យើងធ្លាប់បានដឹងរួចមកហើយថា មូលហេតុចំបងដែលអ្នកប្រើប្រាស់ iDevice ខ្មែរធ្វើការ Jailbreak នោះគឺដើម្បី តម្លើងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនៅលើឧបករណ៍របស់គេ។ កាលពីម្សិលមិញ យើងសង្កេតឃើញថាមានអ្នកប្រើប្រាស់ជាច្រើន បានសួរនាំពីពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1.x នេះ ប៉ុន្តែវានៅមិនទាន់រៀបរាងនៅឡើយទេ។ យ៉ាងណាមិញ សម្រាប់អ្នកដែលត្រូវការពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនេះជាចាំបាច់ លោកអ្នកក៏អាចតម្លើងវាបានដែរ នៅលើឧបករណ៍របស់អ្នក ដោយប្រើប្រាស់ក្តារចុច និងពុម្ពអក្សរខ្មែរ ដែលបានកែសម្រួល (Patched code) ចេញពីរបស់ 4Khmeriphone។
ខាងក្រោមនេះគឺជារបៀបតម្លើងក្តារចុចខ្មែរ និងពុម្ពអក្សរខ្មែរយ៉ាងងាយស្រួល ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចដំឡើងបានដោយជោគជ័យទាំងអស់គ្នា។
តម្រូវការ
- iPhone, iPad និង iPod Touch 5th ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1 រឺកី 7.1.1
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
- iPhone រឺ iPad ភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែត
របៀបតម្លើង
- ចូលទៅកាន់កម្មវិធី Cydia រួចហើយចុចលើពាក្យ Source នៅជួរខាងក្រោម > ចុចលើពាក្យ Edit > Add និងវាយពាក្យ “ elunchen.com/cydia “ និងចុចលើពាក្យ Add Source រួចចាំមួយភ្លែត
- នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោន ស្វែងរក រួចវាយពាក្យ “ iOS 7.1.x “ នោះអ្នកនឹងឃើញមានលទ្ធផលចំនួនបួន។
- សូមចុចលើ iOS 7.1.x khmer fonts ហើយចុច Install រួចចុច Restart
- ចូលកម្មវិធី Cydia ដដែល រួចស្វែងរកពាក្យ “ iOS 7.1.x iPhone keyboard “ និងតម្លើង ប៉ុន្តែបើអ្នកប្រើ iPhone តែបើប្រើ iPad វិញ សូមតម្លើង iOS 7.1.x iPad Keybard
- បន្ទាប់ពីតម្លើងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនេះហើយ សូមចូលទៅកាន់ Setting > General > keyboard > Keyboards > ចុចលើ Add news ហើយអូសទៅក្រោម និងចុចលើពាក្យ ក្តារចុចខ្មែរជាការស្រេច
សូមរីករាយក្នុងការប្រើប្រាស់ ហើយយើងក៏សូមបញ្ជាក់ផងដែរថា ពុម្ពអក្សរខ្មែរ និងក្តារចុចនេះ គឺជារបស់បណ្តោះអាសន្នតែប៉ុណ្ណោះ ពោលវានៅមានចំណុចខ្វះខាតមួយចំនួននៅឡើយទេ។ ប៉ុន្តែបន្ទាប់ពីយើងបានធ្វើតេស្តសាកល្បងហើយ យើងសង្កេតឃើញថា វាអាចដំណើរការបានស្រួលដែរ មិនចោទជាបញ្ហាច្រើននោះទេ។
0 comments:
Post a Comment