we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......

Saturday, June 21, 2014

ច្បាប់ថ្មី អ្នកដែលមិនលុប រឺកំទេចចោល រូបភាពនិងវិដេអូ អាសអាភាស ត្រូវជាប់គុក ១ឆ្នាំ រឺ ពិន័យប្រាក់ ១ម៉ឺនដុល្លារ

ពត៌មាន CNN បានចុះផ្សាយថា តាមច្បាប់ថ្មី អ្នកដែលមាន រូបថត និង វិដេអូ អាសអាភាស ទាំងអស់ ត្រូវតែធ្វើការ កំទេចវាចោល។ បន្ទាប់ពីមួយឆ្នាំ ពេលដែលច្បាប់នោះ ត្រូវបានរឹតបន្តឹង អោយអនុវត្តន៍នោះ អ្នកដែលល្មើសច្បាប់ ត្រូវប្រឈមមុខ នឹងការ ជាប់គុក រយៈពេល ១ឆ្នាំ រឺក៍ពិន័យជាប្រាក់ ១០០០០ ដុល្លារសហរដ្ឋអាមេរិក។ ច្បាប់មួយនេះ គឺជាច្បាប់ដែល ប្រទេស ជប៉ុន តាក់តែង សំរាប់ប្រទេស ខ្លួនក្នុងការ កាត់បន្ថយ ការយកអនិតិជន មកផលិតវិដេអូ អាសអាភាស។ លោក Shihoko Fujiwara មន្ត្រីសគមកិច្ច បាននិយាយថា ពួកយើងព្យាយាម ប្រយុទ្ធប្រឆាំងនឹង ការជួញដូរផ្លូវភេទ កុមារ តាមរូបភាពផ្សេងៗ អស់រយៈពេល ជាង១០ឆ្នាំមកហើយ ទើបមានការ តាក់តែងច្បាប់នេះឡើង។ ពួកយើងសប្បាយចិត្តណាស់ ប្រសិនបើច្បាប់នេះ វាមានប្រសិទ្ធភាព អាចកាត់បន្ថយ ផលប៉ះពាល់ ដែលអាក្រក់ ជុំវិញបញ្ហា ជួញដូរផ្លូវភេទ តាមរូបភាព ផលិតរឿង អាសអាភាសផ្សេងៗ។ ពេលនេះ គេកំពុងរងចាំមើលថា តើប្រទេសជប៉ុនអាចធ្វើរឿងនេះ បានល្អដល់កំរិតណា ហើយតើវាមានប្រសិទ្ធដែររឺទេ សំរាប់ប្រទេស ដែលមានភាពល្បីល្បាញ ផ្នែករឿង អាសអាភាសមួយនេះ៕

0 comments:

Post a Comment