូវ បន្ទាប់ពីនាង ប្រាប់ថា នាងមានផ្ទៃពោះទើបតែបាន ៧ខែប៉ុណ្ណោះ ។
លោកគ្រូពេទ្យបន្ដថា ពេលដែលគ្រូពេទ្យពិនិត្យឃើញ៧ខែក៏សួរនាងថា បើនាងឈឺចុកចាប់ខ្លាំងក្នុងពោះ យើងគ្រូពេទ្យព្យាបាលឱ្យដោយមិនយកសេវាអ្វីទាំងអស់។
ពេលនោះនាងស្ដាប់បានទាំងអស់ ហើយនាងធ្វើជាកាយវិការថា ប្រកែក ដាច់អហង្ការមិនព្យាបាលអ្វីទាំងអស់ ហើយសុំចេញពីមន្ទីរពេទ្យនេះវិញតែ ម្ដង ។ នៅក្នុងមន្ទីពេទ្យនោះដែរ មាន សាក្សីជាស្ដ្រីម្នាក់មកពីស្រុកក្រគរដែល ទៅមើលថែអ្នកជុំងឺក្នុងពេទ្យនោះ នាង បាននិយាយថា ។ នាងស្គាល់ស្ដ្រីនេះទៅ បោកប្រាស់ធ្វើវិធីនេះនៅផ្សារស្រុក ក្រគរ៣លើកហើយ គឺធ្វើជាមានផ្ទៃ ពោះដោយមានក្មេងប្រុសដែលអាយុ ជាង២ឆ្នាំកូននាងនេះនៅក្បែរផង។
ស្ដ្រីរូបនេះបន្ដថា លើកទី១និងទី២ គឺនៅផ្សារក្រគរចាស់កាលពីមិនទាន់ធ្វើថ្មី ហើយលើកទី៣ គឺស្ដ្រីធ្វើឈឺពោះសុំ លុយគេចោទគ្រូពេទ្យអត់មើលនោះ នៅ ផ្សារក្រគរដែរ តែកាលនោះរើទៅដាក់ បណ្ដោះអាសន្នលក់ដូនៅទីតាំងស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ។
លោក ប៉ិច សុផាន់ នាយប៉ុស្ដិ៍ រដ្ឋបាលបានបញ្ជាក់ចុងក្រោយថា បន្ទាប់ ពីមានហេតុការណ៍នៅពោធិសាត់អំពី ស្ដ្រីនេះបង្កឱ្យភ្ញាក់ផ្អើលភ្លាមនោះសមត្ថ កិច្ចដែលនៅខាងស្រុកមោងឫស្សីខេត្ដ បាត់ដំបងបានទូរស័ព្ទប្រាប់លោកថា កាលពីថ្ងៃទី៩ ខែកក្កដា នោះដែរនៅ ផ្សារមោងឫស្សីស្ដ្រីនេះក៏ប្រើល្បិចនេះយកលុយពីគេដែរ។
ជាមួយគ្នានោះដែរ លោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ដពោធិ៍សាត់ និង លោក ចាន់ សុខា អនុប្រធានលោក ក៏បានប្រាប់ថា អ្នកដែលរងគ្រោះនោះគឺ ខាងមន្ទីពេទ្យដែលលោកគ្រប់គ្រង់ និង អាជ្ញាធរខេត្ដ ដោយសាតែស្ដ្រីម្នាក់នេះ គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពី ផលប៉ះពាល់ដល់សង្គមទាល់តែសោះ ។ ដូច្នោះប្រជាពលរដ្ឋទាំងអស់ ទាំងអ្នក អស់រងគ្រោះឬមិនរងគ្រោះក៏ដោយ ខាង មន្ទីរពេទ្យយើងខ្ញុំមានគ្រូពេទ្យ ប្រុសស្រី នៅប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចាំបម្រើប្រជាពលរដ្ឋដែលគ្រោះ ថ្នាក់នៅឧប្បត្ដិហេតុផ្សេងៗគ្រប់នាទី ។
ដោយមិនគិតពីអ្នកអត់លុយឬមានលុយឡើយខាងមន្ទីមន្ទីរពេទ្យយើងក៏ មិនដែលដេញអ្នកជំងឺឬទុក្ខចោលដូច ការចោទប្រកាន់នោះទេ ហើយប្រសិន ជាមានបញ្ហាគ្រូពេទ្យណាមួយ ដែល ដេញជនរងគ្រោះមិនព្រមមើលថែរ សូមប្រញាប់រាយការណ៍មករូបលោក ទាំងពីភ្លាមដើម្បីចាត់ការជូន ។ សួម រំលឹកផងដែរថា ករណីដែលស្ដ្រីភេទខាង លើធ្វើទង្វើឱ្យមានកាភាន់ច្រឡំធ្ងន់ធ្ងរ ដល់ពលរដ្ឋជាច្រើននិងអាជីករខឹងនឹង មន្ទីរពេទ្យរួមនឹងអាជ្ញាធរនេះមិនមែន កើតមានតែនៅខេត្ដពោធិ៍សាត់នោះទេ សូម្បីនៅរាជធានីភ្នំពេញក៏មានច្រើន លើករួចទៅហើយដែរ ៕
0 comments:
Post a Comment