we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......

Sunday, July 19, 2015

របៀប unjailbreak (បំបាត់ Cydia) ដោយ​មិន​ចាំបាច់​ត្រូវ Restore ជា​មួយ​នឹង Cydia Impactor

កាលពីម្សិលមិញ​នេះ លោក Jay Freeman (Saurik) ដែល​ជា​ស្ថាប​និក Cydia បាន​ចេញ​នូវ tweak មួយ​ដែល​មាន ឈ្មោះ​ថា Cydia Impactor សម្រាប់ធ្វើការ unjailbreak ទៅលើ iPhone/iPad/iPod Touch ដោយមិនចាំបាច់ ត្រូវធ្វើការ restore ឡើយ បានន័យថា បើសិនជាអ្នក ចង់លុបសម្អាត iDevice របស់អ្នកនោះ អ្នកគ្រាន់តែតម្លើង tweak ខាងលើតែប៉ុណ្ណោះ បានហើយ មិនចាំបាច់ត្រូវ restore iDevice របស់អ្នកឡើងវិញទេ។
Cover
ដូចនេះដើម្បី អាចលុបបាន សូមអាន អំពីរបៀបតម្លើង ដូចខាងក្រោម អោយយល់ច្បាស់ ជាមុនសិន សឹមចាប់ផ្តើមអនុវត្ត !!
ដូចនេះដើម្បី អាចលុបបាន សូមអាន អំពីរបៀបតម្លើង ដូចខាងក្រោម អោយយល់ច្បាស់ ជាមុនសិន សឹមចាប់ផ្តើមអនុវត្ត !!
កំណត់សម្គាល់៖
  • Cydia Impactor គឺសម្រាប់តែ iOS 8.3 និង iOS 8.4 តែប៉ុណ្ណោះ
  • អាចប្រើប្រាស់ លើស្មាតហ្វូន iDevice ទាំងអស់ លើកលែងតែ iPod Touch 6
  • នេះគ្រាន់តែជា ជំនាន់ beta ទេ
របៀបលុប៖
  • ជាដំបូងសូមចូលទៅកាន់ Cydia រួចធ្វើការ ស្វែងរក និងតម្លើង Cydia Impactor1
  • បន្ទាប់មកទៀត សូមធ្វើការ backup ទិន្នន័យរបស់អ្នក ទៅកាន់ iTune ឬ iCloud ជាមុនសិន
  • ក្រោយមកទៀត សូមធ្វើការបិទមុខងារ Find My iPhone នៅក្នុង Settings > iCloud > Find My iPhone
  • ត្រូវប្រាកដថា ស្មាតហ្វូនរបស់អ្នក មានថាមពលថ្ម ចាប់ពី 50% ឡើងទៅ
  • ឥឡូវបើក Cydia Impactor នៅលើ Homescreen
  • ចុចលើ “Delete all data and unjailbreak device” នៅខាងក្រោមគេបង្អស់ បន្ទាប់មកទៀត សូមចុច “Delete All”2
  • រង់ចាំដល់វាដំណើរការចប់ ជាការស្រេច3
  • នៅពេលវាដំណើរការចប់ ទិន្នន័យផ្សេងៗ ដែលមាននៅក្នុង ស្មាតហ្វូនរបស់អ្នក នឹងត្រូវបាន សម្អាតចោល តែម្តង ហើយវានឹង​ តម្រូវអោយអ្នកត្រូវ Setup Device របស់លោកអ្នក ឡើង​វិញ។
5

0 comments:

Post a Comment