អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ទៀតថា តើដំណើរការ Jailbreak រវាង Pangu ជំនាន់ 1.0 និង Pangu ជំនាន់ 1.1.0 ខុសគ្នាដែរឬទេ? តើវាអាចនឹងបង្កអោយមានផលប៉ះពាល់អ្វីទៅដល់ម៉ាស៊ីន? ចម្លើយគឺ របៀប Jailbreak មានភាពដូចគ្នាទាំងស្រុងចាប់ផ្ដើមពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ ដោយអ្នកត្រូវផ្លាស់ប្ដូរថ្ងៃខែ និងម៉ោងជាដើម ពិសេសផងដែរនោះ Pangu 1.1.0 មានទំហំតូចត្រឹមតែ 34.2MB ប៉ុណ្ណោះ រីឯ Pangu 1.0 មានទំហំ 79.5 MB។ ក្នុងនោះផងដែរក្រុម Pangu បានបញ្ជាក់ប្រាប់នៅក្នុងបណ្ដាញសង្គម Twitter ផងដែរថា Pangu ជំនាន់ថ្មីនេះបានធ្វើការកែប្រែ bugs ខ្លះៗ ពិសេសសម្រាប់ម៉ាស៊ីនមានបញ្ហា Boot Loop នឹងអាចដំណើរការបានស្រួលដូចធម្មតា ហើយវាក៏មិនបង្កអោយមានផលអាក្រក់ដល់ម៉ាស៊ីនរបស់យើងដែរ អោយតែធ្វើទៅតាមដំណាក់កាលនីមួយៗបានត្រឹមត្រូវ។
ដើម្បីទាញយកកម្មវិធី Pangu ជំនាន់ 7.1.1 សម្រាប់ Windows និង Mac OS X សូចចុចតាមប៊ូតុងខាងក្រោម៖
សង្ឃឹមថាប្រិយមិត្តទាំងអស់អាចនឹងទទួលបានភាពងាយស្រួលបន្ថែមទៀតក្នុងការ Jailbreak ម៉ាស៊ីន iPod Touch, iPad និង iPhone របស់អ្នកបានកាន់តែសំបូរបែប និងរហ័សជាងមុន។
0 comments:
Post a Comment