we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......

Saturday, June 28, 2014

កម្មវិធីនេះនឹងប្រាប់ពីរយៈពេលនៃ​ការ​ប្រើ​ប្រាស់ iPhone របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ

តើអ្នកទាំងអស់គ្នាគឺជាមនុស្សដែល​ឧស្សាហ៍​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ជា​ប្រចាំមែន​ដែរ​រឺ​ទេ? តើ​ក្នុង​មួយ​ថ្ងៃ អ្នក​ចំណាយ​រយៈ​ពេល​ប៉ុន្មាន​នាទី ​រឺ​ប៉ុន្មាន​ម៉ោង​ក្នុង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​អ្នក? ឥលូវ​នេះ យើង​អាច​តាម​ដាន​រយៈ​ពេល​នៃ​ការ​ប្រើ​ប្រាស់ ​iPhone ​យើង​ ​បាន​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ហើយ ​ជាមួយ​នឹង​កម្ម​វិធី​ថ្មី​ដែល​មាន​ឈ្មោះ​ថា ​Moment ​ហើយ​វា​ក៏​អាច​ក្រើន​រំលឹក​អ្នកផង​ដែរ ​កុំ​អោយ​ចំណាយ​ប្រើ​ប្រាស់​ទូរស័ព្ទ​យូរ។


គុណសម្បត្តិដ៏ខ្ពស់មយរបស់កម្មវិធីនេះ​គឺ​ដើម្បី​ត្រួត​ពិ​និត្យ​មើល​ថា ​តើ​អ្នក​គឺ​ជា​មនុស្ស​ដែល​ញៀន​នឹង​ទូរស័ព្ទ​ដល់​កម្រិត​ណា​ទៅ​? ​ប្រសិនបើ​ជា​អ្នក​ដឹង​លទ្ធ​ផល​ហើយ ​អ្នក​គួរ​តែ​មាន​វិធាន​ការ ​ដើម្បី​ចាក​ចេញ​ពី​ភាព​ឈ្លក់​វង្វេង​នេះ​ភ្លាម​ទៅ ​ព្រោះ​អី​ការ​ចំណាយ​ពេល​វេលា​ជាមួយ​ទូរស័ព្ទ​យូរ​គឺ​ផ្តល់​នូវ​គុណ​វិបត្តិ​ច្រើន ​ខាត​បង់​ពេល​វេលា ​ហើយ​ក៏​ខាត​បង់​សុខភាពផងដែរ។
ក្រៅពីអាចតាមដានរយៈពេលនៃការ​ប្រើ​ប្រាស់ ​iPhone​, ​iPad ​របស់​យើង​ហើយ ​កម្ម​វិធី​នេះ​ក៏​អាច​កត់​ត្រា​ពី​ទី​តាំង​ណា​មួយ​ដែល​យើង​បាន​ទៅ​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ ​ហើយ​វា​នឹង​ដៅ​ចំណុច​បញ្ជាក់​នៅ​លើ​ផែនទី​តែ​ម្ត​ង។ ​មុខ​ងារ​នេះ​មាន​អត្ថ​ប្រយោជន៍​ច្រើន ​ព្រោះ​អី​វា​ជួយ​ប្រាប់​ពី​ទាំង​ដាក់​ដែល​យើង​ធ្លាប់​តាំង​នៅ ​ចៀស​វាង​ការ​វង្វេង​ផ្លូវ ​រឺ​ក៏​ជួយ​យើង​នៅ​ពេល​ដែល​យើង​ជ្រុះ​បាត់​អ្វីមួយជាដើម។
កម្មវិធី Momment នេះនឹងដើរ​ដោយ​ស្វ័យប្រវត្តិ ​ហើយ​តាម​ដាន​នូវ​រាល់​ការ​ប្រើ​ប្រាស់ ​និង​ទី​តាំង​របស់​យើង ​ដូច្នេះ​វា​អាច​នឹង​ស៊ី​ថ្ម​ទូរស័ព្ទ​អ្នក​បន្តិច​បន្តួច​ខុស​ពី​ធម្ម​តា។ ​កម្ម​វិធី​នេះ​បាន​ដាក់​អោយ​ដោនឡូដ​ដោយ​ឥត​គិត​ថ្លៃ​ទេ ​ក៏​ប៉ុន្តែ​បើ​យើង​ចំណាយ ​1​. ​99​$ ​បន្ថែម​ទៀត យើង​នឹង​ទទួល​បាន​មុខ​ងារ​ក្រើន​រំលឹក​មួយ​ទៀត ជួយ​អោយ​យើង​ដឹង​ពី​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ហួស​ប្រមាណ។
តើអ្នកទាំងអស់គ្នាពេញចិត្តនឹងកម្មវិធីដ៏​អស្ចារ្យ​មួយ​នេះ​ដែរ​រឺ​ទេ​? ​សូម​សាក​ល្បង​ប្រើ​ប្រាស់​ទាំង​អស់​គ្នា​ណា ​ហើយ​រង់​ចាំ​តាម​ដាន​មើល ​ថា​តើ​យើង​ចំណាយ​រយៈពេល​ប៉ុន្មានម៉ោង​ក្នុង​មួយ​ថ្ងៃ ​ដើម្បី​លេង​ហ្គេ​ម ​ប្រើ​ប្រាស់​ហ្វេ​ស​ប៊ុក ​រឺ​ក៏​ប្រើ​ប្រាស់​អ៊ីនធឺណែត​? ​ប្រសិនបើ​ចំនួន​នេះ​វា​ច្រើន​ជាង ​2​ម៉ោង​កន្លះ ​អ្នក​ទាំងអស់​គ្នា​គួរ​តែ​កាត់​ ​បន្ថយហើយ។

0 comments:

Post a Comment