ភ្នំពេញ: ព្រះរាជអាជ្ញាតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសួរនាំរួចហើយ លើតំណាងរាស្ត្រ ៥ រូប របស់គណបក្សសង្គ្រោះជាតិ។
នៅរសៀលនេះ ចូលដល់វេនចៅក្រមវិញម្តង ដើម្បីសួរនាំ
មុននឹងចៅក្រមសម្រេចថា ត្រូវចោទប្រកាន់
ហើយបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃស ឬក៏ត្រូវដោះលែង។
នេះបើតាមមេធាវី លោក កែត ឃី។
លោកមេធាវី កែត ឃី បានឲ្យដឹងថា រហូតដល់ពេលបាយថ្ងៃត្រង់ ការសាកសួរលើ
តំណាងរាស្ត្រជាប់ឆ្នោត ចំនួន ៥ រូប ត្រូវបានបពា្ចប់ ដោយព្រះរាជអាជ្ញា កែវ
សុជាតិ។
តំណាងរាស្ត្រទាំង ៥ រូប របស់គណបក្សសង្គ្រោះជាតិ
ដែលត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការនោះ រួមមាន៖ លោកស្រី មូរ
សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក កែវ ភារម្យ និងលោក រៀល
ខេមរិន្ទ្រ។ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ទាំង ៥ រូប
ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរសមត្ថកិច្ច ភ្ជាប់ការទទួលខុសត្រូវ
ទៅនឹងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា
ឆ្នាំ២០១៤។ បាតុកម្មនោះ កើតមានអំពើហិង្សា រវាងអាជ្ញាធរសមត្ថកិច្ច
និងក្រុមបាតុករ បណ្តាលឲ្យរបួសទាំងសង្ខាង។
កាលពីម៉ោង ១១ ព្រឹក ថ្ងៃទី១៦កក្កដានេះ
ប៉ូលិសបានចាប់ខ្លួនតំណាងយុវជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺលោក
អឿ ណារិត ជំនួយការលោកស្រី មូរ សុខហួរ
ហើយបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នេះបើតាមអង្គការសិទ្ធិមនុស្ស លីកាដូ។
ប៉ុន្តែលោកមេធាវី កែត ឃី បានបញ្ជាក់ថា លោក អឿ ណារិត ត្រូវបានប៉ូលិស
បញ្ជូនចូលតុលាការ បន្ទាប់ពីការចាប់ខ្លួន
ហើយត្រូវបានព្រះរាជអាជ្ញារង សួរនាំរួចរាល់ហើយ
គិតត្រឹមពេលបាយថ្ងៃត្រង់។
ជាការកត់សម្គាល់ ក្នុងពេលតំណាងរាស្ត្រជាប់ឆ្នោតទាំង ៥ រូប
ត្រូវបានប៉ូលិស បញ្ជូនទៅកាន់តុលាការ កាលពីព្រឹកព្រលឹម
ថ្ងៃទី១៦កក្កដានេះ គឺផ្លូវនៅជុំវិញ និងនៅមុខតុលាការ
ត្រូវបានបិទ ខណៈដែលមានអ្នកគាំទ្រជាច្រើន បានប្រមូលផ្តុំ
ស្រែកទាមទារឲ្យតុលាការដោះលែងតំណាងរាស្ត្រជាប់ឆ្នោតទាំងនោះ។
តំណាងរាស្ត្រជាប់ឆ្នោតទាំង ៥ រូប ត្រូវបានប៉ូលិសចាប់វ៉ៃខ្នោះ
ដាក់ដៃស្លាបសេកទៅក្រោយ។ សូម្បីតែដេកក្នុងបន្ទប់
នៅស្នងការនគរបាលរាជធានីភ្នំពេញ ក៏តំណាងរាស្ត្រចាប់ឆ្នោតទាំង ៥ រូប
ត្រូវប៉ូលិសដាក់ខ្នោះផងដែរ។
លោកមេធាវី កែត ឃី បានបញ្ជាក់ថា នៅតុលាការ នាពេលសម្រាកពីការសួរ
យកចម្លើយពីព្រះរាជអាជ្ញារង តំណាងរាស្ត្រជាប់ឆ្នោត ទាំង ៥ រូប និងលោក
អឿ ណារិត ត្រូវបានប៉ូលិស វ៉ៃខ្នោះដៃជាប់។
Wednesday, July 16, 2014
Home »
» ព្រះរាជអាជ្ញា សួរតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៥ រូប ចប់ហើយ នៅតុលាការ
ព្រះរាជអាជ្ញា សួរតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៥ រូប ចប់ហើយ នៅតុលាការ
2:44 AM
No comments
0 comments:
Post a Comment