we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......

Sunday, July 20, 2014

អាថ៌កំបាំង​ទាំង​ ៩ ដែល​ប្រិយមិត្ត​មិន​ទាន់​ដឹង​ពី​ Mac OS

បច្ចេកវិទ្យា​កុំព្យូទ័រ​របស់​ Apple មាន​ការ​វិវឌ្ឍន៏​ជា​រៀង​រាល់​ថ្ងៃ​តែ​ការ​ប្រើប្រាស់របស់​ប្រិយមិត្ត​មួយ​ ចំនួន​លើ​​ Mac​ នៅ​តែ​មាន​ចន្លោះ​ប្រហោង​។ ​អាថ៌កំបាំង​ទាំង​ ៩​ លើ​ Mac ប្រិយមិត្ត​គួរ​តែ​ស្វែង​យល់​ខាង​ក្រោម៖
១. ការ​តុប​តែង​ Screenshots៖ ​ប្រិយមិត្ត​អាច​តុបតែង​ Screenshots ឱ្យ​កាន់​តែ​ស្រស់​ស្អាត​បាន​ដោយ​ងាយ​គ្រាន់​តែ​ចុច​ Command+Shift+4 នោះ​ Cursor និង​ប្រែ​ក្លាយ​ទៅ​ជា​លេខ​បូក​ដែល​អាច​ឱ្យ​អ្នក​ទាញ​យក​ Screenshots តាម​ទំហំ​ចង់​បាន បន្ទាប់​មក​ចុច​ Space bar ដើម្បី​ទទួល​បាន​កម្រិត​រូបភាព​​ដែល​ចង់​បាន។

២. ការ​លាក់​ Dock បាន​មួយ​រំពេច៖ ពេល​ខ្លះ​ប្រិយមិត្ត​មាន​អារម្មណ៍​ធុញ​ទ្រាន់​ទៅ​នឹង​កម្មវិធី​ Dock នៅ​លើ​ Screen ចឹង​ឥឡូវ​ប្រិយមិត្ត​អាច​ធ្វើ​ការ​លាក់ Dock ​បាន​ភ្លាម​​ដោយ​គ្រាន់​តែ​ចុច​ Command+Option+D និង​បង្ហាញ​ត្រូវ​ចុច​ដូច​គ្នា។

៣. ការ​ត្រលប់​ពណ៌​នៅ​លើ​ Screen៖ ​សម្រាប់​ប្រិយមិត្ត​កំពុង​ប្រើប្រាស់​ Mac OSX Lion ឬ ជំនាន់​ថ្មីៗ​នេះ​អាច​ត្រលប់​ពណ៌​ឬ​ទាញ​ពណ៌​ដើម​មក​វិញ​ដោយ​គ្រាន់​តែ​ចុច​ Command+Option+Control+8 ជា​ការ​ស្រេច។

៤. ការ​គ្រប់​គ្រង​ Tab ឱ្យ​បាន​លឿន៖ ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​ជៀស​វាង​ពី​កម្មវិធី​ជា​ច្រើន​ដែល​កំពុង​ដំណើរ​ការ​ ​ប្រិយមិត្ត​គ្រាន់​តែ​​ចុច​ Command និង​ Tap Key ​ទៅ​លើ​កម្មវិធី​នោះ បន្ទាប់​មក​ចុច​ Q ឬ​ចុច​ H ដើម្បី​ឱ្យ​វា​ដំណើរ​ការ​ធម្មតា​វិញ។


៥. ការ​គ្រប់​គ្រង​នៃ​ការ​លោត​ផ្ទាំង​ប្រអប់​របស់​ Game Online៖ នៅ​ពេល​ប្រិយមិត្ត​ចង់​បំពេញ​ Form នៅ​លើ​ Online ដូច​ជា​ Months ឬ​ Years ឱ្យ​បាន​លឿន​ដោយ​ការ​ប្រើប្រាស់​ Tab យើង​គ្រាន់​តែ​ចូល​ទៅ​កាន់​ System Preferences ហើយ​ជ្រើស​រើស​យក​ Keyboard ​ ​បន្ទាប់​មក​កំណត់​ទៅ​លើ​ពាក្យ​ “Full Keyboard Access” ​ ជា​ការ​ស្រេច។


៦. ប្រើ​ Spotlight ដើម្បី​រុករក​ដូច​ជា​ម៉ាស៊ីន​គិត​លេខ៖ ​ប្រិយមិត្ត​គ្រាន់​តែ​ចុច​ Command+Space bar រួច​ជា​ស្រេច​ ហើយ​កម្មវិធី​នេះ​អាច​ជួយ​ឱ្យ​ប្រិយមិត្ត​ស្វែង​រក​ឯកសារ​, វីដេអូ,​ រូបភាព​ផ្សេង​ៗ​បាន​លឿន​ជាង​មុន។

៧. របៀប​ដាក់​ Files ជា​ច្រើន​ក្នុង​ Folder តែ​មួយ​បាន៖ ប្រិយមិត្ត​គ្រាន់​តែ​ Select ទៅ​លើ​ Files​ ទាំង​ឡាយ​ណា​ដែល​ចង់​ដាក់​ក្នុង​ Folder តែ​មួយ​ បន្ទាប់​មក​ Right Click និង​យក​ពាក្យ​ថា​ “New Folder With Selection” ជា​ការ​ស្រេច។

៨.បង្កើត​បទពិសោធន៍​ថ្មី​ជាមួយ​ស្ដាយ​ Slow Motion៖ ​សម្រាប់​ប្រិយមិត្ត​កំពុង​ប្រើ​ Mac OSX version 10.6 អាច​រៀប​ចំ​ការងារ​ជា​ស្ដាយ​ Slow Motion បាន​ដោយ​គ្រាន់​តែ​ចុច​ Shift ឱ្យ​ជាប់​និង​បន្ទាប់​មក​ចុច​ Function Keys ដូច​ជា​ F9,F10 និង​ F11 ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មី​នេះ។

៩. របៀប​បង្កើត Logo Apple បាន​យ៉ាង​រហ័ស៖ ​ប្រិយមិត្ត​អាច​បង្កើត​ Logo Apple បាន​ដោយ​ខ្លួន​ឯង​បាន​យ៉ាង​លឿន​ដោយ​គ្រាន់​តែ​ចុច​ Option + Shift + K

​កុំ​ភ្លេច​អនុវត្តន៍​តាម​វិធី​ខាង​លើ​នេះ​ ព្រោះ​ប្រិយមិត្ត​អាច​ស្វែង​រក​ពី​ភាព​អស្ចារ្យ​របស់​ Mac Os បាន​យ៉ាង​ច្រើន៕
ចុច​ត្រង់​នេះ…​ស្វែង​យល់​ពី​គន្លឺះ​ខ្លី​ៗទាក់​ទង​បច្ចេកវិទ្យា​ផ្សេង​ៗទៀត

0 comments:

Post a Comment