ក្រសួងការងារកម្ពុជាកាលពីម្សិលមិញ បានបញ្ចប់ការជជែកដេញដោលគ្នាជាមួយនឹងផ្នែកពាក់ព័ន្ធនានា ជាពិសេសជាមួយនឹងទីភ្នាក់ងារនាំពលករចេញទៅក្រៅប្រទេស ដោយកិច្ចប្រជុំសម្រេចរកឃើញថាពលករម្នាក់ៗ ត្រូវចំណាយថវិការអស់ចំនួន ៤៩ដុល្លារ ក្នុងការទទួលបានភាពស្របច្បាប់ ទៅធ្វើការ នៅក្នុងប្រទេសថៃ។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមហ៊ុននាំពលករទៅធ្វើការ នៅប្រទេសថៃមួយចំនួន បង្ហាញយោបល់យល់ស្រប ហើយអង្គការឃ្លាំមើលសិទ្ធិពលករចំណាកស្រុក ក៏បានអបអរផងដែរ ប្រសិនបើយន្តការនេះប្រព្រឹត្តិទៅដោយមានការយោគយល់គ្នា។ ក៏ប៉ុន្តែជំនឿនៃការទទួលយកបានច្រើនពីក្រុមហ៊ុននាំពលករទៅធ្វើការនៅបរទេស ហាក់ដូចជាមានតិចតួចណាស់។ នេះបើតាមការកត់សម្គាល់ របស់លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា។
លោក យ៉ា ណាវុធ ពន្យល់ថាតម្លៃ ៤៩ ដុល្លារវាពិបាកឲ្យក្រុមហ៊ុនកម្ពុជាដែលនាំពលករទៅធ្វើការនៅក្រៅប្រទេស ទទួលយកណាស់ ព្រោះថាមុននឹងបើកក្រុមហ៊ុនពួកគេត្រូវតម្កល់ប្រាក់១០ម៉ឺនដុល្លារ នៅក្រសួងការងារកម្ពុជា រួមនឹងការបើកការិយាល័យតាមខេត្តក្រុង និងការចំណាយថ្លៃទឹកថ្លៃភ្លើង និងសំបុត្រស្នាមផ្សេងៗ គឺពួកគាត់មិនអាចរកប្រាក់ចំណូលបានទេ ហើយទីបញ្ចប់នឹងឈានទៅរកការបិទអាជីវកម្ម។
នាយកអង្គការរូបនេះបន្តថា យុទ្ធសាស្ត្រដោះស្រាយបន្ទាន់របស់ក្រសួងការងារនៅពេលនេះវាជាការពិបាកទទួលយកពីក្រុមហ៊ុន ក៏ប៉ុន្តែលើកលែងតែករណីម្យ៉ាង គឺប្រទេសទទួលពលករដូចជាថៃជាដើមសុខចិត្តចេញថ្លៃចំណាយផ្សេងៗរួមទាំងចំណាយលើការពិនិត្យសុខភាព ប័ណ្ឌអនុញ្ញាតការងារផង ទៅឲ្យក្រុមហ៊ុននាំពលករទៅកាន់ប្រទេសទាំងនោះ។
ជាមួយគ្នានេះលោក អន ប៊ុនហាក់ ប្រធានក្រុមហ៊ុននាំពលករទៅប្រទេសថៃ TOP MAN POWER ក៏បានបញ្ជាក់ផងដែរ ពីសំណូមពររបស់ក្រសួងការងារកម្ពុជាទៅកាន់និយោជកនៅប្រទេសថៃ ដើម្បីឲ្យពួកគេជួយចេញចំណាយមួយចំនួន ប្រសិនបើម្ចាស់សហគ្រាសចង់បានកំលាំងពលកម្មកម្ពុជាទៅធ្វើការនៅទីនោះ។ មានន័យថាក្រសួងការងារកម្ពុជា បានចេញថវិការមួយចំនួន ហើយនិយោជកនៅប្រទេសថៃចេញមួយផ្នែកទៀត។
សូមបញ្ជាក់ថាបន្ទាប់ពីបើកកិច្ចប្រជុំជាមួយភ្នាក់ងារបញ្ជូនពលករទៅក្រៅប្រទេសកាលពីម្សិលមិញ ក្រសួងការងារបានចេញសេចក្តីជូនដំណឹងមួយ ដោយបានបញ្ជាក់ថា ក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលករទៅក្រៅប្រទេស ចំនួនជាង ៤០ ក្រុមហ៊ុន ដែលត្រូវបានក្រសួងការងារ កំណត់ឲ្យសម្របសម្រួលធ្វើបែបបទ ដល់ក្រុមពលករខ្មែរស្របច្បាប់ ទៅធ្វើការនៅប្រទេសថៃ។ ក្នុងនោះ ពលករម្នាក់ ត្រូវបង់ប្រាក់ចំណាយលើសេវាសរុប ៤៩ ដុល្លារ រួមមាន៖ ប័ណ្ឌពលករ កម្ពុជា ទៅធ្វើការនៅបរទេស ចំនួន ១០ ដុល្លារ ថ្លៃលិខិតឆ្លងដែន ៤ ដុល្លារ ទិដ្ឋាការការងារ នៅស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា ២០ ដុល្លារ ប្រាក់សោហ៊ុយធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត ១០ ដុល្លារ និងប្រាក់អាហារតាមផ្លូវធ្វើដំណើរ ចំនួន ៥ ដុល្លារ៕

0 comments:
Post a Comment