១. បុរសមានមាត់ឥតគំរប ៖ វាជាការពិត សំរាប់សុភាពនារីជាច្រើនគឺតែងតែ មិនចូលចិត្ត បុរសដែលប្រើប្រាស់ ពាក្យមិនពិរោះពិសា ជាពិសេស ចូលចិត្តប្រើពាក្យ ជេរត្មេះតិះដាល គ្នាតែម្តង ហើយ នារីៗពិតជាស្អប់ បុរសណាដែលគិតថា ពាក្យជេរកេរ្តិ៍ឪពុកម្តាយគ្នានេះ ជាវិធីមួយ ដែល អាចបញ្ចេញកំហឹង នៅពេលអ្នកជាបុរសកើតទុក្ខ ឬ ក៏ពេលឈ្លោះទាស់ ទែងគ្នាជាមួយ មិត្តស្រីខ្លួនជាដើម ។
២. បុរស គាបសង្កត់ ឬ បញ្ជា៖ សំរាប់សុភាពបុរសអ្នក គួរតែដឹងថា នារីដែលជាគូស្នេហ៍ របស់ អ្នកគឺ ចង់ឲ្យបុរសដែលខ្លួនស្រលាញ់គឺការពារ ខ្លួននិងធ្វើខ្លួនគេមានអារម្មណ៍ សុខស្រួលនិងសុវត្ថិភាពពេលនៅជាមួយអ្នក ប៉ុន្តែនារីៗ មិនចូលចិត្ត បុរសណា ដែលផ្តាច់ការ ដែលត្រូវប្រាប់ មិត្តស្រី ខ្លួន ពីកន្លែងត្រូវទៅ ពេលណាត្រូវធ្វើអ្វី ឬក៏ នរណាត្រូវនិយាយជាមួយ និង ត្រូវស្លៀកបំពាក់បែបណានោះឡើយ ។
៣.បុរសមិនយល់ ភាពរ៉ូមែនទិច៖ សុភាពនារី ភាគច្រើនគឺចូលចិត្តនូវស្នេហា និងមិត្តប្រុស ណា ដែល ចេះបង្កើតក្តីស្នេហ៍ស្រស់ស្រាយ និង មានអារម្មណ៍រ៉ូមែនទិច ដែលធ្វើឲ្យគេមិនអាចបំភ្លេចបាន ។ ផ្ទុយទៅវិញ នារីៗ នឹងមិនចូលចិត្តបុរសដែលមិនធ្វើ ឲ្យគេមានអារម្មណ៍ រីករាយនឹង ក្តីស្នេហា ហើយអ្នកនឹង អាចធ្វើឲ្យគេធុញទ្រាន់ ចំពោះស្នេហារបស់គេ មិនធ្វើរៀនតិចនិច ស្នេហារ៉ូមែនទិចនោះទេ ។
៤. បុរសដែលមិនច្បាស់លាស់ ៖ វាគឺជារឿងសំខាន់ណាស់ដែល បុរសៗគួរតែយល់ថានៅ ពេលស្នេហា របស់អ្នកកាន់តែស៊ីជម្រៅ គឺមិត្តស្រី អ្នក នឹងរំពឹងថា គេនិងអ្នកមាន នឹង មាន សុភមង្គលរស់នៅជាមួយគ្នារហូតអាច រៀបការ ហើយគេស្អប់បុរសដែលចាត់ទុក ស្នេហាដូចជាល្បែង ហើយ គ្រាន់តែស្រលាញ់គេ ជាល្បែង កំសាន្តអារម្មណ៍ឯកានោះទេ ។
៥. បុរសមិនចេះរៀបចំរាងកាយខ្លួន៖ នារីភាគច្រើន គឹមិនចាប់អារម្មណ៍ឬ ចូលចិត្តបុរសណា ដែលមិនចេះរៀបចំរាងកាយ ខ្លួននោះតែ ទោះបី ជាបុរសល្អ មិនសំខាន់លើ ការតុបតែងខ្លួនក៏ដោយ ។ ប៉ុន្តែនារីៗ នឹងមិនចូលចិត្តបុរសមាន ធុំក្លិនខ្លួនអាក្រក់ មិនក្លិនមាត់អាក្រក់ មានទម្លាប់ ស្លៀកពាក់មិនសមរម្យឡើយ ។
