បទសម្ភាសន៍៖ ការទទួលពានរង្វាន់និងយុទ្ធនាការប្រឆាំងការបណ្ដេញចេញ
2014-06-25
សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា លើកបង្ហាញពានរង្វាន់ ក្នុងឱកាសផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក កាលពីថ្ងៃ២៥ មិថុនា ២០១៤។ Photo: RFA
សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ជា មកដល់រដ្ឋធានីវ៉ាស៊ីនតុន ដើម្បីបន្តបេសកកម្មស្វែងរកការគាំទ្រពីអង្គការសង្គមស៊ីវិលនិងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក ប្រឆាំងនឹងការបង្ខំបណ្ដេញចេញនៅកម្ពុជា។
កាលពីថ្ងៃទី១៨ មិថុនា មជ្ឈមណ្ឌលអន្តរជាតិស្ដីពីជម្លោះអហិង្សា (International Center on Nonviolent Conflict) បានប្រគល់ពានរង្វាន់ឈ្មោះថា James Lawson Award ដល់អ្នកស្រី យ៉ោម បុប្ជា ជាការលើកចិត្តដល់យុទ្ធនាការអហិង្សាជួយដល់សហគមន៍តំបន់បឹងកក់ ពីការបង្ខំបណ្ដេញចេញ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក យន់ សាមៀន និងអ្នកស្រី យ៉ោម បុប្ជា ស្ដីពីយុទ្ធនាការនៅសហរដ្ឋអាមេរិក ប្រឆាំងនឹងការបង្ខំបណ្ដេញចេញនៅកម្ពុជា៖
0 comments:
Post a Comment