កូនសិស្សប្រុសអាយុ ១៣ ឆ្នាំម្នាក់ រស់នៅទីក្រុង Leizhou ខេត្ត Guangdong ត្រូវបានគេរាយការណ៍ឲ្យដឹងថា ត្រូវបានគ្រូវាយរហូតស្លាប់ក្រោយពីក្មេងនេះបាននិយាយតមាត់ជាមួយគ្រូ ក្នុងអំឡុងពេលរៀន ។
តាមការឲ្យដឹង នោះក្មេងប្រុសមានឈ្មោះ Huang Pi-guang គឺជាសិស្សថ្នាក់ទី៤ រៀននៅសាលាបឋមសិក្សា Bei Zai បានកំពុងប្រឡែងលេងជាមួយមិត្តរួមថ្នាក់ ក្នុងអំឡុងម៉ោងរៀនមុខវិជ្ជាគណិត ហើយហេតុការណ៍ហិង្សារវាងគ្រូ និងសិស្សក៏បានកើតឡើងនៅពេលនោះតែម្តង ។ យោងតាមរបាយការណ៍ Apple Daily បានឲ្យដឹងថា Huang ត្រូវបានគ្រូត្រកូល Chen ស្តីបន្ទោសឲ្យ ជាហេតុនាំឲ្យសិស្សរូបនេះ និយាយតមាត់ទៅគ្រូ Chen វិញ និងជេរប្រមាថប្រព័ន្ធរបស់គាត់ ។ ដោយទប់កំហឹងពុំបាន លោកគ្រូ Chen ទះកំភ្លៀង Huang ១ទំហឹង បណ្តាលឲ្យសន្លប់ឈឹងតែម្តង ។
តាមរបាយការណ៍ខាងលើ បានឲ្យដឹងទៀតថា ក្មេងនេះបន្ទាប់មក ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
តាមរបាយការណ៍ខាងលើ បានឲ្យដឹងទៀតថា ក្មេងនេះបន្ទាប់មក ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
យោងតាមមិត្តរួមថ្នាក់របស់ Huang ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បាននិយាយថា លោកគ្រូ Chen បានទះកំភ្លៀង និងវាមុខ, ជើង និងក្បាល របស់ Huang ។ Huang បន្ទាប់មក បានឃើញបែកពពុះមាត់ និងមានឈាមហូរតាមមាត់ និងច្រមុះ ។
យ៉ាងណាមិញ ឪពុកម្តាយរបស់ Huang ក៏បានរកឃើញស្នាមជាំទាំងដុំៗ នៅលើរាងកាយ និងបានសង្ស័យថា វាត្រូវវាយយ៉ាងធ្ងន់ធ្ងរមុនពេលស្លាប់ ។ ចំណែកបណ្តាអ្នកនិយមលេងអ៊ីនធើរណេតចិន បាននិយាយថា ឪពុកម្តាយរបស់ Huang បានដាក់សាកសពកូនរបស់ពួកគេ បង្ហាញឲ្យឃើញជាសាធារណៈនៅពីមុខសាលារៀន ដោយទាមទារឲ្យមានការបំភ្លឺឲ្យបានច្បាស់ សម្រាប់ការស្លាប់របស់ Huang ខណៈលោកគ្រូ Chen ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីសួរនាំក្នុងករណីស្លាប់កូនសិស្សរបស់ខ្លួន ៕
0 comments:
Post a Comment