៦. បុរសចូលចិត្តធ្វើការទស្សន៍ទាយ ៖ នារីភាគច្រើនប្រាកដជាមិនចូលចិត្តបុរសណាដែល ធ្វើការទស្សន៍ទាយ អំពីអ្វីដែលខ្លួនឯងត្រូវធ្វើ។ ហើយគេចូលចិត្តបុរសណា ដែលប្រាកដនិយម បើ ថាត្រូវធ្វើអ្វីមួយ ត្រូវតែធ្វើ ដោយ មិនចេះ តែងទាយ មិនប្រាកដច្បាស់លាស់នោះទេ។
៧. បុរសចាត់ទុក មិត្តភក្តិខ្លួនជាអាទិភាព ៖ នារីៗភាគច្រើន តែង មិនចូលចិត្តឲ្យ មិត្តប្រុស របស់ខ្លួន ទៅចាត់ទុកមិត្តភក្តិសំខាន់ជាងខ្លួនជា សង្សារនោះទេ ។ គេចង់ឲ្យអ្នកជា មិត្តប្រុស ចាត់ទុកគេជាអាទិភាព ដោយខ្វល់ខ្វាយជាមួយគេមុន នឹងទៅ ជួបនិង ធ្វើកិច្ចការជាមួយ មិត្តភក្តិជា ក្រោយ ។
៨. បុរសចូលចិត្ត ឈ្លោះប្រកែកគ្នា ៖ នារីៗគឺ ស្អប់បំផុតក្នុងការដោះស្រាយ ឬរស់នៅជាមួយបុរសទាំងឡាយ ណាដែលតែងតែ ប្រើប្រាស់ ការជជែក និយាយគ្នា លេង ឬ ដោះស្រាយបញ្ហានានាបែរ ជា ក្លាយទៅជា ជម្លោះទាស់ទែងគ្នាបែកផ្សែង ទៅវិញ នោះទេ។
៩. បុរសតែង លួចមើលនារីដទៃទៀតនៅចំពោះមុខគេ ៖ ខណៈដែលវាជារឿងធម្មតាដែល បុរសចូលមើលនារីស្អាតៗ ប៉ុន្តែវានឹងក្លាយជា បញ្ហាដ៏ធំ មួយនៅពេល អ្នកទៅចោលកន្ទុយភ្នែក ដាក់នារីដទៃទៀត នៅពេលអ្នកនៅជាមួយមិត្តស្រី ព្រោះវា ជារឿង ដែល សុភាពនារីស្អប់បំផុត អំពីបុរស ។
១០. បុរសចង់បានការចាប់អារម្មណ៍ពេក៖ ភាគច្រើន នារី ចូលចិត្ត បុរសដែលមាន ភាពជឿជាក់ និង ភាពឯករាជ្យខ្លួនឯងលើរឿងការងារ គ្រួសារ និង ការសិក្សា។ ផ្ទុយទៅវិញនារីៗ ស្អប់ បុរសដែលមាន ការ ស៊ីអារម្មណ៍ មានអារម្មណ៍ទោរទន់ មិនច្បាស់លាស់ និង មិនឯករាជ្យលើ ខ្លួនឯងនោះទេ ។ នារីមិនចូលចិត្តទៅដោះស្រាយលើរឿងពិបាក នានាជាច្រើនរបស់ បុរសនោះទេ ប៉ុន្តែគេត្រូវការឲ្យ អ្នកទៅជួយដោះស្រាយ លើរឿងនានារបស់គេវិញ ។
0 comments:
Post a Comment