ដោយយល់ឃើញថា ការប្រើប្រាស់នូវអ៊ីនធឺណេតសព្វថ្ងៃគឺកូនៗរបស់ប្រិយមិត្តអាចនឹងមានគំនិតមើលវីដេអូដែលមិនគូរអោយមើល(វីដេអូអាសអាភាស) ឬក៏ពេលខ្លះពួកគេអាចច្រឡំដៃចុចក៏មាន ដែលវីដេអូទាំងអស់នេះវាមិនល្អនោះឡើយសម្រាប់ក្មេងៗ ដោយយល់ឃើញបែបនេះហើយទើបថ្ងៃនេះ khmerwonder សូមបង្ហាញនូវគន្លឹះថ្មីមួយដែលអាចអនុញ្ញាតអោយប្រិយមិត្តទាំងអស់គ្នាអាចបិទជាមួយនឹងគេហៈទំព័រអាសអាភាសមួយចំនួន ដោយវិធីសាស្រ្តដ៏សាមញ្ញ។
សូមអនុវត្តន៏តាមវិធីសាស្ត្រដូចខាងក្រោម៖
បើសិនជា Router របស់អ្នកមិនមានការកែប្រែនោះទេ អ្នកនឹងអាច វាតាមជំហ៊ានខាងក្រោមបានងាយស្រួល
- មុនដំបូងអ្នកត្រូវភ្ជាប់អ៊ីនធឺណេត WiFi ហើយសូមបើកដំណើរការនូវ Browser របស់អ្នក
- អ្នកត្រូវចាំនូវអាស័យដ្ឋានសម្រាប់ Login ចូល Access Point(Router) ហើយដោយអាស័យដ្ឋានរបស់ Router របស់យើង គឺ 192.168.0.1 ដូចនេះយើងសូមវាយនៅលើ Address Bar តែម្តង។
- បន្ទាប់មកអ្នកនឹងឃើញមាននូវផ្ទាំងសម្រាប់ Login ។ ហើយបើសិនជាប្រិយមិត្តមិនបានដូរវាទេនោះ អ្នកអាចប្រើប្រាស់នូវ Default Account គឺ Username : admin ហើយនិង Password: admin។
- បន្ទាប់មកសូមចុចលើប៊ូតុង Login
- បន្ទាប់មកអ្នកនឹងឃើញនូវផ្ទាំងមួយហើយសូមចូលទៅកាន់ Access control (សូមមើលរូបខាងក្រោម)
- បន្ទាប់មកសូមចុចលើ Setup Wizard ហើយអ្នកនឹងឃើញនូវផ្ទាំងដូចខាងក្រោម
- បើសិនជាអ្នកចង់ធ្វើការ Block នៅ គ្រប់ឧបករណ៏ទាំងអស់ដែល Connect មកកាន់ Router មួយនេះ ចូរអ្នកវាយត្រង់ Lan IP Address ដូចរូបខាងលើគឺ 192.168.0.2 ទៅ 192.168.0.254 ហើយបន្ទាប់មកចុចលើប៊ូតុង Next
- បន្ទាប់មកអ្នកនឹងឃើញនូវផ្ទាំងមួយទៀត ហើយចូរអ្នកជ្រើសរើសពី IP Address មក domain name ហើយសូមបំពេញនូវពាក្យមួយចំនួនដូចខាងក្រោម
- អ្នកអាចវាយបញ្ចូលនូវ Keyword ដូចខាងលើក៏បានឬក៏អ្នកអាចបញ្ចូលនូវ (Domain name)ឈ្មោះវ៉េបសាយក៏បាន
- បន្ទាប់មកសូមចុចលើប៊ូតុង Next ហើយអ្នកនឹងឃើញនូវផ្ទាំងមួយទៀត
- សូមបំពេញនូវពេលវេលាដែលអ្នកចង់ប្រើប្រាស់ ។ ហើយបើសិនជាអ្នកចង់ប្លុកគ្រប់ពេលទាំងអស់សូមបំពេញដូចខាងក្រោម
- បន្ទាប់មកសូមចុចលើប៊ូតុង Next ហើយបន្ទាប់ទៀតមកអ្នកត្រូវចុចលើ Next នេះម្តងទៀត។
- បន្ទាប់មកអ្នកនឹងឃើញនូវផ្ទាំងមួយទៀតដូចខាងក្រោម ហើយអ្នកត្រូវបំពេញឈ្មោះ Rule ហើយត្រង់កន្លែង Status អ្នកត្រូវចុចលើ Enable ហើយចុចលើប៊ូតុង Finish
- បន្ទាប់មកវានឹងលោតទៅផ្ទាំងដើម ដែលជាផ្ទាំងដែលសំខាន់
- អ្នកត្រូវចុចលើ Enable Internet Access Control ហើយត្រូវចុចលើ Dany ហើយចុចលើប៊ូតុង Save ជាការស្រេច។
ខាងលើនេះគឺជាគន្លឹះដ៏មានប្រយោជន៏សម្រាប់អ្នក ដែលវាអាចបិទវ៉េបសាយអាសអាភាសមួយចំនួនបាន ។
0 comments:
Post a Comment