we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......

Sunday, March 6, 2016

ឫដូងបាត

Tឬសដូងបាត​ ​គឺជា​ជំងឺមួយដែលកើត​មា​ន​នៅ​ជុំវិញ​ទ្វារធំ​ ​ហើយ​វា​កាន់​តែ​រីក​ធំ​នឹង​ធ្វើ​ឲ្យអ្នក​​ជំងឺ​កាន់​តែ​ពិបាក​ក្នុង​ការ​បន្ទោរ​បង់។ ​ប៉ុន្តែ​​សូម​កុំព្រួយ​ ព្រោះ​មាន​រូបមន្ត​​ដ៏មាន​​ប្រសិទ្ធភាព ​អាច​​ព្យាបាល​ជំងឺ​មួយនេះ​ឲ្យ​ជា​សះ​ស្បើយ​​យ៉ាង​ឆាប់​រហ័ស​​បំផុត។​

 
គ្រឿងផ្សំ៖
- ទឹកឃ្មុំ ១ ស្លាបព្រា
- ក្រមួនឃ្មុំពីធម្មជាតិ ៥០ ក្រាម
- លំអងស្ងួត ១០ ក្រាម (propolis)
- ប្រេងអូលីវ ៥០ មីលីលីត្រ

ការរៀបចំ៖
- លាយទឹកឃ្មុំជាមួយនឹងលំអងឃ្មុំស្ងួត ​​នៅ​ក្នុង​កែវ​​កញ្ចក់​មួយ។ ​កូរ​វា​រហូត​អ្នក​ទទួល​បាន​​ទឹក​ល្បាយ​​ខាប់ៗ។​ប្រសិន​ស្ងួត​ពេក​​អ្នក​ត្រូវ​​កូរវា​ឲ្យ​​បាន​​ច្រើន​​ម៉ោង​​បន្តិច​​ទើប​ល្បាយ​​នោះ​​រលាយ​សព្វ​ល្អ។​
-បន្ទាប់មកដាក់​ក្រមួនឃ្មុំ និ​ងប្រេងអូលីវ​ចូល​​ទៅ​ក្នុង​ឆ្នាំង​​មួយ​ផ្សេង​​ទៀត។ ​រួចចាប់​ផ្ដើម​ធ្វើការ​​ចម្អិន​វា​​ជាមួយ​នឹង​​កម្ដៅ​ទាប​ល្មម​រហូត​ទាល់​​តែ​ល្បាយ​នោះ​​រលាយ។ 

-បន្ទាប់មកអ្នកត្រូវយកវាចេញពីចង្រ្កាន ​​ហើយ​ទុក​មួយ​ឡែក​សិន​ដើម្បី​ឲ្យ​វា​​ចុះ​ត្រជាក់​​បន្តិច។ ​នៅពេល​ដែល​​ល្បាយនេះ​ត្រជាក់​នៅ​​សល់​ប្រហែល​៦០ ​អង្សាសេ​ អ្នក​​ត្រូវ​បន្ថែម​​ទឹកឃ្មុំ​និង​លំអង​ឃ្មុំស្ងួត​ចូល​ ហើយ​ធ្វើការ​​លាយ​បញ្ចូល​គ្នា​ឲ្យ​បាន​ល្អ។ ​តែប៉ុណ្ណឹង​អ្នកនឹង​ទទួល​បាន​ប្រេង​ក្រអូប​ដ៏មាន​​ប្រសិទ្ធិភាព​​សម្រាប់​​ព្យាបាល​ជំងឺ​ឬសដូងបាត ​ហើយ​​ត្រូវ​រក្សា​ទុក​​វា​នៅក្នុង​​​ទូរទឹកកក។

ការ​ប្រើប្រាស់៖
ជ្រលក់បន្ទះកប្បាស ឬសំឡីនៅក្នុងប្រេង​ក្រអូបនេះ ​​​ហើយ​ដាក់​​វាចូល​ក្នុង​​រន្ធគូទ​​របស់​អ្នក។ ​ទុកវា​ឲ្យ​​បាន​​មួយ​យប់​​សិន​រហូត​ដល់​​ព្រឹក​ឡើង​ទើប​​យក​វាចេញ។ ​ធ្វើ​បែប​នេះ​ជារៀង​​រាល់​​យប់។​ 

របៀប​ក្នុងការ​ព្យាបាល​ម្យ៉ាងទៀត​ អ្នកអាច​យក​​ប្រេងនេះ​ មក​បង្កក​​នៅ​ក្នុង​ទូរទឹកកក​ធ្វើឲ្យ​​មានរាង​ដូច​ថ្នាំ​ស៊ុល​​តាមរន្ធគូទ​រយៈពេល​​ដែល​ត្រូវ​​បង្កក​ប្រហែល​ ២០ នាទី។​ បន្ទាប់​ពី​អ្នក​ធ្វើ​ថ្នាំ​ស៊ុល​ពី​ប្រេង​ក្រអូប​រួច​ហើយ​ នៅពេល​​ល្ងាច​មុនពេល​ចូល​គេង​ អ្នក​ត្រូវ​​ស៊ុលថ្នាំ​នេះ​​ចូល​ទៅក្នុង​​រន្ធគូទ​​របស់អ្នក​​ជារៀង​​រាល់ថ្ងៃ។​អ្នកត្រូវ​ធ្វើការ​​ព្យាបាល​បែប​នេះ​ គួរ​តែ​មាន​​រយៈពេល​រហូត​​ដល់​ជំងឺ​ឬសដូងបាត​​របស់អ្នក​​បាន​ជាសះស្បើយ​​មួយ​ភាគរយ។

មុនពេលចាប់​ផ្ដើមធ្វើការ​ព្យាបាល ​អ្នក​គួរតែ​​សម្អាត​ឲ្យ​បាន​ស្អាត​​នូវតំបន់​​ដែល​ជុំវិញ​គូទ​​របស់​​អ្នក​ជា​​មុនសិន៕

0 comments:

Post a Comment